​គន្លឹះ​ ៣​យ៉ាង​សម្រាប់​ការ​រស់នៅ​ដែល​អាច​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ការងារ​​



ជីវិត​ផ្ទាល់ខ្លួន​និង​ការងារ​ត្រូវតែ​មាន​តុល្យភាព​នឹង​គ្នា នោះ​ទើប​អ្នក​អាច​មាន​ភាព​រីករាយ​នៅ​ក្នុង​ជីវិត​បាន។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​៣​យ៉ាង​សម្រាប់​ការ​រស់នៅ​ដែល​អាច​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ការងារ​បាន៖

១) បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្នកដទៃ៖ ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្នកដទៃ វា​បង្ហាញ​ថា​អ្នក​បាន​ឲ្យ​តម្លៃ​ទៅលើ​ពួកគេ ហើយ​វា​នឹង​នាំ​អ្នក​ឲ្យ​ទទួល​បាន​ការ​ស្រឡាញ់​រាប់អាន​ពី​មនុស្ស​ជុំវិញ​ខ្លួន ងាយ​នឹង​ទទួល​បាន​ការ​ស្ដាប់​ពី​មនុស្ស​ដែល​អ្នក​ដឹកនាំ និង​ទទួល​បាន​មិត្តភាព​ជាច្រើន​ផង​ដែរ។ មុន​នឹង​ចែក​រំលែក​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ឬ​ក៏​បទពិសោធន៍​របស់​អ្នក អ្នក​គួរតែ​សាកសួរ​ពួកគេ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​គេ​ជា​មុន​សិន ដែល​នេះ​គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ពួកគេ។

២) អនុញ្ញាត​ឲ្យ​ខ្លួនឯង​បរាជ័យ៖ ជាជាង​សម្លឹង​មើល​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​ការ​បរាជ័យ​ដែល​អ្នក​មិន​អាច​សម្រេច​អ្វីៗ​ទៅ​តាម​បំណង​បាន អ្នក​គួរតែ​សម្លឹង​មើល​ចំណុច​វិជ្ជមាន​ដែល​ការ​បរាជ័យ​ទាំងនោះ​បាន​ផ្ដល់​ជា​បទពិសោធន៍​មេរៀន​សម្រាប់​អ្នក​នៅ​ក្នុង​ជីវិត។ ហេតុនេះ បើ​អ្នក​បាន​ជួប​ការ​បរាជ័យ អ្នក​គួរតែ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក​មេរៀន​ដែល​កំពុងតែ​មក​បង្រៀន​អ្នក ហើយ​ពង្រឹង​កម្លាំង​ចិត្ត​របស់​ខ្លួនឯង​ឲ្យ​រឹងមាំ​ដើម្បី​ចាប់ផ្ដើម​ម្ដង​ទៀត។

៣) ដឹង​ថា​ពេល​ណា​ត្រូវ​និយាយ​ថា«ទេ»៖ នៅ​ពេល​ដែល​អ្នក​ទទួល​យក​នូវ​ការ​ទទួល​ខុសត្រូវ​ដែល​លើស​ពី​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​រួច នោះ​អ្នក​មិនត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ក្លាយ​ជា​សម្ពាធ​ដ៏​ធ្ងន់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ បន្ទាប់​មក​ក៏​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​មិត្ត​រួម​ការងារ​ទៀត។ ដូច្នេះ​បើ​សិន​ជា​អ្នក​ប្រមើល​មើល​ឃើញ​ថា​ការ​ទទួល​ខុសត្រូវ​នោះ​លើស​ពី​លទ្ធភាព​របស់​អ្នក អ្នក​គួរតែ​ស្នើសុំ​ថ្នាក់​លើ​របស់​អ្នក​ឲ្យ​ទុក​ពេល​ច្រើន​ជាង​នេះ​ទៅ​តាម​កាល​កំណត់​ណា​មួយ៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ៣យ៉ាងអំពីភាពជាអ្នកដឹកនាំរបស់អ្នក​និពន្ធដ៏ល្បី លោក Simon Sinek

X
5s