HEINEKEN និង EDM CAMBODIA មានមោទនភាពនាំយកកម្មវិធីរាំរែកនៅទីវាល “RAVEGROUND 3.0”
ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia រួមសហការជាមួយក្រុមហ៊ុនជំនាញរៀបចំពិធីការ និង ពិព័រណ៏ SlickBooth Events & Public Relations នឹងរៀបចំកម្មវិធីរាំរែកមួយដ៏គួរជាទីចាប់អារម្មណ៍។ កម្មវិធីនេះបានត្រឡប់មកវិញសាជាថ្មីម្តងទៀតហើយ ដែលមានឈ្មោះថា " Raveground 3.0"។
កម្មវិធី “Raveground 3.0” គឺជាកម្មវិធីរាំរែកដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍រាំរែកដ៏វិសេសវិសាលជាមួយនឹងតន្ត្រីអេឡិចត្រូនិចសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងផលិតកម្មលំដាប់ថ្នាក់ពិភពលោកពីក្រុម Three6 ព្រមទាំងការសម្តែងពិសេសដ៏អស្ចារ្យ។
សម្រាប់ឆ្នាំនេះ កម្មវិធីនេះប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃសៅរ៍ទី 31 ខែមីនាចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 11 យប់។ ក្រុម EDM Cambodia ទើបតែបានបង្ហើបឱ្យដឹងថា ANGEMI គឺជាឌីជេវ័យក្មេងដែលមានទេពកោសល្យ និងជាផលិតករដែលមានដើមកំណើតនៅប្រទេសអ៊ីតាលី។ ក្នុងឆ្នាំ 2016 គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Tomorrowland ហើយមួយឆ្នាំក្រោយមកគាត់បានសម្តែងនៅក្នុងកម្មវិធី Mainstage of Tomorrowland! នេះគឺជាការសម្តែងលើកដំបូងរបស់គាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងពិតជាអន្ទះសារចង់ចូលរួមកម្មវិធីនេះដែលនឹងជាកម្មវិធីដ៏ល្អមួយ!
យើងមានមោទនភាពសូមនាំជូនលោកអ្នកនូវក្រុម MAKE YOU FREAK មកពីប្រទេសថៃ! ឌីជេ T.Vinn និង MC Lingofking គឺជាសមាជិកពីរនាក់ក្នុងក្រុម MAKE YOU FREAK ដែលល្បីខាងផ្តល់ឈុតតន្ត្រីថាមពលខ្ពស់ជាមួយនឹងជម្រើសបទភ្លេងចម្រុះ។ ក្រុមនេះបានលេងនៅក្នុងកម្មវិធីធំៗដូចជាពិធីបុណ្យតន្ត្រីសង្រ្កាន្ត S2O, កម្មវិធី Waterzonic, កម្មវិធី Full Moon Party និងកម្មវិធីជាច្រើនទៀត។ មិនតែប៉ុណ្ណោះក្រុមនេះបានដើរតួនាទីជាអ្នកគាំទ្រតារាសំខាន់ៗមួយចំនួនដូចជា Martin Garrix, Don Diablo, Yellow Claw ជាដើម។
ឌីជេ Maily ដែលជាអ្នកឈ្នះជ័យលាភីក្នុងកម្មវិធី Pioneer Digital Battle ត្រឡប់មកចូលរួមក្នុងកម្មវិធី RAVEGROUND វិញបន្ទាប់ពីអវត្តមានពីកម្មវិធី RAVEGROUND កាលពីឆ្នាំមុន។ ជាមួយនឹងជំនាញម៉ិចភ្លេងដ៏ល្អឥតខ្ចោះ ឌីជេរូបនេះអាចធ្វើឱ្យទស្សនិកជនរំភើបរីករាយ និងសប្បាយពេញមួយម៉ោង។
Vutha x Yoku គឺជាក្រុមសមាជិកពីរនាក់ដែលល្បីខាងឈុតតន្ត្រីថាមពលខ្ពស់ និងការសម្តែងប្លែកៗគ្រប់កម្មវិធីដែលក្រុមនេះបានចូលរួម។ ដូចដែលអ្នករាល់គ្នារំពឹងទុកថា ក្រុមនេះនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្តែងឱ្យលើសពីការរំពឹងទុករបស់អ្នករាល់គ្នា ហើយ Vutha បាននិពន្ធបទចម្រៀងថ្មីៗមួយចំនួនដើម្បីត្រៀមសម្តែងសម្រាប់កម្មវិធីរាត្រីដ៏អស្ចារ្យនេះ។
DJ Lin គឺជា DJ ថ្មីមួយរូបដែលបានបញ្ចប់វគ្គ DJ នៅ DJ Academy។ គាត់មានជំនាញខាង mix បទដែលមានចង្វាក់ខុសៗ នៅក្នុង set របស់គាត់។ គាត់នឹងមក DJ នៅ Raveground។
ក្រុម Make You Freak មកពីប្រទេសថៃ និងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជានឹងធ្វើការសម្តែងរួមគ្នាលើឆាកនៃកម្មវិធីនេះ។ ចំពោះការសម្តែងដ៏អស្ចារ្យនេះ យើងក៏នឹងឃើញក្បាច់រាំពិសេសៗដោយក្រុមរាំមកពីក្រៅប្រទេស និងក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។
សណ្ឋាគារកាំបូឌីយ៉ាណាជាកន្លែងល្អបំផុតនៅក្នុងទីក្រុងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។
កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ! តម្លៃសំបុត្រ 15 ដុល្លារថែមជូនស្រាបៀរ Heineken មួយកំប៉ុង។ សូមតាមដានព័ត៌មានលើហ្វេសប៊ុក ឬ អញ្ជើញទៅទិញសំបុត្រនៅសណ្ឋាគារកាំបូឌីយ៉ាណាដោយផ្ទាល់។
ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/
#Heineken #OpenYourWorld #Cambodia
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយការទទួលខុសត្រូវ