ការវិនិយោគលើ 4G របស់សែលកាត បានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិត តាមទូរស័ព្ទនៅ កម្ពុជា
ការពង្រីកបណ្តាញសេវាយ៉ាងឆាប់រហ័សរបស់សែលកាត លើសេវា 4G នៅប្រទេសកម្ពុជានៅឆ្នាំ 2017 គឺ ជាកត្តាដ៏សំខាន់ដែលជុំរុញឲ្យមានកំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ និង កំណើន GDP កាលពីឆ្នាំមុន។
របាយការណ៍ថ្មីមួយដែលនិយាយអំពី “ តួនាទី ក្រុមហ៊ុនទូរទមនាគមន៍ ក្នុងការផ្លាស់ប្តូរកម្ពុជា” ដែលបានចេញផ្សាយដោយ Business2Business Cambodia (B2B) បានបញ្ជាក់ថា កាលពីឆ្នាំ 2017 ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានកំណើន 17% ដែលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង 610 លានដុល្លារ។
យោងតាមទន្និន័យរបាយការណ៍នេះ ក៏បានបង្ហាញទៀតថា កំណើន 10% នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ បានធ្វើឲ្យមានកំណើន GDP សរុបប្រមាណជាង 0.6 - 2.8% ផងដែរ។
ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទរបស់អតិថិជននៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស កម្ពុជា មានកំណើន 28.2% ស្របពេលដែលក្រុមហ៊ុនសែលកាត បានចាប់ផ្តើមតំឡើងអង់តែន 4G ចំនួន 3000ថ្មី បន្ថែមនៅទូទាំងប្រទេស។
លោក អៀនវ៉ាតសុន បានលើកឡើងថា “ យុទ្ធសាស្ត្ររបស់យើងគឺដើម្បីផ្តល់ការប្រើប្រាស់ទន្និន័យអ៊ីន ធើណិតលើទូរស័ព្ទបានយ៉ាងងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពេលដែលយើងបាន ចាប់ផ្តើម តំឡើងសេវា 4G កាលពីខែមករា ឆ្នាំ 2017។” គោលបំណងរបស់យើង គឺធានាឲ្យបានថា មានសេវាគ្រប់ដណ្តប់ ហើយយើងផ្តល់នូវ អត្រាតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ក្នុងការប្រើអ៊ីនធើណិតលើទូរស័ព្ទ។
យើងបានសង្កេតឃើញថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានការកើនឡើង 400% នៅលើបណ្តាញសេវារបស់យើង ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ផ្នែកបណ្តាញសេវាផ្ទួនៗគ្នាពី ស្ថាប័នពិភពលោកដូចជា IDG ASEAN Ookla និង OpenSignal។
ឥឡូវនេះ យើងមានបណ្តាញសេវាធំជាងគេ លឿនជាងគេ និងជាទុកចិត្តបំផុត នៅប្រទេសកម្ពុជា ជាមួយការផ្តល់ជូននូវអត្រាតម្លៃសមរម្យបំផុត។
លោក វ៉ាត់សុន បានបន្តទៀតថា របាយការណ៍ B2B នេះក៏បានបង្ហាញផងដែរថា សែលកាតមានភាព ឈានមុខលើសន្ទស្សន៍តម្លៃប្រើប្រាស់ ដែលបែងចែកជាប្រាំបីផ្នែក កំណត់ពីសេវាល្អឥតខ្ចោះសម្រាប់ អតិថិជន។
សែលកាតក៏មានភាពឈានមុខ ប្រាំពីរក្នុងចំណោមផ្នែកទាំងប្រាំបី ដែលបានបញ្ជាក់ថាយើងបានផ្តល់នូវទន្និន័យអ៊ីនធើណិតជាមួយតម្លៃល្អបំផុត គុណភាពសម្លេង និងការផ្ញើសារ ព្រមទាំងអត្រាតម្លៃច្បាស់លាស់ និងអាចភ្ជាប់ឡើងវិញបានយ៉ាងងាយស្រួល។
លោកក៏បានគូសបញ្ជាក់ផ្នែកសំខាន់មួយនៃរបាយការណ៍ (ទំព័រទី 7)
ទាំងនេះ បង្កើតឱ្យមានចម្ងល់ថា តើមានអ្វីដែលបានធ្វើអោយមានការកើនឡើងខ្សែក្រាប រហូតទៅដល់ 36% ភ្លាមៗនៅឆ្នាំ 2017 ឬជិត1/4 នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ។ "
លោកបានលើកឡើងថា សែលកាត បានឈានមុខគេលើទីផ្សារ ក្នុងការផ្តល់នូវទន្និន័យអ៊ីនធើណិត ដែលមានតម្លៃសមរម្យ ដែលយើងបានចាប់ផ្តើមដំណើរការ សេវាដូរលុយអស្ចារ្យ $1=$100 កាលពីខែមករាឆ្នាំ 2017 និងសេវា BIG LOVE $1 = $500 កាលពីខែកុម្ភះ។
កាលពិតទៅ សែលកាតគឺជាអ្នកឲ្យធ្វើអតិថិជនដែលរស់នៅតាមតំបន់ជនបទអាចប្រើសេវា 4G ដែលពួកគេមិនធ្លាប់ប្រើពីមុនមក។
របាយការណ៍ចេញដោយ B2B បានបង្ហាញថាយុទ្ធសាស្ត្ររបស់យើងដើម្បីផ្តល់នូវអត្រាតម្លៃសមរម្យ និង សេវាគ្រប់ដណ្តប់ គឺបានរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយះការវិនិយោគលើបណ្តាញសេវារបស់យើង៕