ទម្លាប់ងាយៗ ៦យ៉ាងដែលធ្វើឱ្យអ្នកពូកែនៅក្នុងកិច្ចសន្ទនាជាមួយដៃគូ
នៅក្នុងការសន្ទនាជាមួយដៃគូ ក៏ទាមទារឱ្យលោកអ្នកឆ្លាតផងដែរ ទើបអាចមានពាក្យនិយាយសមហេតុផលតាមប្រធានបទនៃការសន្ទនា។ ខាងក្រោមនេះ គឺជាទម្លាយងាយៗ ៦យ៉ាងដើម្បីហ្វឹកហាត់ធ្វើឱ្យលោកអ្នកកាន់តែពូកែនៅក្នុងការសន្ទនា៖
១) សាកល្បងរកកន្លែងណាដែលស្ងាត់ដែលគ្មាននរណាម្នាក់ស្ដាប់ការសន្ទនារបស់អ្នកបានដូចជាបន្ទប់គេង ឬនៅក្នុងរថយន្តជាដើម។ រឿងសំខាន់គឺលោកអ្នកមិនខ្វល់ថាមានអ្នកណាស្ដាប់ឮ។
២) បន្ទាប់ពីរកបានកន្លែងសមគួរហើយ ដល់ពេលដែលលោកអ្នកបញ្ចេញគំនិតម្ដង។ សាកល្បងនិយាយអ្វីក៏ដោយដែលអ្នកនឹកឃើញសិន។ និយាយឱ្យបានច្បាស់ៗ និយាយអ្វីក៏ដោយ ឱ្យតែនឹកឃើញ។
៣) ប្រហែលជាអ្នកមានអារម្មណ៍ចម្លែក ប៉ុន្តែលោកអ្នកប្រហែលជាកត់សម្គាល់ខ្លួនឯងថា អ្នកបានបំពេញចំណុចខ្វះខាតមួយចំនួន។ លោកអ្នកត្រូវតែចងចាំថា ត្រូវនិយាយដោយមិនខ្វល់ថាមាននរណាស្ដាប់អ្នកនោះឡើយ។ នេះជាហ្វឹកហាត់សមត្ថភាពរបស់អ្នកដើម្បីធ្វើឱ្យខ្លួនអ្នកឈប់ខ្វល់ពីបរិស្ថានខាងក្រៅ។
៤) សាកល្បងហ្វឹកហាត់ ៥នាទីរៀងរាល់ថ្ងៃ។ លើកដំបូងប្រហែលលោកអ្នកលំបាក ហើយប្រហែលជាលោកអ្នកស្អប់សំឡេងរបស់អ្នកផងក៏ថាបាន។ ប៉ុន្តែសាកល្បងយូរៗទៅ វានឹងងាយស្រួល ហើយកាន់តែងាយស្រួលក្នុងការនឹករកពាក្យដែលត្រូវនិយាយ។
៥) ឥឡូវនេះដើម្បីបង្កើនមួយកម្រិតទៀត គឺថតសំឡេងការសាកល្បងខ្លួនឯង។ នេះនឹងធ្វើឱ្យអ្នកកាន់តែមានមនសិការ និងទំនុកចិត្តជាងមុន ហើយអ្នកប្រហែលជាមានអារម្មណ៍ថា មានអ្នកណាម្នាក់កំពុងស្ដាប់អ្នក។ ប៉ុន្តែត្រូវចងចាំថា អ្នកឯងគឺនៅម្នាក់ឯង ដូច្នេះត្រូវគិតពីចំណងនៃការនិយាយទៅកាន់ខ្លួនឯង និងនិយាយទៅកាន់អ្នកដទៃឱ្យកាន់អ្នកផ្សេង។ អ្នកអាចប្រើទូរស័ព្ទ ឬមីក្រូហ្វូនកុំព្យូទ័ររបស់អ្នក ឬឧបករណ៍ថតសំឡេង បន្តថតសំឡេងរបស់អ្នក។
៦) អ្នកកាន់តែហ្វឹកហាត់បែបនេះ អ្នកកាន់តែប្រសើរ។ ធ្វើកាន់តែយូរលោកអ្នកនឹងមានទំនុកចិត្តលើខ្លួនឯង ហើយប្រហែលជាចូលចិត្តសំឡេងខ្លួនឯងថែមទៀតផង។ រឿងមួយដែលលោកអ្នកត្រូវចងចាំនោះគឺថា វាកាន់តែលំបាកសម្រាប់ខ្លួនអ្នកនៅពេលដែលមិននិយាយអ្វីមួយចេញ៕
ដោយ៖ រតនៈវិភូ ប្រភព៖ inc.com