​​បុគ្គលិក​គួរ​មាន​សិល្បៈ​ក្នុង​ការ​​បញ្ចេញ​មតិយោបល់​ដល់​​ថ្នាក់​​លើ ​​(​មិន​ខឹង​ ​ហើយ​​​អរគុណ​អ្នក​វិញ​ទៀត)​



ទោះ​បី​ជា​ការ​ផ្តល់​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា​ក៏​ដោយ តែ​វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​​ដឹង​ពី​របៀប​បញ្ចេញ​មតិ។ ក្នុង​នាម​ជា​បុគ្គលិក ​​​មេ​របស់​យើង​សុទ្ធ​តែ​ធ្លាប់​សួរ​​ពី​​លទ្ធផល​នៃ​ការងារ​របស់​ពួក​គេ។ វា​​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ចេញ​នូវ​មតិ​ដែល​មាន​នៅ​ក្នុង​ខ្លួន។ ខាង​ក្រោម​នេះ​ជា​គន្លឺះ​ដែល​ជួយ​អ្នក​ក្នុង​ការ​ផ្តល់​យោបល់​ទៅ​កាន់​មេ​របស់​អ្នកពោលគឺ​ មិនខឹងហើយ អរគុណអ្នកវិញទៀត៖

១)​​ សង្កេតពីបុគ្គលិកលក្ខណៈរបស់ថ្នាក់លើ៖ ប្រសិន​ជា​អ្នក​មិន​ច្បាស់​ថា​មេ​របស់​អ្នក​ជា​មនុស្ស​ដែល​ទទួល​យក​មតិ​ដោយ​ស្មោះ​ត្រង់​នោះ អ្នក​គួរ​តែ​ព្យាយាមសង្កេតពីបុគ្គលិកលក្ខណៈរបស់ពួកគាត់សិន ឬ ក៏​អាចសួរ​ជា​មុន ដើម្បីដឹងតម្រុយខ្លះ។ នៅពេលអ្នកដឹងថា តើមេរបស់អ្នកជាមនុស្សប្រភេទណាហើយ នោះអ្នកអាចបញ្ចេញមតិបាន ជុំវិញបញ្ហាមួយចំនួនបាន។

២) ចាំ​ពេល​វេលា​ល្អ៖ អ្នក​ប្រហែល​ជា​ចង់​ឲ្យ​មតិ​យោបល់​ដល់​មេ​របស់​អ្នក​ភ្លាម​ៗ​ក្រោយ​ពី​មាន​អ្វី​បាន​កើត​ឡើង។ ប៉ុន្តែ វា​អាច​មិន​មែន​ជា​ឱកាស​ល្អឡើយ។ ប្រសិន​ជា​អ្នក​មិន​អាច​ផ្តល់​មតិយោបល់​ភ្លាម​ៗ​ទេ កត់​ត្រា​វា​ទុក ហើយ​រង់​ចាំ​ឱកាស​ល្អ​​ចាំ​និយាយ ជៀសវាងភ្លើងកំពុងតែចេះ ហើយចាក់សាំងចូល អ៊ិចឹងហើយរឿងអីមិនឆេះខ្លាំង។

៣) របៀប​នៃ​ការ​និយាយ៖ ទោះ​បី​ជា​ការ​ផ្ញើសារ​​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​ការ​និយាយ​ទល់មុខ​ផ្ទាល់​គឺ​វា​ប្រសើរ​ជាង។ ម៉្យាង​វិញ​ទៀត ប្រសិន​ជា​​អ្នក​មើល​ទៅ​ស្ថាន​ភាព​មិន​ល្អ អ្នក​អាច​ដក​ថយ​បាន​ភ្លាម​ៗ តែ​ប្រសិន​ជា​អ្នក​ផ្ញើ​សារ​ អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​របស់​មេ​របស់​អ្នក​នោះ​ទេ។

៤) សួរ​សំនួរ៖ ប្រសិន​ជា​មេ​របស់​អ្នក​មក​រក​​អ្នក​​សម្រាប់​មតិយោបល់ អ្នក​ត្រូវ​ប្រាកដ​ថា​មេ​របស់​អ្នក​ចង់​បាន​អ្វី។ តើ​ពួក​គាត់​ចង់​ដឹង​ពី​លទ្ធផល​ការងារ​ទាំង​មូល​ឬ​​គ្រាន់​តែ​គម្រោងការ​ណា​មួយ? ការ​សួរ​បញ្ជាក់​នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​យល់​ច្រឡំ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com

X
5s