ការសិក្សា៖ មនុស្សដែលមានអំណាចមិនអាចធ្វើការជាមួយមនុស្សមានអំណាចដូចគ្នាឡើយ
នៅពេលដែលមនុស្សសំខាន់ៗ ឬ ពូកែអាចអង្គុយលើតុពិភាក្សា ដើម្បីសម្រេចចិត្តរកដំណោះស្រាយអ្វីមួយ វាហាក់បីដូចជាជម្រើសដ៏ល្អមួយ។ ប៉ុន្តែបើអ្នកទាំងអស់នោះជាមនុស្សដែលមានអំណាច វាអាចជារឿងមួយដ៏លំបាកបំផុតក្នុងការធ្វើការរួមគ្នា។
នេះយោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យកាលីហ្វូញ៉ា។ មិនថាសម្រាប់តែអ្នកមានអំណាចនោះទេ សូម្បីតែការធ្វើការងារក្រុមជាទូទៅក៏មានការលំបាកផងដែរ។ នៅពេលដែលអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ទៅលើមនុស្សដែលមានមុខដំណែងខ្ពស់ដោយឲ្យពួកគាត់ធ្វើការជាក្រុមជាមួយអ្នកដែលមានដំណែងប្រហាក់ប្រហែលនឹងពួកគាត់ អ្នកវិទ្យាសាស្ត្រសង្កេតឃើញថាពួកគាត់ហាក់បីដូចជាមានគំនិតផ្ទុយគ្នាស្រលះនិងមិនងាយ សម្របគ្នានោះទេ ព្រោះថាពួកគាត់មានបទពិសោធន៍ក៏ដូចជាវិធីសាស្ត្ររៀងៗខ្លួន។
ចំណុចមួយទៀតគឺពួកគេភាគច្រើនមិនចូលចិត្តនិយាយត្រង់ៗនោះទេ ដែលជាហេតុធ្វើឲ្យពួកគេមិនសូវជាមានការសន្ទនាបើកទូលាយប៉ុន្មានទេ។ តែយ៉ាងណាក៏ដោយ មិនមែនមនុស្សមានអំណាចទាំងអស់សុទ្ធតែធ្វើការជាមួយគ្នាមិនកើតនោះទេ៕
ដោយ៖ តូច ម៉ាយ៉ារស្មី