សញ្ញា៦យ៉ាង ដែលបង្ហាញថាក្រុមហ៊ុនមិនខ្វល់ពីអ្នកទាល់តែសោះ
ហេតុផលដ៏ធំមួយដែលបុគ្គលចាកចេញពីក្រុមហ៊ុនគឺពួកគាត់មានអារម្មណ៍ថា ក្រុមហ៊ុន ឬ ថ្នាក់លើមិនបានយកចិត្តទុកដាក់ពួកគេ។ ខាងក្រោមនេះ ជាសញ្ញាបង្ហាញថា ថ្នាក់លើរបស់អ្នកមិនខ្វល់ពីអ្នក៖
១) ថ្នាក់លើមិនផ្ដល់មតិយោបល់ឬ ការគាំទ្រ៖ បើថ្នាក់លើរបស់អ្នកមិនចំណាយពេលដើម្បីផ្ដល់យោបល់ចំពោះការងារអ្នកទេ វាអាចមានភាពវាអាចបញ្ជាក់ថា អាជីពការងាររបស់អ្នកកំពុងនឹងប្រឈមបញ្ហាមិនខាន ហើយវាក៏ជាសញ្ញាថា ថ្នាក់លើមិនចូលចិត្តឬ អើពើពីអ្នកដែរ។
២)អ្នកមិនត្រូវបានផ្ដល់ប្រាក់ឧបត្ថម្ភស្មើគ្នា៖ ថ្នាក់លើ ឬថៅកែដែលមិនគិតពីអ្វីដែលអ្នកបានខិតខំចំពោះការងារទេ នោះអ្នកនឹងមិនត្រូវបានប្រាក់ខែ ឬ ប្រាក់លើកទឹកចិត្តដូចបុគ្គលដទៃ។
៣) អ្នកមិនបានឡើងឋានៈ៖ នេះជាសញ្ញាឥតលាក់លៀមមួយ។ អ្នកធ្វើការងារល្អជាងមិត្តរួមការងារ របស់អ្នក។ ប៉ុន្តែអ្នកមិនបានឡើងឋានៈដែលអ្នកគួរទទួលយកបាន។
៤) ថ្នាក់មិនដែលស្ដាប់យោបល់អ្នក៖ បើចៅហ្វាយរបស់អ្នកមិនខ្វល់ពីគំនិតឬមតិយោបល់របស់អ្នកពួកគេប្រហែលជាមិនខ្វល់ពីអ្នកឡើង។
៥)ពួកគេមិនរួមបញ្ចូលអ្នកនៅពេលធ្វើការសម្រេចចិត្ត៖ វាជាសញ្ញាអាក្រក់នៅពេលដែលចៅហ្វាយរបស់អ្នកធ្វើការសម្រេចចិត្ត ទាក់ទងនឹងអាជីពឬការងាររបស់អ្នក ដោយមិនពិគ្រោះយោបល់ជាមួយអ្នក។
៦)ថ្នាក់លើរបស់អ្នកមិនចាប់អារម្មណ៍ពីអ្នក៖ អ្នកចាត់ការទូទៅមួយចំនួនព្យាយាមរក្សាទំនាក់ទំនង និងជៀសវាង និយាយឬសួរអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកឃើញ ចៅហ្វាយរបស់អ្នកសួរមិត្តរួមការងាររបស់អ្នករឿងចុងសប្ដាហ៍របស់ពួកគេ នេះគឺជាសញ្ញាអាក្រក់មួយ។
ប្រែសម្រួល៖ អ៊ឺង មួយយូ ប្រភព ៖ www.businessinsider.com