ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី​



បច្ចុប្បន្ននេះមនុស្សគ្រប់រូបសុទ្ធសឹងតែមមាញឹក និង ការងារគ្រប់ៗគ្នា មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការក្នុង ផ្ទះដូចជាការបោកគក់ជាដើម ។ ហើយតែងតែចំណាយ​ទាំងកម្លាំង និងពេលវេលាជាច្រើនម៉ោង​រាល់ពេលធ្វើការបោកគក់ម្តងៗ ដូច្នេះហើយទើប ម៉ាស៊ីនបោកគក់ LG បានបង្តើតបច្ចេកវិទ្យា និង មុខងាររបស់ខ្លួនអោយត្រូវនិងតម្រូវការរបស់អតិថិជនប្រើប្រាស់ផ្ទាស់ដូចខាងក្រោម ៖
  • សន្សំសំចៃពេលវេលានិងស៊ីភ្លើងតិច ៖ ម៉ាស៊ីនបោក LG ជាមួយ បច្ចេកវិទ្យា Inverter ធ្វើ អោយការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា 36 % ស្មើនឹងយើងប្រើម៉ាស៊ីនសម្ងួតសក់រយៈពេល ៤ នាទី។ នេះមិនមែនមានន័យថាការប្រើថាមពលអគ្គីសនីតិចហើយបោកមិនស្អាតនោះទេសំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។
  • សន្សំសំចៃទឹក ៖  ការសន្សំសំចៃទឹកពិតជាមានសារះសំខាន់មែនទែនសំរាប់បច្ចុប្បន្ននេះក៏ដូចជាការថែរក្សាបរិស្ថានផងដែរ។ហើយម៉ាស៊ីនបោកគក់ LG វិញប្រើប្រាស់បរិមាណទឹកដែលវាត្រូវការទៅតាមបរិមាណខោអាវដែលយើងផ្ទុកក្នុងម៉ាស៊ីនតែប៉ុណ្ណោះ។
  • ម៉ាស៊ីនបោកមានច្រើនចលនាដើម្បីបោកគក់បានយ៉ាងល្អឥតខ្ចោះ ៖ បច្ចេកវិទ្យាបោកគក់ 6 ចលនា (6 Motion Direct Drive) រួមបញ្ចូលគ្នានូវចលនាបោកគក់ប្រាំមួយចលនាផ្សេងគ្នាដើម្បីធ្វើអោយការបោកគក់កាន់តែអស្ចារ្យ ប្រៀបបានដូចនឹងការបោកគក់និងដៃ។ 6 Motion Direct Drive ជួយរក្សាសាច់ក្រណាត់មិនអោយមានស្នាមជ្រួញ និង ការពារការខូចសាច់ក្រណាត់។
  • Turbo Drum គឺជាបច្ចេកវិទ្យាតែមួយគត់របស់ក្រុមហ៊ុន LG ដែលមានសមត្ថភាពខ្ពស់ក្នុងការលាងជម្រះក្អែលដោយកំលំាងទឹកជំរុញនិងបង្វិលសំលៀកបំពាក់របស់លោកអ្នកបានគ្រប់ទិស និង ថ្មមសាច់ក្រណាត់មិនធ្វើអោយសាច់ក្រណាត់រមួលចូលគ្នាហើយព្រមទាំងមានកំលាំងទឹករុញពីក្រោមឡើងទៅលើធ្វើអោយធុង និង ស្លាបចាក់វិលក្នុងទិសផ្ទុយគ្នាដើម្បីបង្កើនកំលាំងក្នុងការបោកគក់កាន់តែខ្លាំងតែមិនធ្វើអោយខូចសាច់ក្រណាត់និងលាងសម្អាតស្នាមប្រឡាក់បានយ៉ាងស្អាតនិងល្អឥតខ្ចោះ។
  • Turbo Shot ដែលជួយសម្អាតផ្នែកខាងក្នុង និង ខាងក្រៅនៃធុងបោកគក់ថែមទាំងជួយការពារតម្រងធុងបោកមិនអោយឆាប់ជ្រះ ព្រោះតម្រងនេះអាចធ្វើការលាងសម្អាតដោយស្វ័យប្រវតិ្ត ដោយមិនចាំបាច់ដោះលាង ហើយថែមទាំង ថែរក្សាអនាម័យក្នុងការសម្អាតក្អែល និង ក្លិននៅក្នុងធុងបោកគក់បានយ៉ាងមានប្រសិទ្ធភាព ។
  • True Steam ៖ មុខងារ TrueSteam ™ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។ មុខងារ Steam ក្នុងម៉ាស៊ីនបោកគក់ ធ្វើអោយកំដៅទឹកឡើងដល់ 100 អង្សាសេដើម្បីធ្វើឱ្យវាក្តៅគ្រប់គ្រាន់ដើម្បីកំចាត់បាក់តេរីនិងអាឡែរហ្សីពីរោមសត្វកោសិកាស្បែកដែលស្លាប់និងពពួកផ្សិត។ បច្ចេកវិទ្យា TrueSteam របស់ក្រុមហ៊ុន LG មិនត្រឹមតែកំចាត់អស់ 99,9 % នៃអាឡែរហ្សីប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំចាត់កាកសំណល់ដែលបានបន្សល់ដោយអាឡែរហ្សីដែលបានស្លាប់ផងដែល ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនបោកគក់ របស់ LG នៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ http://ggear.com.kh/appliances/washing-machines/ ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 199 ។
X
5s