ពាក្យ ៥ឃ្លាដែលមនុស្សឆ្លាតមិនដែលប្រើនៅក្នុងការសន្ទនាជាមួយដៃគូ
មនុស្សឆ្លាត មានការប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពាក្យសម្ដីនៅក្នុងកិច្ចសន្ទនា។
ពាក្យទាំង ៥ ឃ្លាខាងក្រោមនេះ មនុស្សឆ្លាតមិនដែលប្រើ ឬកម្រនឹងប្រើណាស់។
១) មើលទៅ អ្នកអស់កម្លាំងណាស់ ការពិត នៅពេលដែលមនុស្សផ្តោតទៅលើបញ្ហា និងបានធ្វើកិច្ចការជាច្រើន សក់ឡើងរញ៉េរញ៉ៃ ភ្នែកក្រហម និងមានសភាពអស់កម្លាំងខ្លាំង។ ជៀសវាងនិយាយថា "អ្នកមើលទៅហត់ ឬអស់កម្លាំងណាស់" គួរនិយាយថា "អ្នកមិនអីទេមែនទេ? Is everything okay?” សំណួរនេះវាបង្កប់ន័យ ថាអ្នកចង់ជួយរំលែកការងាររបស់គេ។ ដៃគូសន្ទនារបស់អ្នកនឹងមានអារម្មណ៍ថា អ្នកជាមនុស្សចេះបារម្ភ។
២) អ្នកសម្រកទម្ងន់ច្រើនណាស់ អត្ថន័យនេះ ស្ដាប់ទៅវាមិនអីនោះទេ ប៉ុន្តែវាបានបង្កប់អត្ថន័យមួយគឺថា អ្នកនោះកាលពីមុនធាត់ និងមានទម្ងន់ធ្ងន់។ ជាភាសាដ៏ទន់ភ្លន់ ចូរអ្នកនិយាយថា "អ្នកស្អាតណាស់ឥឡូវ" ឬ "អ្នកសង្ហារណាស់ឥឡូវ"។ មួយឃ្លានឹងធ្វើឱ្យដៃគូសន្ទនារបស់អ្នក មិននឹកឃើញពីអតីតកាលរបស់គេនោះទេ។
៣) អ្នកធ្វើល្អពេកហើយចំពោះនាង ពាក្យស្ដាប់ទៅដូចជាបញ្ចើចបញ្ចើដៃគូ និងស្ដីបន្ទោសដល់ដៃគូសន្ទនារបស់អ្នក។ អ្នកគួរនិយាយថា "នាងកំពុងបាត់បង់មនុស្សល្អដូចអ្នក"។
៤) អ្នកតែងតែ... អ្នកមិនដែល... ភាសាមួយឃ្លានេះ គឺជាពាក្យស្ដីបន្ទោសទៅដល់ដៃគូសន្ទនារបស់អ្នក។ អ្នកគួរនិយាយថា "វាហាក់ដូចជា អ្នកធ្វើរឿងនេះញឹកញាប់" ឬ "អ្នកធ្វើរឿងនេះច្រើនគ្រប់គ្រាន់ហើយ"។
៥) យ៉ាងហោចណាស់ខ្ញុំមិនដែល... ច្បាស់ណាស់ថា មួយឃ្លានេះ គឺអ្នកចង់បង្វែងកំហុសរបស់អ្នកចេញពីប្រធានបទនៃការសន្ទនា ប៉ុន្តែវាអាចនឹងធ្វើឱ្យស្ថានភាពនៃការពិភាក្សារបស់អ្នកកាន់តែធ្ងន់ធ្ងរក៏ថាបាន។ អ្វីដែលអ្នកគួរនិយាយនោះ គឺ "ខ្ញុំសុំទោស"៕