តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ចៀសវាង​ទទួលទាន​ពេល​​ពោះ​ទទេ ?​



ថ្វីត្បិតតែ​អាហារ​មួយ​ចំនួន​មាន​សុខភាព​ល្អ ប៉ុន្តែ​ការ​ទទួលទាន​វា​ខុស​ពេលវេលា​ដូចជា​ពេល​ពពោះ​ទទេ អាច​បង្ក​ជា​បញ្ហា​សម្រាប់​អ្នក​បាន។ តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ចៀសវាង​ទទួលទាន​ពេល​ពពោះ​ទទេ ?

១) ចេក៖ ជាការពិតណាស់​ការ​ទទួលទាន​ផ្លែ​ចេក​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ពី​ព្រោះ​តែ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម ជាតិ​សរសៃ និង​ម៉ាញេស្យូម។ ប៉ុន្តែ​ចេក​ក៏​ផ្សំ​ឡើង​ដោយ​ជាតិ​អាស៊ីដ​និង​ជាតិ​ស្ករ​ដែរ។ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ពេល​ពោះ​ទទេ វា​អាច​បង្ក​ជា​បញ្ហា​ដល់​ពោះវៀន​របស់​អ្នក​បាន។ រីឯ​ការ​បង្កើន​ថាមពល​ដោយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ពេល​ពោះ​ទទេ អាច​ធ្វើឲ្យ​អ្នក​ឆាប់​អស់​ថាមពល​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​កន្លង​ទៅ។ យ៉ាងណា​មិញ បើ​អ្នក​ទទួលទាន​ចេក​រួម​ជាមួយ​អាហារ​ដទៃ នោះ​វា​នឹង​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ឡើយ។

២) បន្លែ​បៃតង​ឆៅ៖ ថ្វីត្បិតតែ​ការ​ទទួលទាន​បន្លែ​បៃតង​ឆៅ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ក៏​ប៉ុន្តែ​ការ​ទទួលទាន​វា​ពេល​ពោះ​ទទេ អាច​ធ្វើឲ្យ​មាន​ការ​រលាក​សម្រាប់​មនុស្ស​មួយ​ចំនួន ដែល​អាច​បង្ក​ទៅ​ជា​ការ​ហើម​ពោះ និង​មាន​ការ​ឈឺ​ចុកចាប់​ពោះ​បាន។ មូលហេតុ​មួយ​គឺ​ដោយសារតែ​នៅ​ក្នុង​បន្លែ​បៃតង​គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​មិន​រំលាយ ដែល​ពួក​វា​ត្រូវ​បាន​ណែនាំ​ឲ្យ​ចៀសវាង​ទទួលទាន​សម្រាប់​មនុស្ស​ដែល​មាន​បញ្ហា​រំលាយ​អាហារ។

៣) ទឹក​ត្រជាក់៖ ទឹក​ត្រជាក់​ប្រភេទ​ណា​ក៏​ដោយ​សុទ្ធតែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ដល់​ក្រពះ​និង​ពោះវៀន ដែល​អាច​បង្ក​ជា​ការ​ហើម​ពោះ និង​ភាព​មិន​ស្រណុក​ស្រួល​ក្នុង​ក្រពះ​បាន។ វា​ជា​ការ​ប្រសើរ​ជាង​បើ​សិន​ជា​អ្នក​ទទួលទាន​ទឹក​ក្ដៅ​អ៊ុនៗ​ពេល​ពោះ​ទទេ ព្រោះ​ថា​វា​នឹង​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ចរន្ត​ឈាម និង​សម្រក​ទម្ងន់​បាន។

៤) ផ្លែឈើ​ដែល​ផ្សំ​ពី​អាស៊ីដ​ស៊ីទ្រិក៖ ផ្លែឈើ​ដែល​ផ្សំ​ពី​អាស៊ីដ​ស៊ីទ្រិក​ដូចជា ក្រូចឆ្មារ ក្រូច និង​ក្រូចថ្លុង​ជាដើម អាច​បង្ក​ឲ្យ​មាន​ការ​រលាក ច្រាល​អាស៊ីដ​ក្នុង​ក្រពះ ហើយ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែល​មាន​បញ្ហា​ក្រពះ គួរតែ​ចៀសវាង​ទទួលទាន​ផ្លែឈើ​ទាំងនេះ​ពេល​ពោះ​ទទេ៕

X
5s