យុវជនខ្មែរមានសមត្ថភាពបង្កើតបណ្ដាញសង្គមសម្រាប់លក់ផលិតផលគួរឱ្យភ្ញាក់ផ្អើល!
www.khwall.com ដែលជាបណ្ដាញសង្គមទីផ្សារ (social marketplace) ថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា ដើម្បីធ្វើការទិញនិងលក់ទំនិញឬសេវាកម្មដ៏មានប្រសិទ្ធភាព។ អ្នកលក់អាចបង្កើតហាងបានដោយខ្លួនឯងដោយសេរី គ្រាន់តែបំពេញព័ត៌មានមួយ ចំនួនប៉ុណ្ណោះ។
យុវជនខ្មែរ ៣រូប ជាអ្នកបង្កើតបណ្ដាញសង្គមទីផ្សារថ្មីមួយនេះ ប្រកបដោយឆន្ទៈ និងការព្យាយាមខ្ពស់។ លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.khwall.com ដើម្បីធ្វើការទិញ និងលក់ទំនិញដោយសេរី។
អ្វីដែលគួរកត់សម្គាល់ គឺទម្រង់ទូទៅ និងការប្រើប្រាស់ស្រដៀងទៅនឹងបណ្ដាញសង្គមដ៏ទៃ ដែលជាភាពងាយស្រួលដល់ អ្នកប្រើប្រាស់គ្រប់គ្នា។ បច្ចុប្បន្ននេះ khwall បានដំណើរការមុខងារ ជាច្រើនដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងគ្នាដូចជា៖ *អាច chat ជាមួយអ្នកលក់ណាម្នាក់បានភ្លាមៗ (chat and message) *អាចបញ្ចេញមតិទៅលើមុខទំនិញណា ដែលអ្នកចាប់អារម្មណ៍ (comment on product) *អាចតាមដានអ្នកលក់ណាម្នាក់ ឬហាងណាមួយ (Follow seller or Store) *អាចមើលហាងណាដែលនៅក្បែរៗអ្នក (Store near by) *អាចដាក់លក់ទំនិញដោយសេរី និងឥតគិតថ្លៃ (Free post product) *អាចបង្កើតហាងផ្ទាល់ខ្លួនដោយសេរី *អាចមើលទីតាំងរបស់ទំនិញ (Product Location)
ស្ថាបនិកទាំងបី បានបញ្ចាក់ថា khwall នឹងវិវឌ្ឍន៍ខ្លួនទៅជាបណ្ដាញសង្គមទីផ្សារដ៏វៃឆ្លាតមួយ (smart system) ដែលអាចដឹងអំពីតំរូវការជាក់លាក់របស់អ្នកប្រើប្រាស់ទៀតផង។ khwall នឹងដាក់បញ្ចូលឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ប្រាក់លើប្រព័ន្ធអនឡាញ (online payment) ហើយនិង សេវាដឹកជញ្ជូនទំនិញទៅដល់ផ្ទះអ្នកទិញក្នុងគោលបំណងសម្រួលដល់ការ ទិញនិងលក់។
នេះជាពេលដែលអ្នកគួរសាកល្បង ដោយចូលទៅកាន់ link ខាងក្រោមនេះ www.khwall.com facebook.com/khwalldotcom