​​គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​​វិនិយោគ​ដ៏​ជោគជ័យ​ម្នាក់​​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​



វិស័យអចលនទ្រព្យត្រូវបានព្យាករណ៍ថា កំពុងមានសន្ទុះខ្លាំងក្លានៅឆ្នាំ២០១៥ នេះ និងបន្តមានសញ្ញាវិជ្ជមាននៅឆ្នាំក្រោយទៀត។ នេះជាឱកាសសម្រាប់លោកអ្នកដែលចង់វិនិយោគនៅក្នុងវិស័យនេះ។ ខាងក្រោមនេះគឺជាគន្លឹះខ្លីៗដើម្បីវិនិយោគវិស័យឱ្យទទួលបានផលចំណេញយោងតាមគេហទំព័រក្រុមហ៊ុនអចលនទ្រព្យ realestate.com.kh១)ត្រូវគិតថា ការធ្វើទីផ្សារក៏ជាការវិនិយោគមួយដែរ៖ សូមកុំស្ទាក់ស្ទើរចំពោះការចាយលុយទៅលើការធ្វើទីផ្សារ។ សូមកុំផ្ដោតខ្លាំងទៅលើទិន្នន័យ និងខ្ទង់ថវិកាដែលអ្នកកំពុងចំណាយទៅលើវា។ វាចាំបាច់ ហើយត្រូវគិតថា ការធ្វើទីផ្សារគឺជាការវិនិយោគមួយ។ ប្រសិនបើអ្នកធ្វើវាបានត្រឹមត្រូវ នោះចុងក្រោយអ្នកនឹងទទួលបានផល។ ដូច្នេះនៅពេលដែលអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ កុំភ្លេចឱ្យសោះការធ្វើទីផ្សារ មិនថាជាលក្ខណៈអាជីវកម្មតូច ឬធំនោះទេ។ ២) ពេលជួបជាមួយអតិថិជន៖ ត្រូវតែទៅទៀងពេលនៅពេលអ្នកមានការប្រជុំជាមួយអតិថិជនមានសក្ដានុពល។ ឥរិយាបថនេះបង្ហាញថា អ្នកមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគោរពទៅដល់អតិថិជនគោលដៅរបស់អ្នក ហើយក៏បង្ហាញពីការបំពេញការងារប្រកបដោយវិជ្ជាជីវៈផងដែរ។ ៣) ដឹងពីវិស័យនេះច្បាស់មុនពេលសម្រេចចិត្តរកស៊ី៖ លោកអ្នកត្រូវតែឈ្វេងយល់ពីវិស័យនេះឱ្យបានច្បាស់ ពោលគឺត្រូវផ្ដោតជាសំខាន់ដើម្បីបានយល់ជ្រាបច្បាស់វិស័យនេះ ចាំវិនិយោគ។ បើសិនវាជាវិស័យងាយស្រួលរកស៊ីមែននោះម្នាក់ៗនឹងរត់ទៅរកវិស័យនេះអស់ហើយ។ កត្តាសំខាន់គឺអ្នកនោះមិនសូវយល់ច្បាស់ ឃើញតែគេរកស៊ីមាន។ ៤) ត្រូវស្ថិតនៅឱ្យឆ្ងាយពីមនោសញ្ចេតនាចំពោះអចលនវត្ថុ៖ នៅពេលដែលលោកអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺមិនត្រូវយកក្ដីស្រលាញ់ ឬកំហឹងទៅផ្សារភ្ជាប់ទៅនឹងការវិនិយោគ។ អ្នកត្រូវគិតថា ស្វែងរកប្រាក់ចំណេញឱ្យបានកាន់តែច្រើនតាមតែអាចធ្វើបាន។ ឧទាហរណ៍ បើអ្នកទិញបានផ្ទះមួយយ៉ាងស្អាត ហើយអ្នកយកមកកែកុនបន្តិចបន្តួចទៀត មើលទៅរឹតតែស្អាត ធ្វើឱ្យអ្នកស្រលាញ់មិនចង់លក់...ភាពស្ទាក់ស្ទើរអាចធ្វើឱ្យអ្នកចំណេញបានតិច ឬខាតក៏ថាបាន។ ៥) សិក្សាពីភូមិសាស្ត្រ ឬតំបន់នោះឱ្យច្បាស់សិន៖ ការវិនិយោគវិស័យអចលនទ្រព្យ ភូមិសាស្ត្រ និងបរិយាកាសគឺសំខាន់ណាស់។ លោកអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីបរិស្ថាននៅជុំវិញផ្ទះ ឬតំបន់របស់អ្នកវិនិយោគ។ ត្រូវគិតផងដែរ អំពីបញ្ហាសុវត្ថិភាព ឬអំពើចោរកម្មផ្សេងៗ។ នៅពេលដែលលោកអ្នកបានដឹងច្បាស់ លោកអ្នកនឹងស្រួលសិក្សាឱកាស និងកំណត់តម្លៃអចលនទ្រព្យថាគួរវិនិយោគ ឬមិនគួរវិនិយោគ។ ៦) ត្រូវចេះជ្រើសរើសដៃគូដ៏ត្រឹមត្រូវ៖ អ្នកត្រូវឆ្លាតនៅក្នុងការជ្រើសរើសដៃគូបំពេញគម្រោងឱ្យអ្នកដូចជាអ្នកម៉ៅការសាងសង់ជាដើម។ លោកអ្នកគួរសិក្សាពីប្រវត្តិរបស់គេឱ្យបានច្បាស់ ពោលគឺមិនមែនឱ្យតែជ្រើសរើសអ្នកម៉ៅការបានតម្លៃទាប ហើយមិនគិតពីគុណភាពនោះទេ។ គុណភាពនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យរបស់អ្នក ដូច្នេះលោកអ្នកត្រូវតែគិតឱ្យបានហ្មត់ចត់។ ៧) ត្រូវចេះចរចា៖ ជំនាញចរចាគឺពិតជាសំខាន់មិនអាចខ្វះបានដើម្បីធ្វើឱ្យលោកអ្នកស្វែងរកដៃគូ ឬអ្នកផ្គត់ផ្គង់សេវាក្នុងតម្លៃធូរថ្លៃ។ ហើយបើអ្នកមានជំនាញនៅក្នុងការចរចាក៏លោកអ្នកអាចលក់អចលនទ្រព្យរបស់លោកបានតម្លៃថ្លៃផងដែរ៕ ដោយ៖ រតនៈវិភូ
X
5s