កុំភ្លេចទៅចូលរួម ពិព័រណ៍សិល្បះ និង សិប្បកម្មកម្ពុជានៅ AEON ៦ ដល់ ៨មេសា​



ក្នុងខែមេសាខាងមុខនេះ នៅផ្សារទំនើប AEON នឹងមានការៀបចំកម្មវីធីពិព័រណ៍​ សិល្បះ និង សិប្បកម្មកម្ពុជាប្រចាំឆ្នាំជាលើកទី២។ ពិព័រណ៍សិល្ប:សិប្បកម្មគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងវេទិកាបង្ហាញផលិតផលក្នុងស្រុកដល់អ្នកទិញលក់រាយនិងលក់ដុំ។ ​ ពិព័រណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា នៅ ចាប់ពីវេលាម៉ោង ១០ព្រឹក រហូតដល់ ៩យប់ នៅ Lively Plaza ជាន់ផ្ទាល់ដីនៃផ្សារទំនើប អ៊ីអ៊នម៊ល រាជធានីភ្នំពេញ។ ពិព័រណ៍សិល្បៈ និងសិប្បកម្ម ប្រចាំឆ្នាំ ២០១៨ (Art and Crafts fair 2018) នឹងមានការតាំងបង្ហាញនូវផលិតផលជាច្រើនមុខដែលជាស្នាដៃរបស់ខ្មែរដូចជា៖ សាប៊ូកក់សក់ធម្មជាតិ ក្រម៉ាសូត្រ សាប៊ូដុំធ្វើពីធម្មជាតិ គ្រឿងលាបមុខ គ្រឿងអលង្ការ ផលិតផលធ្វើដោយដៃ កាបូប កាតាប គំនូរ រូបចម្លាក់ វត្ថុអនុស្សាវរីយ៍ អាវយឺត ស្បែកជើងតែធម្មជាតិ និងផលិតផលទាក់ទងនឹងសិប្បកម្មខ្មែរជាច្រើនប្រភេទទៀត។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាដោយសេរី និង ទិញផលិតផលជាច្រើនមុខដែលជាស្នាដៃខ្មែរក្នុងកំឡុងពេលបីថ្ងៃនោះ។ជួបគ្នាក្នុងកម្មវិធីនេះទាំងអស់គ្នា!! ព័ត៌មានបន្ថែម៖ 011 469 959/ 069 300 914, 015 526 438/085 526 438 ឬ អ៊ីម៊ែល [email protected] ឬទំព័រហ្វេសប៊ុក ArtandCraftCambodia៕
X
5s