ចំណាយ​ពេល​ហាត់​ប្រាណ​តែ​១​នាទី​ក៏​ចាត់​ទុក​ថា​ល្អ​សម្រាប់​សុខភាព​ដែរ​



អ្នកប្រហែលជាដឹងថាសុខភាពមានតម្លៃប៉ុណ្ណាសម្រាប់អ្នករាល់គ្នា។ ហើយក៏មិនមានន័យថាអ្នកមិនចង់ហាត់ប្រាណនោះដែរ តែដោយសារតែអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការហាត់ប៉ុណ្ណោះ។

ការសិក្សាថ្មីមួយបានបង្ហាញថា ការរត់ហាត់ប្រាណ ១នាទី និងការហាត់ប្រាណ ថែមពីលើបន្តិចបន្តួចទៀតប្រហែល៩នាទី គឺវាស្មើទៅនឹងការហាត់ប្រាណទូទៅ រហូតទៅដល់៩០នាទីឯណោះ។

យោងទៅតាមលោកMartin Gibala សាស្ត្រាចារ្យនៃសកលវិទ្យាល័យ McMaster University បាននិយាយថា៖ «មនុស្សជាច្រើនគឺមិនសូវមានពេលវេលាគ្រប់គ្រាន់ទើបពួកគេមិនអាចសកម្មក្នុងការហាត់ប្រាណ។ ប៉ុន្តែការហាត់ប្រាណដោយការដើរ ឬរត់រយៈពេលខ្លីឬហៅថា Interval Training នេះក៏អាចមានប្រសិទ្ធភាពសម្រាប់សុខភាពដែរ»៕ 

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.livescience.com

X
5s