មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត​



ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនិងបញ្ញត្តិករ (ធនាគារជាតិនៃកម្ពុជា) សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ពីគុណភាព តម្លៃសមរម្យនិងមានតម្លាភាពជាពិសេសការផ្តល់សេវាដល់តំបន់ជនបទ។ សេវាហិរញ្ញវត្ថុទាំងនេះបានចូលរួមសម្រាលបន្ទុកគ្រួសារបងប្អូនប្រជាពលរដ្ឋ និងបានបង្កើតឱកាសដល់ប្រជាជានក្នុងការពង្រីកមុខជំនួញនឹងដាំដុះ (រកស៊ី ទុកដាក់សន្សំ បង្ការហានិភ័យនានាសម្រាប់គ្រួសារនិងលំនៅដ្ឋាន)។ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា​ នឹងបន្តជាចលករយ៉ាងសំខាន់ ចូលរួមជាមួយរាជ​រដ្ឋាភិបាលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋកម្ពុជា។ សូមថ្លែងអំណរគុណនូវការចូលរួមចែករំលែកពីវាគ្មិនទាំងអស់។
X
5s