ទម្លាប់​ទាំង ​៣​យ៉ាង​ដែល​មាន​ឥទ្ធិពល ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​



ថ្មី​ៗ​នេះ មាន​មនុស្ស​ជា​ច្រើន​កំពុង​​មាន​វិបត្តិ​ផ្លូវ​ចិត្ត ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​និង​អាច​ឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួន​ថែម​ទៀត​ផង។ ​ម៉្យាង​វិញ​ទៀត ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​​ សុខភាព​ផ្លូវ​ចិត្ត​មាន​សារៈសំខាន់​ដូច​សុខភាព​ផ្លូវ​កាយ​ដូច​គ្នា។ ​ប៉ុន្តែ​ មិន​សូវ​មាន​មនុស្ស​ដឹង​ពី​របៀប​ក្នុង​ការ​​ព្យាបាល​​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។ ​ខាង​ក្រោម​នេះ​ ជា​ទម្លាប់​ប្រចាំថ្ងៃ​ដែល​អ្នក​អាច​ធ្វើ​បាន​​ តែ​វា​អាច​ជួយ​​ឲ្យ​សុខភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​ល្អ​ប្រសើរ​​ជាង​មុន៖

១) ការ​តាំង​សមាធិ៖ អ្នក​ប្រហែល​ជា​ធ្លាប់​​​​ដឹង​ពី​សារប្រយោជន៍​នៃ​ការ​តាំង​សមាធិ​ហើយ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​នៅ​មិន​ធ្លាប់​សាកល្បង​នៅ​ឡើយទេ។ ការ​តាំង​សមាធិ​ ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​បាន​ស្ងប់ ជួយ​អ្នក​​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ពេល​អ្នក​ជួប​ការ​លំបាក​ ជួយ​ឲ្យ​មិន​​គិត​ខ្លី​។ បន្ថែម​ពី​លើ​នេះ ការ​តាំង​សមាធិ​ឲ្យ​ជួយ​​កាត់​បន្ថយ​ស្ត្រេស​និង​​មាន​កម្លាំង​ទឹកចិត្ត​​​ឡើង​វិញ។ បាន​អាន​ហើយ​ឬ​នៅ​? Sigmund Freud បុគ្គល​ដំបូង​គេដែលត្រួសត្រាយ​ផ្លូវ​​​ឆ្ពោះ​ទៅ​កាន់​ការ​ព្យាបាល​អ្នកជំងឺ​ផ្លូវចិត្ត

២) ការ​ធ្វើ​លំហាត់​ប្រាណ​៖ ការ​ហាត់​ប្រាណ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កត្តា​មួយ​​ដែល​ជួយ​​ឲ្យ​មាន​សុខភាព​ល្អ​ មិន​ថា​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ​តាម​ការ​សិក្សា​ខ្លះ ​ក៏​បាន​រក​ឃើញ លំហាត់​ប្រាណ​​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត​ល្អ​ជាង​​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត (antidepressants)។

៣) ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​៖ ពិត​ណាស់​ថា​ ​ទូរស័ព្ទ​ដៃ​​​​ផ្តល់​នូវ​​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ជីវិត​​អ្នក ដូច​ជា​ជួយ​​ឲ្យ​អ្នក​រក្សា​ទំនាក់​ទំនង​នឹង​មិត្ត​បើ​ទោះ​បី​ជា​នៅ​​ឆ្ងាយ​គ្នា​​ក្តី ហើយ​អ្នក​ក៏​អាច​អាន​ព័ត៌មាន​តាម​ទូរស័ព្ទ​ដៃ​​។ល។​ ប៉ុន្តែ ​តាម​ការ​សិក្សា​ដែល​ធ្វើ​ដោយ​សាកលវិទ្យាល័យ​(univeristy) Gothenburg បាន​រក​ឃើញ​ថា​ ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​​ផង​ដែរ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ត្រេស មាន​ជំងឺ​បាក់​​ទឹក​ចិត្ត​ហើយ​គេង​មិន​លក់​ស្រួល​ថែម​​ទៀត​ផង៕

ដោយ៖ មុយយូ

X
5s