វិធីងាយ​ៗ​និង​មាន​ប្រសិទ្ធភាព ជួយ​បន្ធូរបន្ថយ​ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់​យុវវ័យ​​សម័យ​នេះ​​



បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​ក្នុង​នោះ​ផង​ដែរ គេ​សង្កេត​ឃើញ​ថា អត្រា​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​មាន​ច្រើន​ចំពោះ​យុវជន​។​ ដោយ​យោង​តាម​ទិន្នន័យ​របស់ NSSP បាន​ឲ្យ​ដឹង​ថា ២០​ភាគរយ​នៃ​យុវជន​តែង​កើត​មាន​អារម្មណ៍​នេះ​ មុន​ពេល​លូតលាស់​ទៅ​​វ័យ​បន្ទាប់។

ដូចនេះ​ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​​ការ​​កើត​មាន​​ជំងឺ​នេះ តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច?

១) ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​អ្នក​ ហើយ​ងាក​មក​ធ្វើ​អ្វី​ដែល​អ្នក​មិនដែល​ធ្វើ ព្រោះ​ថា​ពេល​ខ្លះ​បើ​អ្នក​តែង​តែ​ធ្វើ​អ្វី​ៗ ដដែល​ៗ ពេក​ អ្នក​អាច​កើត​មាន​អារម្មណ៍​​បាក់​ទឹកចិត្ត​ដោយ​សារ​មើល​មក​ខ្លួន​ដូច​ជ​មិន​អភិវឌ្ឍ​​អ្វី​សោះ​។​

២) ព្យាយាម​យ៉ាង​ណា​ ផ្សារភ្ជាប់​ទំនាក់ទំនង​ខ្លួន​ឯង​ ទៅ​កាន់​អ្នកដទៃ ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​​បាន​ ដោយ​និយាយ​ទៅ​កាន់​គេ​ឯង ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ឬ​ដើរលេង​កម្សាន្ត​​ជា​ដើម​។​

៣) ធ្វើ​អ្វី​ដែល​​អ្នក​ចង់​ធ្វើ​ទៅ​​បាន​ហើយ​ ក្នុង​នោះ​ដូច​ជា​លេង​កីឡា​ដែល​អ្នក​ចូលចិត្ត ដើរ​លេង​ មើល​កុន ច្រៀង​រាំ​ជា​ដើម​។​

៤) ចេញ​មក​ក្រៅ ហើយ​ទទួល​ពន្លឺ​ពី​ព្រះអាទិត្យ​ឲ្យ​បាន​ច្រើន​ក៏​កាន់​តែ​​ជួយ​អ្នក​ដែរ ។​

៥) ព្យាយាម​យក​ឈ្នះ​គំនិត​មិន​ល្អ ដែល​តែង​តែ​លេចឡើង​ក្នុង​ខួរក្បាល​​អ្នក​ ព្រោះ​ថា គំនិត​ទាំង​នោះ​ហើយ​ដែល​ជា​ដើមចម​នាំ​អ្នក​ឲ្យ​គិត​ច្រើន​ រួច​អង្គុយ​កើត​ទុក្ខ​ដោយ​សារ​ស្អប់​ខ្លួន​ឯង​ និង​បាក់ទឹកចិត្ត​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ helpguide

X
5s