ចិនមានក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុកច្រើន តែកំពុងកម្ម៉ង់ទិញវ៉ាក់សាំងក្រុមហ៊ុន BioNTech និង AstraZeneca
គណនីហ្វេសប៊ុកផ្លូវការរបស់លោក យ៉ន សុភារិទ្ធ ស្ថាបនិកក្រុមហ៊ុន BizKhmer Digital Media និង គេហទំព័រ BizKhmer កាលពីព្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ លោកបានលើកឡើងពីរឿងវ៉ាក់សាំងកូវីដ ១៩ យ៉ាងដូច្នេះថា៖ «រឿងគួរឲ្យភ្ញាក់ផ្អើល ដែលខ្ញុំទើបបានមើលនិងអានព័ត៌មាននាព្រឹកនេះអំពី វ៉ាក់សាំងកូវីដ១៩...។ យើងសូមស្រង់យកខ្លឹមសារទំាំងស្រុងមកផ្សាយបន្តដូចតទៅ៖
---ចិនកម្មង់ទិញវ៉ាក់សាំងក្រុមហ៊ុន Pfizer/BioNTech ១០០លានដូសសម្រាប់ឆ្នាំក្រោយ ទោះបីជាមានការប្រកាសពីប្រសិទ្ធភាពរបស់ក្រុមហ៊ុន 2 ធំៗលេចធ្លោរបស់ខ្លួន Sinovac និង Sinopharm (ក្រុមហ៊ុនរដ្ឋ)....
--- រឿងដាច់ដោយឡែក មួយទៀត ក្រុមហ៊ុន Shenzhen Kangtai Biological Products មានបំណងចង់ផលិតវ៉ាក់សាំងយ៉ាងតិច ១០០លានដូសដោយសហការជាមួយក្រុមហ៊ុន AstraZeneca PLC ដែលសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Oxford ត្រឹមដំណាច់ឆ្នាំនេះ...
---ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយតាំងពី 2 ថ្ងៃមុន។ វ៉ាក់សាំងចំនួន 100លានដូស នេះសម្រាប់ប្រើនៅប្រទេសចិន
---ក្រុមហ៊ុន Shanghai Fosun Pharmaceutical Group របស់ចិន ត្រូវបានគេហៅយ៉ាងខ្លីថា Fosun Pharmaceutical បានចាប់ដៃគូជាមួយក្រុមហ៊ុន BioNTech សម្រាប់ការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំងនៅប្រទេសចិន
---កិច្ចសហការជាដៃគូនេះគឺចេញពីក្រុមហ៊ុនអាល្លឺម៉ង់ផ្ទាល់ BioNTech ពោលគឺការផលិតវ៉ាក់សាំងនេះចេញពីទឹកដីរបស់អាល្លឺម៉ង់
---រដ្ឋាភិបាលចិនមិនទាន់មានការប្រកាសជុំវិញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនបស្ចឹមប្រទេសនេះនោះទេ...
---សម្រាប់ការផ្គត់ផ្គង់ 50លានដូសដំបូង ក្រុមហ៊ុន Fosun នឹងកក់ប្រាក់ឲ BioNTech ៣០៣លានដុល្លារ ត្រឹមថ្ងៃទី៣០ ខែធ្នូ ហើយសល់ 50 ភាគរយទៀតធ្វើឡើងបន្ទាប់ពីមានការអនុម័តពីនិយតករ....
------វ៉ាក់សាំង Pfizer/BioNTech ត្រូវបានអនុម័តឱ្យប្រើបន្ទាន់ (emergency-use authorisation) នៅអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា និងត្រូវបានបញ្ជាទិញដោយប្រទេសជាច្រើន
---Sinovac បានទៅដល់ប្រទេសឥណ្ឌូណេស៊ីមុនគេ ១,២លានដូស ដែលឥណ្ឌូណេស៊ីអះអាងថា មានស្ថានភាពល្អ ហើយកុម្ម៉ង់បន្ថែមត្រៀមទៅដល់នៅខែមករា ១,៨លានដូសទៀត
---អារ៉ាប់រួម បានជ្រើសរើស Sinopharm ដែលផលិតដោយក្រុមហ៊ុនរដ្ឋរបស់ចិន ហើយបានអះអាងប្រសិទ្ធភាពដល់ ៨៦%។ បារ៉ែន ជាប្រទេសដែលសម្រេចជ្រើសរើស Sinopharm សាកល្បងដែរបន្ទាប់ពីអារ៉ាប់រួម
---តាមសេចក្ដីរាយការណ៍ពី South China Morning Post ចិន បានអនុញ្ញាតឱ្យប្រើបន្ទាន់នូវវ៉ាក់សាំងផលិតដោយក្រុមហ៊ុនក្នុងស្រុកជាច្រើន ដែលភាគច្រើនសម្រាប់ទ័ពជួរមុខ (គ្រូពេទ្យជាដើម) ដែលតាមការអះអាងពី Sinopharm មានមនុស្សជិត ១លាននាក់ដែលបានចាក់វ៉ាក់សាំងខ្លួនក្រោមគម្រោង អនុម័តឱ្យប្រើបន្ទាន់...
---សូមបញ្ជាក់ថា SinoVac ដំណើរការដោយប្រើបំណែកនៃវីរុសដែលបានសម្លាប់ហើយ (killed viral particles) ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រយុទ្ធនឹងវា ដោយមិនបង្កជំងឺធ្ងន់ធ្ងរអ្វីឡើយ! វាជាវ៉ាក់សាំងបែបប្រពៃណីមួយ ខុសពី Pfizer និង Modernaជាប្រភេទ mRNA (វ៉ាក់សាំងដែលមានផ្ទុកហ្សែន ឬពូជវីរុសកូវីដ១៩ ចាក់បញ្ចូលទៅក្នុងមនុស្ស ធ្វើឱ្យសារពាង្គកាយប្រឹងផលិតប្រូតេអ៊ីននៃវីរុស ដើម្បីបង្វឹកប្រព័ន្ធភាពស៊ាំមនុស្សតតាំងនឹងការវាយប្រហារវីរុសខាងក្រៅ)។
ដោយ៖ យ៉ន សុភារិទ្ធ
ស្ថាបនិក BizKhmer/BizKhmer Media/We Strong Realty
Powered by: BizKhmer Media