តើ​អ្វី​ទៅជា​ពន្ធ​ប្រថាប់ត្រា (Registration Tax)?​



ស្របតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​១៩៩៥ និង វិសោធនកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញ នូវ​ប្រកា​សលេខ ៥០៧ សហវ​-​ប្រក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា ដែល​នៅក្នុង ប្រកាស​នោះបាន​កំណត់​អំពី​បែបបទ​និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​របស់​រដ្ឋបាល​សារពើពន្ធ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​តើ​អ្វី​ទៅជា​ពន្ធ​ប្រថាប់ត្រា​? ពន្ធ​ប្រថាប់ត្រា (Registration Tax) គឺជា​ប្រភេទ​ពន្ធ​មួយ​ដែល​ត្រូវ​ប្រមូល​ចំពោះ​៖ ​ ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន និង ការផ្ទេរ កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ​ ​ ​ការផ្ទេរ​ចំណែក​ណាមួយ ឬ​ទាំងស្រុង​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​ ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ​ ​ ​លិខិត​មាន​លក្ខណៈ​គតិយុត្ត ជាអាទិ៍ លិខិត​ស្តីពី​ការបង្កើត​ក្រុមហ៊ុន លិខិត​ស្តីពី​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល គ្នា និង លិខិត​ស្តីពី​ការបិទ​ក្រុមហ៊ុន​។​ ​ខាងក្រោម​នេះ គឺជា​បុគ្គល​ដែល​ទទួលបន្ទុក​បង់ពន្ធ​ប្រថាប់ត្រា​៖ ​ ​អ្នកទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ​ ​ ​អ្នកទទួល​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​ ​ ​អ្នកទទួល​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ​ ​ ​អ្នកទទួល​សិទ្ធិ​លើ​លិខិត​មាន​លក្ខណៈ​គតិយុត្ត​។​ ​នៅក្នុង​ផ្នែក​នេះ ពាក្យ​ថា “​រង្វង់​ញាតិ​” គឺ​សំដៅ​ដល់​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យៈ​ ​ ​រវាង​ឪពុក​-​ម្តាយបង្កើត​និង​កូនបង្កើត​ ​ ​រវាង​ប្តី​និង​ប្រពន្ធ​ ​ ​រវាង​យាយ​-​តា​បង្កើត​និង​ចៅ​បង្កើត​ ​ ​រវាង​បងប្អូន​បង្កើត​និង​បងប្អូន​បង្កើត​ ​ ​រវាង​ឪពុក​-​ម្តាយក្មេក​និង​កូនប្រសារ​ ​ ​រវាង​យាយ​-​តា​ក្មេក​និង​ចៅ​ប្រសារ​។​ ​ដោយ​៖ ប៉ុ​ម ទូច​ ​
X
5s