ពិព័រណ៍សិប្បកម្ម និង សិល្បៈថ្ងៃសៅរ៍ និងអាទិត្យនេះ នឹងកាន់តែពិសេស
នៅសល់ពីរថ្ងៃទៀតពោលគឺ ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែមេសានេះ ពិព័រណ៍សិប្បកម្មនិងសិល្បៈកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅនៅ Lively Plazza ជាន់ផ្ទាល់ដីនៃផ្សារទំនើប AEON ភ្នំពេញ បន្ទាប់ពីប្រព្រឹត្តិទៅបានមួយថ្ងៃហើយ គឺថ្ងៃទី ៦ មេសា។
ក្រុមហ៊ុន និងសិប្បកម្មល្បីៗ ចំនួន ២៣ មាន ៣១ស្ដង់ បាននិងកំពុងតាំងបង្ហាញនូវផលិតផលជាច្រើនមុខរបស់ខ្លួនដែលសុទ្ធសឹងជាស្នាដៃខ្មែរ។ ជាពិសេសកម្មវិធីនេះក៏មានការរៀបចំសម្រាប់អ្នកចូលរួមដើម្បីលេងល្បែងប្រជាប្រិយខ្មែរ កម្សាន្តសប្បាយ និងមានឱកាសឈ្នះរង្វាន់ទៀតផង។ លើសពីនេះ ក៏មានការបង្ហាញ Shows ដែលទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងការតាំងបង្ហាញនូវផ្ទាំងគំនូរខ្មែរផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត ពិព័រណ៍នេះក៏មានការផ្ដល់នូវសំលៀកបំពាក់ខ្មែរបុរាណសម្រាប់អ្នកចូលរួម ស្លៀកពាក់ដើម្បីថតរូបទៀតផង។
សូមកុំភ្លេចចូលរួមគាំទ្រផលិតផល និងសំលៀកបំពាក់ខ្មែរទាំងអស់គ្នា!!!
ព័ត៌មានបន្ថែម៖ 011 469 959/ 069 300 914, 015 526 438/085 526 438 ឬ អ៊ីម៊ែល[email protected] ឬទំព័រហ្វេសប៊ុក ArtandCraftCambodia៕