​ចិនជា​​មហាអំណាចយោធា ​​មាន​ទាហាន​សកម្ម​ច្រើន​បំផុតក្នុងលោក​



​ក្នុង​របាយការណ៍​ ចាត់ចំណាត់ថ្នាក់កងទ័ពខ្លាំងឆ្នាំ ២០១៧ (2017 Military Strength Ranking) របស់ Global Firepower បានធ្វើការវាស់វែងកម្លាំងយោធារបស់ប្រទេសចំនួន ១៣៣ ដោយផ្អែកលើប៉ារ៉ាម៉ែត្រចំនួន ៥០រួមទាំង ភាពចម្រុះនៃគ្រឿងសព្វាវុធ ​ចំនួន​ទ័ព ភស្ដុភារ និងឧស្សាហកម្មគាំទ្រ​ផ្នែក​យោធា​ជា​ច្រើន​ទៀត។ ខាងក្រោមនេះ គឺជាប្រទេសទាំង ៥ដែលមានកម្លាំងទ័ពខ្លាំងក្លាដាច់គេលើលោក ហើយ​ចំណាត់​ថ្នាក់​ផ្អែក​ទៅ​លើ​ ចំនួនទាហាន​សកម្ម​(Active Personnel)​ដែល​សំដៅ​ទៅ​លើ​ចំនួន​ទាហាន​ដែល​មាន​លក្ខណៈ​សម្បត្តិ​​ប្រយុទ្ធគ្រប់គ្រាន់។ ដោយ​ឡែក ចិន​នៅ​ឈរ​ចំណាត់​លេខ​មួយ ​មិន​ចម្លែក​នោះ​ទេ​ ព្រោះ​ថា ​ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក។  ១) ប្រទេសចិន៖ ចំនួនប្រជាជនសរុប៖ ១ ៣៧៩ ៣០២ ៧៧១នាក់ ហត្ថពលិក៖ ៧៥០ ០០០ ០០០នាក់ ទាហានសរុប៖ ២ ៦៩៣ ០០០នាក់ ទាហានសកម្ម៖ ២ ១៨៣ ០០០នាក់ ទាហានបម្រុង៖ ៥១០ ០០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៦១៩ ០០០ ០០០នាក់ ២) ប្រទេសឥណ្ឌា៖ ចំនួនប្រជាជនសរុប៖ ១ ២៨១ ៩៣៥ ៩១១នាក់ ចំនួន​អ្នក​ដែល​អាច​ធ្វើ​ទ័ព​បាន៖ ៦១៦ ០០០ ០០០នាក់ ទាហានសរុប៖ ៤ ២០៧ ២៥០នាក់ ទាហានសកម្ម៖ ១ ៣៦២ ៥០០នាក់ ទាហានបម្រុង៖ ២ ៨៤៤ ៧៥០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៤៨៩ ៦០០ ០០០នាក់ ៣) សហរដ្ឋអាមេរិក៖ ចំនួនប្រជាជនសរុប៖ ៣២៦ ៦២៥ ៧៩១នាក់ ចំនួន​អ្នក​ដែល​អាច​ធ្វើ​ទ័ព​បាន៖ ១៤៥ ២១៥ ០០០នាក់ ទាហានសរុប៖ ២ ០៨៣ ១០០នាក់ ទាហានសកម្ម៖ ១ ២៨១ ៩០០នាក់ ទាហានបម្រុង៖ ៨០១ ២០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ១២០ ០២៥ ០០០នាក់ ៤) ប្រទេសរុស្ស៊ី៖ ចំនួនប្រជាជនសរុប៖ ១៤២ ២៥៧ ៥១៩នាក់ ចំនួន​អ្នក​ដែល​អាច​ធ្វើ​ទ័ព​បាន៖ ៧០ ០០០ ០០០នាក់ ទាហានសរុប៖ ៣ ៥៨៦ ១២៨នាក់ ទាហានសកម្ម៖ ១ ០១៣ ៦២៨នាក់ ទាហានបម្រុង៖ ២ ៥៧២ ៥០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៤៧ ០០០ ០០០នាក់ ៥) ប្រទេសកូរ៉េខាងជើង៖ ចំនួនប្រជាជនសរុប៖ ២៥ ២៤៨ ១៤០នាក់ ហត្ថពលិក៖ ១៣ ០០០ ០០០នាក់ ទាហានសរុប៖ ៦ ៤៤៥ ០០០នាក់ ទាហានសកម្ម៖ ៩៤៥ ០០០នាក់ ទាហានបម្រុង៖ ៥ ៥០០ ០០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ១០ ១០០ ០០០នាក់៕ ចុចអាន៖ ​​ទាំង​នេះ​ជា​ប្រទេស​ដែល​មាន​កម្លាំង​យោធា​ខ្លាំងក្លា​​ក្នុង​លោក

ដោយ៖ លង់ វណ្ណៈ

X
5s