បើ​​ក្រុម​មួយ​ មាន​គំនិត​ដូច​គ្នា​​ទាំង​ស្រុង​ ​​​នោះ​​​លទ្ធផល​ការងារ​មិន​​ទាន់​​អស្ចារ្យ​ខ្លាំង​នោះ​ទេ ហេតុអ្វីទៅ?​



វប្បធម៌​នៃ​ការ​សហការ​គ្នា​របស់​មនុស្ស​នៅ​ក្នុង​ក្រុមការងារ​ជាទូទៅ តែង​យល់​ថា​ការ​សហការ​គ្នា​ដ៏​ល្អ​បំផុត គឺ​ជា​ការ​ព្យាយាម​ឲ្យ​បាន​ចៀសវាង​នូវ​ការ​ខ្វែង​គំនិត​គ្នា ភាព​មិន​ចុះ​សម្រុង​គ្នា​នៃ​ទស្សន​យល់​ឃើញ​របស់​សមាជិក​ក្នុង​ក្រុម​ម្នាក់ៗ ហើយ​ព្យាយាម​វិញ​នូវ​ការ​សម្រប​ទៅ​តាម​គំនិត​របស់​មនុស្ស​ក្នុង​ក្រុម​ទើប​ជា​ការ​ប្រសើរ​សម្រាប់​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ។ អ្នក​រួម​ការងារ​ជាមួយ​គ្នា​តម្រង់​រក​ទិសដៅ​តែ​មួយ តែង​ចូលចិត្ត​ប្រកាន់​យក​គំនិត​បែប​នេះ​ថា ពួក​យើង​កំពុង​ជិះ​ទូក​តែ​មួយ​ហើយ។

ប្រាកដ​ណាស់​ថា ផ្នត់គំនិត​ដូច​នេះ​ចំពោះ​ការ​សហការ​គ្នា នឹង​នាំ​មក​នូវ​ភាព​សុខ​ស្រួល​ផ្លូវ​ចិត្ត និង​អារម្មណ៍​ចំពោះ​គ្នា ក៏​ដូចជា​ទំនាក់ទំនង​ផង​ដែរ ប៉ុន្តែ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​សម្រប​គំនិត​តាម​គ្នា​ក្នុង​ក្រុម គឺ​ជា​រឿង​គ្រោះថ្នាក់​បំផុត​មួយ គ្មាន​ខ្លឹមសារ និង​គួរ​ឲ្យ​ធុញទ្រាន់​ដែល​អ្នក​រួម​សហការ​គ្នា​ភាគច្រើន​មិន​យកចិត្តទុកដាក់។ គំនិត​ដូច​គ្នា នឹង​មិន​ផលិត​បាន​នូវ​ការងារ​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បាន​នោះ​ឡើយ ផ្ទុយទៅវិញ​គំនិត​ដូច​គ្នា​នឹង​ធ្វើ​ឲ្យ​រួម​តូច​នូវ​ភាព​ច្នៃប្រឌិត​របស់​មនុស្ស និង​ធ្វើ​ឲ្យ​សក្ដានុពល​របស់​បុគ្គល​ម្នាក់ៗ​កប់​ទៅ​ក្នុង​ជម្រៅ​ដ៏​ជ្រៅ មិន​ត្រូវ​បាន​គាស់​ចេញ​មក​ប្រើប្រាស់​នោះ​ឡើយ។

ត្រង់​នេះ​មិន​មែន​ណែនាំ​ឲ្យ​អ្នក​ព្យាយាម​បង្កើត​ជម្លោះ​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ក្នុង​ក្រុម​នោះ​ឡើយ តែ​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ព្យាយាម​បំផុស​នូវ​បរិយាកាស​នៃ​ជម្លោះ​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ក្រុម ដើម្បី​គាស់​រំលើង​នូវ​ភាព​ច្នៃប្រឌិត និង​លក្ខណៈ​ពិសេស​របស់​បុគ្គល​ក្នុង​សមាជិក​ក្រុម​យក​មក​ប្រើ​ជា​ប្រយោជន៍​បាន។ បើ​អ្នក​ចង់​ឆ្លាក់​ច្នៃ​សមិទ្ធផល​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ភាព​អស្ចារ្យ​របស់​ស្នាដៃ​អ្នក​បាន លុះ​ត្រា​ណា​តែ​អ្នក​ត្រូវ​ជិះ​ទូក​តាម​ទិសដៅ​ផ្ទុយ​គ្នា​សិន មុន​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ជិះ​លើ​ទូក​តែ​មួយ​បាន។

ថ្វី​ដ្បិតតែ​ការ​ជំទាស់​ប្រកប​ដោយ​ប្រសិទ្ធភាព លាយឡំ​នឹង​ភាព​តានតឹង និង​ការ​ខ្វែង​គំនិត​គ្នា មាន​គុណ​សម្បត្តិ​រួម​ចំណែក​ដល់​ភាព​ច្នៃប្រឌិត​សម្រាប់​ក្រុម​ការងារ​របស់​អ្នក​ពិត​មែន ប៉ុន្តែ​ការ​បង្កើត​នូវ​បរិយាកាស​ដែល​បំផុស​ឲ្យ​មាន​ការ​ជំទាស់​បែប​នេះ​ឡើង គឺ​ជា​រឿង​ដែល​ទាមទារ​នូវ​ការ​ព្យាយាម​កម្រិត​ខ្ពស់​មួយ ដូច្នេះ​តាមរយៈ​គន្លឹះ​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ខាងក្រោម​នេះ អាច​នឹង​នាំ​អ្នក​ឲ្យ​សម្រេច​ដល់​ចំណុច​កំពូល​នោះ​បាន​ជាទី​ពេញចិត្ត។

  • នៅ​ក្នុង​ក្រុម​ការងារ​មួយ សមាជិក​ម្នាក់ៗ​ត្រូវ​ចែក​តួនាទី​ដោយ​ឡែកៗ​ពី​គ្នា​របស់​ខ្លួន ព្រម​ទាំង​មាន​ការ​ទទួល​ខុសត្រូវ​ទៅលើ​កាតព្វកិច្ច​ចំពោះ​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​ផង​ដែរ។ ឧទាហរណ៍​ថា ក្នុង​ក្រុមការងារ​មួយ អ្នក​មាន​តួនាទី​ផ្ដោត​អាទិភាព​ទៅលើ​សេវាកម្ម​បម្រើ​ដ៏​អស់​ពី​ចិត្ត​ចំពោះ​អតិថិជន ឯ​មិត្ត​អ្នក​ម្នាក់​ទៀត​មាន​តួនាទី​ផ្ដោត​អាទិភាព​ទៅលើ​គុណភាព​ផលិតផល និង​តម្លៃ​ដ៏​សមរម្យ​សម្រាប់​ផលិតផល។ នៅ​ពេល​អ្នក​ទាំងពីរ​ជួប​គ្នា​លើកឡើង​ពី​គម្រោង​ផែនការ​សម្រាប់​ផលិតផល​នា​ពេល​អនាគត​ណាមួយ អ្នក​ទាំងពីរ​ត្រូវ​ជជែក​វែកញែក​គ្នា​អំពី​គម្រោងការ​នោះ​ដោយ​ផ្អែក​ទៅលើ​ភាព​ខុស​គ្នា​នៃ​អាទិភាព​ក្នុង​តួនាទី​បុគ្គល​របស់​ខ្លួន រហូត​ឈាន​ដល់​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​មួយ។
  • កូនសោ​ដំណោះស្រាយ​បន្ទាប់ គឺ​ជា​ការ​ជ្រើសរើស​សមាជិក​ក្រុមការងារ​ដែល​មាន​បុគ្គលិកលក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​គ្នា។ មនុស្ស​ម្នាក់ៗ​តែង​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន ដែល​នាំ​ឲ្យ​ពួកគេ​មាន​ការ​យល់​ឃើញ​ចេញ​ពី​ជ្រុង​នៃ​បញ្ហា​ក៏​មាន​ភាព​ខុសៗ​គ្នា​ដែរ។ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា គំនិត​រួម​របស់​ក្រុម​នៅ​មាន​ចន្លោះ​ប្រហោង មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ នោះ​អ្នក​ត្រូវ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​បុគ្គល​ដែល​មាន​ការ​គិត​ខុស​ប្លែក​ពី​គ្រប់​គ្នា លើកឡើង​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ទៅលើ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ ថា​មិន​ត្រូវ​នោះ​ទេ​ដែល​គំនិត​របស់​ពួកគេ​គឺ​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ចិញ្ចាច​បំភ្លឺ​នូវ​ភាព​អាប់អួ​ក្នុង​បរិយាកាស​ក្រុមការងារ​បាន។
  • ចំណុច​សំខាន់​មួយ​ទៀត​សម្រាប់​បំផុស​នូវ​ការ​ជំទាស់​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ជា​ដែន​កំណត់​សម្រាប់​ការ​ជំទាស់។ ទោះ​ជា​នៅ​ជ្រុង​ម្ខាង​នៃ​ការ​ខ្វែង​គំនិត​គ្នា​ផ្ដល់​ភាព​វិជ្ជមាន​និង​ភាព​ច?
X
5s