​អនុវត្ត​៧ ជំហាន​​នេះ​​​ជួយ​ឲ្យ​អ្នក​មាន​​ការ​​អត់​ធ្មត់​​​ខ្ពស់ធ្វើ​កិច្ច​ការ​ផ្សេងៗក្នុងជីវិត!​



ភាព​អត់​ធ្មត់​មិនមែន​មាន​ន័យ​ថា​ជីវិត​ដែល​ដើរ​លើ​ភាព​តានតឹង​​ ឬ​ការ​ឈឺចាប់​នោះ​ទេ។​ មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ពិសោធន៍​ជា​មួយ​នឹង ទុក្ខ​ព្រួយ​ ការ​ក្រៀម​ក្រំ ឬ​ក៏​អារម្មណ៍​ផ្សេង​ទៀត​នៅ​​ពេល​យើង​បាត់​បង់​អ្វី​មួយ។ ដូច​នេះ​ភាព​អត់​ធ្មត់​គឺ​សំដៅ​លើ​ការ​យក​ឈ្នះ​លើ​អារម្មណ៍ តានតឹង​ នឹង​ឈឺចាប់​បាន។ ហើយ​ទាំង​នេះ​ជា​វិធី​ក្នុង​ការ​ទប់​ស្កាត់​អារម្មណ៍​មិន​ល្អ​ទាំង​នោះ៖

១) កត់​ចំណាំ​អារម្មណ៍​របស់​អ្នក៖ ការ​រៀន​ពី​របៀប​ចំណាំ​ពី​អារម្មណ៍​ខ្លួន​ឯង​គឺ​ជា​កូន​សោ​ ក្នុង​ការ​យក​ឈ្នះ​លើ​ភាព​តាន​តឹង​។ យើង​ត្រូវ​ចំណាំ​ថា​តើ​សកម្មភាព​ ឬ​របស់​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ខឹង ក្រៀមក្រំ​ រសាប់រសល់​ មាន​កំហុស ឬ​អាម៉ាស់​ ហើយ​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ថា​ តើ​យើង​អាច​គ្រប់​គ្រង​អារម្មណ៍​នោះ​ដោយ​របៀប​ណា។ សូម​ចាំ​ថា​រាល់​ប្រតិកម្ម​ទាំង​អស់​របស់​យើង​​ចំពោះ​អារម្មណ៍​អាច​នឹង​​បង្កើត​​ជា​កំហុស​។

២)​ បង្កើន​​ភាព​​វិជ្ជមាន៖ ​​​​​សូម​ផ្លាស់​ប្ដូរ​​ខ្លួន​ឯង​ដោយ​រៀន​ពី​កំហុស​កន្លង​មក​ដែល​អ្នក​​ធ្វើ​​ តែ​មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ទេ​ ព្រោះ​ថា​វា​មិន​អាច​ជួយ​អ្នក​អោយ​ឈ្នះ​លើ​កាលៈទេសៈ​តានតឹង​ដែល​អ្នក​កំពុង​ជួប​នោះ​ឡើយ​។ យើង​ត្រូវ​ស្វែង​យល់​ពី​របៀប​យក​ឈ្នះ​លើ​របស់​ទាំង​អស់​នោះ ដើម្បី​អោយ​យើង​រក្សា​ភាព​វិជ្ជមាន​របស់​យើង​ ​ទោះ​ក្នុង​កាលៈទេសៈ​មិន​ល្អ។

៣)​ ត្រូវ​រស់​នៅ​អោយ​បាន​ល្អ៖ ​ចំនុច​នេះ​គឺ​សំដៅ​លើ​សុខភាព​របស់​អ្នក ព្រោះ​វា​ជា​អាវុធ​សំខាន់​ជួយ​អោយ​អ្នក​ប្រឆាំង​ជា​មួយ​ភាព​តាន​តឹង​បាន​។ តិចនិក​ក្នុង​ការ​រស់​នៅ​បាន​ល្អ​មាន​ដូច​ជា៖ ការ​សមាធិ ដកដង្ហើម​វែងៗ ទទួល​ទាន​អោយ​បាន​គ្រប់គ្រាន់​ ​ ​និង គេង​អោយ​បាន​គ្រប់​គ្រាន់​។ ​

៤) ដោះស្រាយ​បញ្ហា​យ៉ាង​សកម្ម៖ ​លោក​អ្នក​មិន​ត្រូវ​អង្គុយ​រង​ចាំ​​អ្វី​មួយ​ជួយ​អ្នក​ ​នៅ​​ពេល​ជួប​បញ្ហា​នោះ​ទេ។ ​ប៉ុន្តែ​​អ្នក​ត្រូវ​ស្វែង​រក​ឱកាស​ ឬ​វិធីសាស្ត្រ​ក្នុង​ការ​កែប្រែ​បញ្ហា​នោះ​អោយ​បាន​ប្រសើរ។

៥)​ បង្កើត​​ទំនាក់​ទំនង​អោយ​បាន​ច្រើន៖ វា​ពិត​ជា​ពិបាក​ប្រសិន​បើ​យើង​ជួប​បញ្ហា​ដែល​យើង​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ដ៏​ទៃ​ គឺ​ជា​រឿង​ចាំ​បាច់​មួយ​ក្នុង​ការ​ប្រឆាំង​ជា​មួយ​នឹង​ភាព​តានតឹង​ ហើយ​ការ​ផ្សារ​ភ្ជាប់​នោះ​វា​​មិន​​ត្រឹម​តែ​អាច​អោយ​យើង​មាន​បាន​នោះ​ទេ តែ​វា​ជួយ​បង្កើន​ភាព​អត់​ធ្មត់​​ដល់​យើង​ផង​ដែរ​​។

៦)​ ទទួល​យក​ការ​ផ្លាស់​ប្ដូរ៖ ​ការ​ផ្លាស់ប្ដូរ​ នឹង​ភាព​បត់បែន​ ​នៅ​​តែ​ជា​កូន​សោ​សម្រាប់​ជំនះ​លើ​បញ្ហា​ដែល​អ្នក​ជួប។ ការ​តាំង​ចិត្ត​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​​មាន​ការ​​ផ្លាស់ប្ដូរ​កើត​ឡើង​ក្នុង​ជីវិត​យើង។​ ប្រសិន​បើ​ជីវិត​យើង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ​វា​នឹង​មិន​អាច​អោយ​យើង​ឆ្លង​កាត់​​ព្យុះភ្លៀង​បាន​ទេ។

៧) ជឿជាក់​លើ​ខ្លួន​ឯង៖ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ថា​អាច​ឈ្នះ​លើ​បញ្ហា​ដែល​អ្នក​ជួប​នោះ​វា​ជា​រឿង​ត្រឹមត្រូវ​បំផុត។ ត្រូវ​រលឹក​ខ្លួន​ឯង​ជានិច្ច​នៅ​ពេល​អ្នក​ជួប​បញ្ហា​ ហើយ​ត្រូវ​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​ប្រចាំ​ផង៕ ​

 

ដោយ​៖ ​ជ័យ​ ​​
ប្រភព៖ www.businessinsider.com

X
5s