តើ​អ្វី​ទៅជា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce)?​



នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា អ៊ិន​ធើ​ណិ​ត (Internet) បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ជាតិ​។ បន្ថែម​លើ​នេះ​ទៅទៀត អ៊ិន​ធើ​ណិ​ត (Internet) ក៏បាន​និង កំពុង​ក្លាយជា​កំលាំងចលករ​ដ៏​មាន​ប្រសិទ្ធិ​ក្នុងការ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ថា្នក់​ជាតិ តំបន់ និង អន្តរជាតិ​ផងដែរ​។ ជាការ​ពិតណាស់ នៅពេលដែល​យើង​និយាយ​អំពី​អាជីវកម្ម និង អ៊ិន​ធើ​ណិ​ត (Internet) យើង​តែងតែ​នឹកឃើញ​នូវ​ប្រភេទ​អាជីវកម្ម​បែប​ថ្មី​មួយ​ដែល​យើង​ហៅ​ជាទូទៅ​ថា​អាជីវកម្ម អេ​ឡិច​ត្រូ​និ​ច (E-commerce)​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​សិក្សា​ស្វែងយល់ថា​តើ​អ្វី ទៅជា​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ហើយ​តើ​វា​មាន​រូបភាព​យ៉ាងដូចម្តេច​?

ប្រភពរូប៖ pixabay

អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce ឬ Electronic Commerce) គឺជា​សកម្មភាព​នៃ ការលក់​ផលិតផល​/​ទំនិញ ឬ​ផ្តល់​សេវា​តាមរយៈ​អ៊ិន​ធើ​ណិ​ត (Internet)​។ ជាការ​ពិតណាស់ អាជីវ កម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) គឺជា​កត្តា​ដែល​ជំរុញ​សេដ្ឋកិច្ច​ឱ្យមាន​ការអភិវឌ្ឍន៍​ដ៏​មាន​ប្រសិទ្ធិ ភាព ដោយសារតែ​វា​បាន​ព​ន្លឿ​ន​នូវ​សកម្មភាព​អាជីវកម្ម​យ៉ាងខ្លាំង​ក្លា​។ ទំហំ​នៃ​ការលក់​តាមរយៈ អាជីវ កម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ត្រូវបាន​គេ​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​រហូត​ដល់ ៥៥០ ប៊ី​លលា​ន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ ២០២០​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ធំៗ​ដែល​ក្តោ​ម​ក្តាប់​ទីផ្សារ​អាជីវកម្ម អេ​ឡិច​ត្រូ​និ​ច (E-commerce) ច្រើនជាងគេ​មានដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Wal-Mart និង ក្រុមហ៊ុន Alibaba ជាដើម​។ ​ ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) បែង​ចែកចេញជា​បី​ប្រភេទ​ធំៗ​គឺ ប្រភេទ B2C ប្រភេទ B2B និង ប្រភេទ C2C​។​ ​

ប្រភពរូប៖ pixabay

​ប្រភេទ B2C (Business to Consumer) គឺជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​ការទិញ​លក់ទំនិញ​គឺធ្វើឡើង​តាមរយៈ​អន​ឡាញ (Online Shopping) រវាង អ្នកផ្គត់ផ្គង់​និង​អ្នកប្រើប្រាស់​។ ឧទាហរណ៍​ការទិញ​សៀវភៅ​ពី​គេហទំព័រ Amazon ការទិញ CDs/DVDs ពី​គេហទំព័រ play.com ឬក៏​ការទិញ​សម្ភារៈប្រើប្រាស់​ដូចជា​សំលៀកបំពាក់ កាបូប គ្រឿង សំអាង​តាមរយៈ​អន​ឡាញ (Online) ដែល​យើង​អាច​មើលឃើញ​ជា​ឧទាហរណ៍​ស្រាប់​នៅ​កម្ពុជា​។ ​ ​

ប្រភេទ B2B (Business to Business) ក៏​ជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​ប្រតិបត្តិ​ការទិញ​លក់ទំនិញ ឬ​សេវា​គឺ​ត្រូវបាន​ធ្វើឡើង​រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​។ ឧទាហរណ៍​ក្រុមហ៊ុន​មួយ​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រី​ន (Printers) ពីក្រោម​ហ៊ុន​ផ្គត់ផ្គង់​មួយទៀត សម្រាប់​ប្រើប្រាស់​នៅក្នុង​កិច្ចការ​អាជីវកម្ម​រប​ស់​ខ្លួន ឬក៏​ក្រុមហ៊ុន​សាជីវកម្ម​មួយ​បាន​ជួល​ក្រុមហ៊ុន គណនេយ្យ​មួយ ឱ្យធ្វើ​សវនកម្ម​ក្រុមហ៊ុន​របស់ខ្លួន​ជាដើម​។ ​ ​ប្រភេទ C2C (Customer to Customer) ក៏​ជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​តាមរយៈ​ប្រតិបត្តិការ​របស់​វា បុគ្គល​ទាំងឡាយ​ដែល​មិនមែនជា​ក្រុមហ៊ុន​អាចធ្វើ​ការ ដាក់លក់​ផលិតផល ឬ​សេវា​របស់ខ្លួន​នៅលើ​គេហទំព័រ​របស់​មួយ​។ វា​គឺជា​ប្រភេទ​អាជីវកម្ម​ដែល ធ្វើការ​ដេញថ្លៃ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ (Online Auction) ជា​ឧទាហរណ៍​មានដូចជា គេហៈទំព័រ Ebay និង Etsy ជាដើម​៕

​ដោយ​៖ ប៉ុ​ម ទូច​

X
5s