តិកនិក ៤យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកនិយាយសាធារណៈ (Public Speaker) ពោរពេញដោយទំនុកចិត្តក្នុងខ្លួន​



ការធ្វើបទបង្ហាញ (Presentation) គឺមិនមែនជារឿងងាយស្រួលនោះទេ ហើយការធ្វើបទបង្ហាញមួយដែលល្អនោះទៀតសោត គឺជារឿងដែលរឹតតែពិបាក។ បើយោងតាមការសិក្សាស្រាវជ្រាវ ៧៥ភាគរយនៃអ្នកធ្វើបទបង្ហាញសុទ្ធតែមានបទពិសោធន៍ភ័យខ្លាចនៅពេលពួកគេឡើងធ្វើបទបង្ហាញ។ ហើយមានការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថាភាពភ័យខ្លាចនៃការធ្វើបទបង្ហាញជាសាធារណៈខ្លាំងជាងការភ័យខ្លាចនៃសេចក្ដីស្លាប់ទៅទៀត។

ខាងក្រោមនេះគឺជាបច្ចេកទេស ៤យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកនិយាយសាធារណៈដែលមានទំនុកចិត្ត ដកស្រង់ពី inc.com៖

១) សរសេរ៖ អ្នកអាចសរសេរអំពីការធ្វើបទបង្ហាញរបស់អ្នកនៅលើក្រដាល និងការអនុវត្តម្ដងហើយម្ដងទៀតធ្វើឲ្យអ្នកអាចនិយាយបានយ៉ាងរលូន មានទំនុកចិត្ត និងធ្វើឲ្យការធ្វើបទបង្ហាញកាន់តែមានទម្ងន់។ បើទោះបីជាអ្នកប្រើប្រាស់ផ្ទាំងធ្វើបទបង្ហាញ (Slide)ក៏ដោយ អ្នកគួរតែសរសេរអ្វីដែលអ្នកត្រូវនិយាយ ពីព្រោះថាវាអាចជួយឲ្យអ្នកបន្ថែមសាច់រឿងដែលអ្នកចង់ប្រាប់ទៅដល់អ្នកស្ដាប់ដោយការប្រើប្រាស់ភាសាយ៉ាងស៊ីជំរៅ។ ប៉ុន្តែអ្នកត្រូវប្រយ័ត្ន អ្នកមិនត្រូវឈរនៅមុខអ្នកស្ដាប់របស់អ្នកហើយអានអ្វីដែលអ្នកបានសរសេរទាំងអស់ទៅកាន់ពួកគេនោះទេ។

២) ថតសកម្មភាព៖ អ្នកអាចថតសម្លេងរបស់អ្នកពេលកំពុងហាត់សមធ្វើបទបង្ហាញ ឬអ្នកអាចថតជាវីឌីអូ ដើម្បីមើលពីភាសាកាយវិការ និងរបៀបនៃការនិយាយធ្វើបទបង្ហាញរបស់អ្នក។ ពេលអ្នកបានឃើញពីសកម្មភាពរបស់អ្នកហើយ អ្នកអាចកំណត់សម្គាល់បញ្ហាទាំងអស់នោះ ហើយរកវិធីកែប្រែឲ្យល្អប្រសើរ។

៣) ឲ្យអ្នកដទៃជួយផ្ដល់មតិ៖ អ្នកអាចឲ្យមិត្តភក្តិរបស់អ្នក ឬអ្នកណាម្នាក់មើលការធ្វើហាត់សមរបស់អ្នក ហើយឲ្យពួកគេផ្ដល់ជាមតិយោបល់។ វាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកពីដំបូង ប៉ុន្តែយ៉ាងហោចណាស់អ្នកអាចមានឱកាសដឹងពីកំហុសរបស់អ្នកតាមរយៈការផ្ដល់មតិយោបល់របស់អ្នកដទៃ មុននឹងឡើងធ្វើបទបង្ហាញ។

) ទាក់ទាញអ្នកស្ដាប់៖ ជាទូទៅពេលអ្នកស្ដាប់ការធ្វើបទបង្ហាញរបស់នរណាម្នាក់ គេតែងតែធ្វើការទាក់ទាញអ្នកស្ដាប់ដើម្បីបង្កើតជាការចាប់អារម្មណ៍រវាងអ្នកស្ដាប់នឹងអ្នកធ្វើបទបង្ហាញ។ ជាឧទារហណ៍ គេអាចឲ្យអ្នកស្ដាប់ធ្វើការពិភាក្សាគ្នាអំពីរឿងអ្វីមួយ ឬសួរសំនួរជាដើមដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកស្ដាប់៕ ចុចអាន៖ នៅពេលអ្នក​​ឡើង​ធ្វើបទបង្ហាញ​(Presentation) ​តើ​សម្គាល់​លើ​អ្វី​​ដើម្បី​​ដឹង​ថា​គេ​យល់​ពី​អ្នក?

ដោយ៖ លង់ វណ្ណៈ

X
5s