អ្នកពិតជាភ័យខ្លាចនឹងអារម្មណ៍រន្ធត់! ៦ ចំណុចនេះជាអ្វីដែលអ្នកត្រូវប្រាប់ខ្លួនឯង
សព្វថ្ងៃនេះ មនុស្សគ្រប់គ្នា គឺសឹងតែមានអារម្មណ៍រន្ធត់ចិត្ត នឹងអ្វីមួយ គ្រប់ពេលវេលាទៅហើយ។ បើអ្នកនៅតែមានអារម្មណ៍បែបនេះជារឿយៗ វាអាចបង្កឲ្យអ្នកកាន់តែធុញថប់អារម្មណ៍ ហើយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពតែម្ដង។
ពាក្យសម្ដីខាងក្រោមនេះវានឹងជួយសម្រួលដល់អារម្មណ៍ អ្នក មិនថាអ្នកនៅក្នុងកាលៈទេសៈលំបាកកម្រិតណាទេ៖
១) អ្នកមិនអាចធ្វើឲ្យព្យុះស្ងប់បានលឿនទេ ដូចនេះឈប់ព្យាយាមតទៅទៀតទៅ។ អ្វីដែលអាចធ្វើបានគឺមានតែបន្ធូរអារម្មណ៍របស់ខ្លួន រួចព្យុះនោះនឹងបក់រំលងអ្នកហើយ។
២) បើអ្នកមិនសូវជាខ្វល់ពីរឿងអវិជ្ជមានក្នុងជីវិត ជីវិតអ្នកនឹងកាន់តែមានភាពសុខសាន្ត។
៣) មិនថាមានអ្វីកើតឡើងក្នុងជីវិតអ្នកទេ អ្នកមិនអាចគ្រប់គ្រងលទ្ធផលដែលនឹងចេញមកបានឡើយ។ អ្វីដែលអ្នកអាចធ្វើបានគឺឲ្យវាកើតឡើងចុះ ហើយអ្នកនឹងរៀនពីវាជាមិនខាន។
៤) រឿងល្អក្នុងជីវិតបំផុតគឺការជឿជាក់លើខ្លួនឯង។ បើអ្នកមានខ្លួនឯង និងជំនឿរបស់ខ្លួនហើយ ជីវិតអ្នកគឺមិនក្រា លាប់ចាក់ឡើយ។
៥) នៅពេលរឿងលំបាកកើតឡើងហើយ វានឹងផុតទៅពីអ្នកក្នុងពេលណាមួយ ហើយរឿងល្អ ៗ នឹងកើតឡើងមកជាបន្ត។
៦) មិនថាមានរឿងអ្វីទេ អ្នកត្រូវតែតស៊ូ កុំចុះចាញ់ ជីវិតមនុស្សគឺរស់នៅដើម្បីតទល់នឹងអនាគត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity