ទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកឲ្យទទួលអារម្មណ៍ដឹងចូលទៅដល់ទីជម្រៅនៃជីវិត
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកឲ្យទទួលអារម្មណ៍ដឹងចូលទៅដល់ទីជម្រៅនៃជីវិត:
១) «នៅក្នុងជម្រៅនៃចិត្តមិនមានសតិដឹងរបស់មនុស្សគឺជាតម្រូវការចាំបាច់ដែលគ្របដណ្ដប់ពាសពេញសម្រាប់ចក្រវាលដ៏ឡូហ្សិកដែលសមហេតុផលមួយ។ ប៉ុន្តែចក្រវាលពិតប្រាកដគឺតែងតែមួយជំហានរំលងហួសពីឡូហ្សិក។» Frank Herbert
២) «ការពិតត្រូវបានរងទុក្ខពីការវិភាគហួសហេតុពេក។» Frank Herbert
៣) «ដើម្បីទទួលបានការពិតនៅក្នុងជីវិត ពួកយើងត្រូវតែលុបបំបាត់ចោលនូវទស្សនទាំងឡាយដែលពួកយើងត្រូវបានបង្រៀនហើយសាងសង់ឡើងវិញនូវប្រព័ន្ធទាំងមូលនៃចំណេះដឹងរបស់យើង។» Rene Descartes
៤) «ព្យាយាមយល់ពីសតិដឹងជាមួយនឹងការគិតរបស់អ្នកប្រៀបបានទៅនឹងព្យាយាមបំភ្លឺព្រះអាទិត្យជាមួយនឹងភ្លើងទៀន។» Mooji
៥) «ឈានជើងចូលទៅក្នុងភ្លើងនៃការស្វែងរកខ្លួនឯង។ ភ្លើងនេះនឹងមិនដុតអ្នកនោះទេ វាដុតតែអ្វីដែលមិនមែនជាអ្នកតែប៉ុណ្ណោះ។» Mooji
៦) «ការចុះចាញ់មិនមែនជាភាពទន់ខ្សោយនោះទេ វាគឺជាភាពខ្លាំងក្លា។ វាត្រូវការកម្លាំងដ៏ច្រើនមហិមាទើបអាចចុះចាញ់ជីវិតទៅឲ្យអំណាចខ្ពស់បំផុត ទៅឲ្យចក្រវាលពន្លាខ្លួនវាមកបាន។» Mooji
៧) «គ្រប់យ៉ាងផ្លាស់ប្ដូរនៅពេលដែលយើងចាប់ផ្ដើមសម្គាល់ខ្លួនឯងជាមួយនឹងការដែលធ្វើជាសាក្សីទៅកាន់រឿងរ៉ាវទាំងឡាយ ជាជាងជាតួសម្ដែងនៅក្នុងរឿងទាំងនោះ។» Ram Dass
៨) «ដំណើរផ្សងព្រេងតែមួយគត់គឺជាដំណើរផ្សងព្រេងនៅខាងក្នុង។» Rainer Maria Rilke
៩) «ភាពឯកានឹងក្លាយជាការគាំទ្រនិងជាផ្ទះសម្រាប់អ្នក បើទោះជាស្ថិតនៅក្នុងកាលៈទេសៈមួយដែលចម្លែកមិនធ្លាប់បានឆ្លងកាត់ក៏ដោយ ហើយពីវាអ្នកនឹងអាចស្វែងរកផ្លូវទាំងអស់របស់អ្នក។» Rainer Maria Rilke
១០) «ឥទ្ធិពលនៃជីវិតក្នុងសង្គមគឺដើម្បីធ្វើឲ្យអត្ថិភាពរបស់យើងស្មុគស្មាញនិងច្របូកច្របល់ ធ្វើឲ្យយើងភ្លេចថាយើងគឺជានរណាពិតប្រាកដដោយធ្វើឲ្យយើងឈ្លក់វង្វេងជាមួយអ្វីដែលមិនមែនជាយើង។» ជ័ងជឺ
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គំនិតដែលប្រកបដោយបញ្ញាញាណចំនួន៩ របស់ Thich Nhat Hanh ព្រះសង្ឃពុទ្ធសាសនាមួយអង្គរបស់វៀតណាម