តោះមកអានប្រវត្តិ!! ​បុគ្គល​ជោគជ័យ​​ដ៏​អស្ចារ្យ​​ក្នុង​លោក​ ៥​រូប​​​ ដែល​ធ្លាប់ជា​ជនភៀសខ្លួន​​​



នៅ​ក្រោម​ការ​ជួយ​សង្គ្រោះ និង​ទំនុក​បម្រុង​ពី​ប្រទេស​ដទៃ​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ទាំងឡាយ ដែល​បាន​ទទួល​រងគ្រោះ​ពី​សោកនាដកម្ម និង​អំពើ​សាហាវ​ព្រៃផ្សៃ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ពួកគេ ក្នុង​នោះ​ជន​ដែល​មាន​ក្ដី​សង្ឃឹម​ថ្មី​ចំនួន​៥​រូប បាន​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​ដោយសារ​សមិទ្ធផល​ស្នាដៃ​ដ៏​សំខាន់​របស់​ពួកគេ។ តើ​ពួកគេ​ទាំងនោះ​ជា​នរណា​ខ្លះ និង​ថា​តើ​សមិទ្ធផល​ស្នាដៃ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំពោះ​ពិភពលោក ?

Image result for Albert Einstein

១) Albert Einstein អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក Albert Einstein ជា​ជន​ភៀស​ខ្លួន​មួយ​រូប​របស់​ប្រទេស​អាល្លឺម៉ង់ អំឡុង​ពេល​នៃ​គោលនយោបាយ​រើសអើង​ពូជសាសន៍​ពួក​ជ្វីស​របស់​គណបក្ស​ណាសីុ​ហីុទ្លែ។ លក្ខខណ្ឌ​នេះ​បាន​ក្លាយ​ជា​លទ្ធផល​នៃ​ការ​ភៀស​ខ្លួន​របស់​លោក និង​ប្រពន្ធ​របស់​លោក ទៅ​សហរដ្ឋអាមេរិក និង​បន្ត​មក​ដោយ​ជ័យជម្នះ​លើ​ពាន​រង្វាន់​ណូបែល​ផ្នែក​វិទ្យាសាស្ត្រ​របស់​លោក។ ទោះជា​ការ​រស់នៅ​របស់​លោក​លើ​ទ្រនំ​ថ្មី​ផ្ដល់​នូវ​ក្ដី​សុខ​ដល់​លោក​ក៏​ដោយ ក៏​បុគ្គល​ដ៏​អច្ឆរិយ​នេះ មិន​ដែល​ភ្លេច​ពី​ជន​ភៀស​ខ្លួន​លំបាក​វេទនា​ដទៃ​ទៀត​មក​ពី​ប្រទេស​តែ​មួយ​នោះ​ដែរ និង​តែងតែ​ខិតខំ​ជា​ខ្លាំង​ក្នុង​ការ​ជួយ​ពួកគេ​ឲ្យ​មាន​ទី​ជម្រក​ស្នាក់​អាស្រ័យ​ដូច​រូប​លោក​ជានិច្ច។

Image result for Sergey Brin

២) Sergey Brin លោក Sergey Brin ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប​របស់​អាមេរិក ប៉ុន្តែ​បុគ្គល​បច្ចេកវិទ្យា​របស់​ពិភពលោក​រូប​នេះ មិន​មាន​ដើម​កំណើត​ជា​ជនជាតិ​អាមេរិក​នោះ​ឡើយ។ លោក​ក៏​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​របស់​សហភាព​សូវៀត និង​នៅ​ក្នុង​ឆ្នាំ​១៩៧៩​ដោយ​ទទួល​បាន​ជំនួយ​ពី Hebrew Immigrant Aid Society លោក​និង​គ្រួសារ បាន​រៀបចំ​ចាកចេញ ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​រើសអើង​ពូជសាសន៍​ពួក​ជ្វីស​ក្នុង​ប្រទេស។ រយៈកាល​ដំបូង​នៃ​ការ​ផ្លាស់ប្ដូរ ការ​លំបាក​បាន​បង្ហាញ​វត្តមាន​ក្នុង​ជីវិត​លោក តែ​យ៉ាងណា​មិញ ក្នុង​ឆ្នាំ​១៩៩៨ ក្រុមហ៊ុន​Google​ត្រូវ​បាន​សហការ​បង្កើត​ដោយ​លោក Sergey Brin​ជាមួយ​នឹង​លោក Larry Page។

Image result for Madeleine Albright

៣) Madeleine Albright ជាមួយ​នឹង​ក្រុម​គ្រួសារ លោកស្រី​បាន​ភៀស​ខ្លួន​ចាកចេញ​ពី​ប្រទេស​ឆេកូស្លូវ៉ាគី​ក្នុង​ឆ្នាំ​១៩៤៨ ដោយ​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ខ្លួន។ បើ​ទោះ​ជា​ក្រោយ​ពី​ការ​ផ្លាស់ប្ដូរ​ការ​តាំង​លំនៅ​ទៅ​សហរដ្ឋអាមេរិក ដែល​លោកស្រី​បាន​ក្លាយ​ជា​លេខាធិការ​រដ្ឋ​ស្រី​ដំបូង​របស់​ប្រទេស​មហាអំណាច​នេះ​ក្ដី ក៏​មក​ទល់​ពេល​នេះ លោកស្រី​មិន​អាច​បំភ្លេច​នូវ​គុណ​បំណាច់ និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មនុស្ស​រស់នៅ​ក្នុង​ទីក្រុង​Denver​របស់​សហរដ្ឋអាមេរិក​មក​លើ​ក្រុម​គ្រួសារ​លោកស្រី​នោះ​ឡើយ។ 

Image result for Henry Kissinger

៤) Henry Kissinger ទន្ទឹម​នឹង​ការ​ចូល​មក​តាំង​លំនៅ​របស់​លោកHenry Kissinger​ជាមួយ​ឪពុកម្ដាយ និង​បងប្រុស​ក្នុង​ឆ្នាំ​១៩៣៨​នៅ​ទីក្រុង​ញូវយ៉ក មតិ​សាធារណៈ​របស់​សហរដ្ឋអាមេរិក មាន​ការ​ប្រឆាំង​ជំទាស់​នឹង​ការ​ផ្ដល់​ជម្រក​សម្រាប់​ជន​ភៀស​ខ្លួន​របស់​ជនជាតិ​ជ្វីស​ពី​អំពើ​សហាវ​យង់ឃ្នង​របស់​គណបក្ស​ណាសីុ រហូត​ដល់​ជាង​៦៧%​នៃ​ពលរដ្ឋ​អាមេរិក​ទាំងអស់។ ជាហេតុ​នាំ​ឲ្យ ការ​អនុញ្ញាត​សម្រាប់​ជន​ភៀស​ខ្លួន​ចូល​មក​រស់នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ឯ​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៧៣​រូប​នេះ ក៏​មាន​សំណាង​ឋិត​នៅ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ដែរ។ ក្រោយពី​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ហាវើដ លោក​បាន​ចូល​បម្រើ​ជា​អ្នក​ប្រឹក្សា​យោបល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក និង​ជា​លេខាធិការ​រដ្ឋ​ផង​ដែរ។ 

Image result for Sigmund Freud

៥) Sigmund Freud ជាមួយ​នឹង​ការ​បដិសេធ​ជំទាស់​ក្នុង​ការ​ចាកចេញ បុគ្គល​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​ពិភពលោក ដែល​ទទួល​បាន​ពាន​រង្វាន់Goethe Prize សម្រាប់​ការ​ទទួល​ស្គាល់​លើ​ការ​រួម​ចំណែក​ក្នុង​ផ្នែក​ចិត្តសាស្ត្រ និង​វប្បធម៌​អាល្លឺម៉ង់ លោក Sigmund Freud ត្រូវ​បាន​អ្នក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​តាម​បែប​ចិត្តសាស្ត្រ​របស់​អង់គ្លេស​មួយ​រូប គឺ​លោក Ernest Jones ជំរុញ​ឲ្យ​លោក​ធ្វើការ​ចាកចេញ ព្រមទាំង​បាន​រៀបចំ​ការ​ចាកចេញ​ឲ្យ​លោក​ទៀត​ផង ស្រប​ពេល​នៃ​ស្ថានការណ៍​គ្រោះថ្នាក់​នៃ​ការ​ចូល​លុកលុយ​ដោយ​ពួក​ណាសីុ​ទៅលើ​ប្រទេស​អូទ្រីស​ក្នុង​ឆ្នាំ​១៩៣៨។ លោក​បាន​ទទួល​អនិច្ចកម្ម​ក្រោយ​ពី​បាន​ចូល​មក​ដល់​ទឹកដី​ប្រទេស​អង់គ្លេស​បាន​១​ឆ្នាំ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី ក៏​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ជន​ភៀស​ខ្លួន​មួយ​រូប ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ទៅលើ​ជីវិត​ពួក​អង់គ្លេស​ដែរ៕

ប្រភព៖ Famous Psychologists

ប្រែសម្រួល​៖ ស្រីពៅ ប្រភព៖ weforum

X
5s