ទស្សនចំនួន ៩ឃ្លា របស់លោក Jean-Paul Sartre ដែលជាទស្សនវិទូ អ្នកនិពន្ធ និងសកម្មជននយោបាយមួយរូបរបស់បារាំង
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៩ឃ្លា របស់ទស្សនវិទូបារាំងលោក Jean-Paul Sartre និងជាតួអង្គដ៏សំខាន់មួយនៅក្នុងទស្សនវិជ្ជាអត្ថិភាពនិយម(Existentialism) ដែលរុករកចោទសួរអំពីសំណួរនៃអត្ថិភាពរបស់មនុស្ស និងទស្សនវិជ្ជាបាតុភូត (Phenomenology) ដែលសិក្សាផ្ដោតសំខាន់ទៅលើញាណទទួលដឹងនិងបទពិសោធន៍ទៅលើវត្ថុនិងព្រឹត្តិការណ៍:
១) «មនុស្សមានការទទួលខុសត្រូវពេញលេញទៅលើធម្មជាតិរបស់គាត់ និងការជ្រើសរើសរបស់គាត់។»
២) «គ្រប់យ៉ាងត្រូវបានស្វែងរកឃើញហើយ លើកលែងតែថា តើត្រូវរស់នៅយ៉ាងដូចម្ដេចប៉ុណ្ណោះ។»
៣) «យុត្តិធម៌គឺជាបញ្ហារបស់មនុស្ស ហើយខ្ញុំមិនត្រូវការព្រះជាម្ចាស់ដើម្បីបង្រៀនវាមកខ្ញុំនោះឡើយ។»
៤) «ខ្ញុំលែងប្រាកដប្រជាពីអ្វីទៀតហើយ។»
៥) «សេរីភាពគឺជាអ្វីដែលអ្នកធ្វើ ជាមួយនឹងអ្វីដែលត្រូវបានធ្វើមកលើអ្នក។»
៦) «បើជ័យជម្នះត្រូវបានប្រាប់ឲ្យបានលម្អិត បុគ្គលម្នាក់នឹងលែងអាចបែងចែកវាពីការបរាជ័យបានតទៅទៀតហើយ។»
៧) «អត្ថិភាពគឺជាភាពមិនល្អឥតខ្ចោះ។»
៨) «រាល់ពាក្យទាំងអស់សុទ្ធតែមានលទ្ធផល រាល់ភាពស្ងៀមស្ងាត់ទាំងអស់ក៏ដូចគ្នាដែរ។»
៩) «ដើម្បីដឹងថាតើជីវិតមានតម្លៃស្មើនឹងអ្វី អ្នកត្រូវតែប្រថុយនឹងវាម្ដងម្កាលទើបអ្នកអាចរកឃើញពីតម្លៃពិតរបស់វា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លា ដែលនាំអ្នកឲ្យទទួលអារម្មណ៍ដឹងចូលទៅដល់ទីជម្រៅនៃជីវិត