LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប
ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតប្រមាណជាង 200 នាក់ ។
ហាងទំនើប LG BRANDSHOP បានមានវត្តមាននៅក្នុងខេត្តសៀមរាបអស់រយៈពេលជាង 5 ឆ្នាំមកហើយតាំងពីឆ្នាំ 2013 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ ការមានតំរូវ ការកាន់តែច្រើនរបស់អតិថិជនទាំងអស់ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានសំរេចចិត្តក្នុងការផ្លាស់ប្តូរទីតាំងថ្មី ដែលមានទីតាំងធំទូលាយជាងមុន ស្ថិតនៅតាមបណ្តោយផ្លូវស៊ីវត្ថា ដែលទីតាំងថ្មីនេះនិង បំរើសេវាកម្មជូនដល់អតិថិជនទាំងអស់អោយកាន់តែ មានភាពងាយស្រួល ផាសុខភាព និងជំរើសផលិតផលរឹតតែសំបូរបែបថែមទៀតផង។
LG BRANDSHOP សាខាខេត្តសៀមរាបថ្មីនេះ គឺមានការដាក់តាំងបង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរសព្ទដៃ និង គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះមានជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ បន្ថែមជាងនេះទៅទៀត សាខាថ្មីនេះក៏មានបំរើផ្នែកសេវាកម្មជួសជុលថែទាំ និងផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ផលិតផលរបស់ LG ផងដែរ។
នាក្នុងឪកាសនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានមាន ប្រសាសន៏ដែរថា “LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សំរាប់ផ្ដល់នូវបទពិសោធន៏ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មអតិថិជនដ៏ល្អ និង ជាកន្លែងសំរាប់ស្វែងយល់ពីបច្ចេកវិទ្យា ទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG BRANDSHOP នឹងនៅតែបន្ដតួនាទី និង បេសកម្មរបស់ខ្លួនដើម្បីកសាងទំនុកចិត្ត និង ផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជនដោយផ្ដោតសំខាន់លើគោលការណ៍ 3 ចំនុច ៖ ទំនិញមានគុណភាព, សេវាកម្ម ល្អ, តំលៃសមរម្យ ។”
លោក SUNG SOK KIM អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសន៏ដែរថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចាប់ដៃគូរជាមួយក្រុមហ៊ុន G Gear ដែលជាដៃគូរយុទ្ធសាស្ត្រអាជីវកម្ម និងជាអ្នកចែកចាយផ្តាច់មុខសំរាប់ការលក់ដុំផ្តាច់មុខ គ្រឿងអេឡិចត្រូនិចម៉ាក់ LG និងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើននៃម៉ាក LG នៅក្នុងប្រទេសកម្ពុជា។ហើយថ្ងៃនេះ យើងទទួលបានសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមសហការណ៍រវាងក្រុមហ៊ុន LG និង G Gear គឺការបើកសម្ពោធជាផ្លូវការហាង LG BRANDSHOP ទីតាំងថ្មីខេត្តសៀមរាបនេះ។ យើងជឿជាក់យ៉ាងមុតមាំ ថាការបើកហាង LG BRANDSHOP ថ្មីរបស់យើងនាពេលនេះ នឹងជួយអតិថិជនរបស់យើងអោយកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច ក៏ដូចជាសេវាកម្មដែលនៅជាប់ផ្ទះរបស់ពួកគាត់។ ហើយយើងជឿជាក់ថា ការវិនិយោគរបស់យើងថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជាជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ខេត្តសៀមរាបផងដែរ“។
ដើម្បីអបអរក្នុងឪកាសបើកសម្ពោធនេះ ក្រុមហ៊ុនក៏បានរៀបចំអោយមាន នៅកម្មវិធីលក់បញ្ចុះ តំលៃយ៉ាងពិសេសរហូតដល់ 25% សំរាប់រាល់ការជាវផលិតផល LG ពីសាខា LG BRANDSHOP សៀមរាបថ្មីនេះ ដែលមានរយៈពេល 4 ថ្ងៃ ចាប់ពីថ្ងៃទី 24 ដល់ ថ្ងៃទី 27 ខែឧសភា នេះ។ រាល់ផលិតផលរបស់ LG BRANDSHOP គឺជាផលិតផលសុទ្ធដែលមានការធានាក្នុងការជួសជុល និង ត្រួតពិនិត្យត្រឹម ត្រូវ៕
អាស្រ័យដ្ឋាន LG BRANDSHOP សាខាខេត្តសៀមរាបថ្មី
អគារ 503 ផ្លូវស៊ីវត្ថា, ភូមិតាភុល, សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប, ខេត្តសៀមរាប
ទូរសព្ទទំនាក់ទំនង 016 999 624 / 063 966 199
https://goo.gl/u2i58s











