ទម្លាប់នៃបញ្ហាទាំង ១០យ៉ាងរបស់មនុស្សមិនមានភាពរីករាយផ្លូវចិត្ត
សុភមង្គលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នាដែលវាពិបាកនឹងកំណត់ណាស់។ ផ្ទុយទៅវិញភាពមិនសប្បាយចិត្តគឺងាយស្រួលក្នុងការកំណត់ជាង។ ភាពមិនសប្បាយចិត្តគឺមានគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នានៅជុំវិញអ្នកដូចជាផ្សែងបារីអីចឹងដែរ។ ការសិក្សាពីរបស់ Stanford បានចំណាយពេលសិក្សាអំពីបញ្ហានេះអស់រយៈពេល ៨ទសវត្សរ៍ ហើយបានរកឃើញថាការនៅក្បែរមនុស្សដែលមិនរីករាយគឺមានជាប់ទាក់ទងនឹងបញ្ហាសុខភាពខ្សោយនិងអាយុខ្លីរបស់មនុស្សម្នាក់។
ភាពមិនសប្បាយចិត្តជំរុញមនុស្សឲ្យឃ្លាតឆ្ងាយ និងរារាំងអ្នកពីការសម្រេចបាននូវអ្វីគ្រប់យ៉ាង។ ភាគច្រើននៃសុភមង្គលរបស់អ្នកត្រូវបានកំណត់ដោយទម្លាប់របស់អ្នក (គិតនិងប្រព្រឹត្ត) ដែលអ្នកត្រូវតែតាមដានពួកគេយ៉ាងដិតដល់ដើម្បីប្រាកដថាពួកគេមិនបានទាញអ្នកធ្លាក់ចុះក្នុងបញ្ហានេះ។
ដូច្នេះអ្នកគួរតែប្រយ័ត្នជាប្រចាំនូវទម្លាប់ទាំង ១០យ៉ាងដែលអ្នកគួរប្រយ័ត្នប្រយែងក្នុងជីវិតរបស់អ្នក៖
១) រង់ចាំសម្រាប់អនាគត
ការប្រាប់ខ្លួនឯងថា “ខ្ញុំនឹងសប្បាយនៅពេល…” គឺជាទម្លាប់ដែលងាយនឹងធ្លាក់ចូលទៅក្នុងរឿងមិនសប្បាយចិត្តយ៉ាងងាយបំផុត។ រឿងដែលអ្នករង់ចាំទាំងនោះអាចជាការតំឡើងប្រាក់ខែ តំណែង ទទួលបានអ្វីដែលហួសពីសមត្ថភាពរបស់អ្នកជាដើម។ អ្វីដែលអ្នកអាចធ្វើនោះគឺកុំចំណាយពេលរបស់អ្នករង់ចាំអ្វីដែលត្រូវបានបង្ហាញថាមិនមានឥទ្ធិពលលើអារម្មណ៍របស់អ្នក។ ជំនួសមកវិញនូវការផ្តោតលើភាពសប្បាយរីករាយនាពេលបច្ចុប្បន្ន។
២) ចំណាយពេលវេលា និងការខិតខំប្រឹងប្រែងច្រើនពេកដើម្បីទទួលបានអ្វីៗ
ប្រជាជនដែលរស់នៅក្នុងភាពក្រីក្រជួបប្រទះនូវការកើនឡើងគួរឲ្យកត់សម្គាល់នៃសុភមង្គលនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានភាពប្រសើរឡើង ហើយវាក៏បានធ្លាក់ចុះយ៉ាងឆាប់រហ័សវិញផងដែរ។ ហេតុដូចនេះរឿងដែលធ្វើឲ្យពួកគេសប្បាយចិត្តឬអត់នោះគឺអាស្រ័យលើចំណូលរបស់ពួកគេ។ ការស្រាវជ្រាវមួយបានបង្ហាញថារបស់របរមិនបានធ្វើឲ្យអ្នកសប្បាយចិត្តនោះឡើយ។ នៅពេលអ្នកមានទម្លាប់ដេញតាមអ្វីមួយ អ្នកច្រើនតែជួបប្រទះនឹងរឿងមិនសប្បាយចិត្ត ព្រោះអ្នកអាចទទួលបានការខកចិត្តនៅពេលមិនទទួលបានវា។ ពេលនោះទើបអ្នកដឹងថាអ្វីដែលអ្នកគួរតែចំណាយពេលច្រើន និងធ្វើឲ្យអ្នកសប្បាយចិត្តនោះគឺមិត្តភាព ក្រុមគ្រួសារ និងចំណង់ចំណូលចិត្ត។
៣) សម្ងំនៅក្នុងផ្ទះ
នៅពេលដែលអ្នកមិនមានអារម្មណ៍ថាមិនសប្បាយចិត្តអ្នកបានជៀសវាងពីមនុស្សគ្រប់គ្នាហើយមកសម្ងំក្នុងផ្ទះ។ នេះគឺជាកំហុសដ៏ធំមួយក្នុងការធ្វើទំនាក់ទំនងសង្គមសូម្បីតែអ្នកមិនរីករាយក៏ដោយវាពិតជាល្អសម្រាប់អារម្មណ៍របស់អ្នក។ មនុស្សគ្រប់គ្នាសុទ្ធតែអាចមានថ្ងៃទាំងនោះហើយវានឹងធ្វើឲ្យអ្នកបដិសេធមិននិយាយជាមួយអ្នកណាម្នាក់ ប៉ុន្តែត្រូវយល់ថាកុំឲ្យវាក្លាយជាទំនោរដែលបំផ្លាញអារម្មណ៍របស់អ្នក។ ត្រូវចងចាំថានៅពេលដែលអ្នកមិនសប្បាយចិត្តចូលបង្ខំខ្លួនឯងកុំឲ្យនៅទីនោះ និងបង្ខំខ្លួនឯងឲ្យដើរចេញទៅក្រៅ ហើយអ្នកនឹងសម្គាល់ឃើញពីភាពខុសគ្នាបានភ្លាមៗ។
៤) មើលខ្លួនឯងជាជនរងគ្រោះ
មនុស្សមិនសប្បាយចិត្តច្រើនតែកើតចេញពីទីតាំងនៃជីវិតដែលពិបាកមិនអាចគ្រប់គ្រងបាន ឬអាចនិយាយបានម្យ៉ាងទៀតថា «ជីវិតរបស់ខ្ញុំគ្មានអ្វីដែលអាចធ្វើបានឡើយ» បញ្ហាជាមួយទស្សននោះគឺថាវាជួយជំរុញឲ្យមានអារម្មណ៍អស់សង្ឃឹមហើយអ្នកដែលមានអារម្មណ៍អស់សង្ឃឹមនឹងមិនចាត់វិធានការដើម្បីធ្វើឲ្យអ្វីៗប្រសើរឡើងទេ។ ខណៈពេលដែលមនុស្សគ្រប់គ្នាមានសិទ្ធិទទួលអារម្មណ៍មិនសប្បាយចិត្តរាល់ពេល វាជារឿងសំខាន់ដែលត្រូវទទួលស្គាល់នៅពេលដែលអ្នកអនុញ្ញាតឲ្យវាប៉ះពាល់ដល់ទស្សនវិស័យរបស់អ្នកចំពោះជីវិត។ ត្រូវចងចាំថាអ្នកមិនមែនជាមនុស្សតែម្នាក់គត់ដែលមានរឿងអាក្រក់កើតឡើងនោះទេ ហើយអ្នកក៏អាចគ្រប់គ្រងលើអនាគតរបស់អ្នកបានដែរដរាបណាអ្នកចង់ធ្វើសកម្មភាព។
៥) ទុទិដ្ឋិនិយម
គ្មានអ្វីដែលជំរុញភាពមិនសប្បាយចិត្តដូចជាការគិតអវិជ្ជមាននោះទេ។ វាបានធ្វើឲ្យមនុស្សប្រកាន់ភ្ជាប់នូវសេចក្តីចូលចិត្តក្នុងទ្រឹស្តីថាអាក្រក់ សេចក្តីប្រកាន់ខ្ជាប់ក្នុងទ្រឹស្តីថាលំបាក ការយល់ឃើញថារបស់អ្វីទាំងអស់ក្នុងលោកសុទ្ធតែមិនល្អ សុទ្ធតែប្រកបដោយទុក្ខលំបាក។ វាត្រូវបានក្លាយជាបញ្ហាធំបង្អស់កើតនៅលើអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នករំពឹងរឿងអាក្រក់អ្នកទំនងជានឹងទទួលបានរឿងអាក្រក់។ គំនិតទុទិដ្ឋិនិយមពិបាកនឹងអង្រួនខ្លួនអ្នករហូតដល់អ្នកដឹងថាវាមិនសមហេតុផល។ ចូលបង្ខំខ្លួនអ្នកឲ្យក្រឡេកមើលការពិត ហើយអ្នកនឹងឃើញថាអ្វីៗមិនអាក្រក់ដូចអ្វីដែលពួកគេបានមើលឃើញនោះទេ។
៦) ការត្អូញត្អែរ
នេះជាប្រភពបញ្ហាដល់ចំបងមួយផ្សេងទៀតដែលតែងកើតមានចំពោះអ្នកមិនសប្បាយចិត្ត។ មនុស្សប្រភេទនេះមើលអ្វីក៏ថាជារឿងអាក្រក់ដែរ ឬគ្រាន់តែមានអ្វីដែលរំខានអារម្មណ៍គឺពួកគេនិយាយម្នាក់ឯងឥតឈប់ឈរ។ អ្នកគួរតែយកពេលរអ៊ូទៅខិតខំធ្វើអ្វីដែលប្រសើរជាងនេះវិញ ជាជាងធ្វើវាឲ្យកាន់តែយ៉ាប់យឺនដល់អារម្មណ៍របស់អ្នក។
៧) មើលឃើញអ្វីៗសុទ្ធតែជារឿងអវិជ្ជមាន
រឿងអាក្រក់ៗកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ភាពខុសគ្នានោះគឺថាមនុស្សដែលរីករាយមើលឃើញវាគ្រាន់តែជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ រីឯមនុស្សដែលមិនសប្បាយចិត្តមើលឃើញអ្វីដែលអវិជ្ជមានជាភស្តុតាងបន្ថែមដែលបង្ហាញថាជីវិតរបស់ពួកគេទទួលបាន។ មនុស្សដែលសប្បាយចិត្តអាចមានការតូចចិត្ត ប្រសិនបើផ្លូវទៅកន្លែងធ្វើការរបស់ពួកគេមានចរាចរណ៍មមាញឹក ប៉ុន្តែពួកគេរក្សាទស្សនៈថា “អ្វីដែលជាការរំខានវាមិនធ្ងន់ធ្ងរពេកទេ”។ ផ្ទុយទៅវិញមនុស្សដែលមិនសប្បាយចិត្តប្រើវាជាភស្តុតាងដែលបង្ហាញថាថ្ងៃនោះ សប្តាហ៍នោះ ខែនោះប្រហែលជាជីវិតរបស់ពួកគេនឹងត្រូវវិនាសជាមិនខាន។
៨) ទុកបញ្ហាចោលដោយមិនអើពើ
មនុស្សរីករាយមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ នៅពេលពួកគេធ្វើខុសពួកគេជាម្ចាស់វា។ ផ្ទុយទៅវិញមនុស្សដែលមិនសប្បាយចិត្ត ស្វែងរកបញ្ហា និងកំហុសដើម្បីចាត់ទុកវាជាការគំរាមកំហែងហើយពួកគេព្យាយាមលាក់បាំងវាពីមនុស្សគ្រប់គ្នា។ បញ្ហាមានទំនោរកាន់តែធំនៅពេលដែលពួកគេមិនអើពើ កាន់តែច្រើនពេលអ្នកមិនធ្វើអ្វីអំពីបញ្ហា វាកាន់តែមានអារម្មណ៍ថាអ្នកមិនអាចធ្វើអ្វីបាន ហើយបន្ទាប់មកអ្នកនឹងទទួលបានអារម្មណ៍ថាអ្នកជាជនរងគ្រោះ។
៩) មិនមានភាពប្រសើរឡើង
ដោយសារតែមនុស្សមិនសប្បាយចិត្តគឺជាមនុស្សទុទិដ្ឋិនិយម និងខ្វះការគ្រប់គ្រងលើជីវិត។ ពួកគេមានទំនោរអង្គុយចុះហើយរង់ចាំឪកាសល្អៗដើម្បីកើតឡើងចំពោះជីវិតរបស់ពួកគេ។ ជំនួសឲ្យការកំណត់គោលដៅ ការរៀនសូត្រ និងការកែលំអខ្លួនឯងពួកគេគ្រាន់តែរក្សាគោលជំហរនេះ ហើយបន្ទាប់មកពួកគេឆ្ងល់ថាហេតុអ្វីបានជាអ្វីៗមិនផ្លាស់ប្តូរ។
១០) ច្រណែននឹងអ្នកដទៃ
ការច្រណែនមិនមានប្រយោជន៍សម្រាប់សុភមង្គលដែលបានគ្រោងទុក ដូច្នេះប្រសិនបើអ្នកប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃជានិច្ចនោះដល់ពេលត្រូវឈប់ហើយ។ នៅក្នុងការសិក្សាមួយប្រធានបទភាគច្រើនបាននិយាយថាពួកមិនអីនោះទេក្នុងការរកលុយបានតិច តែតាមពិតទៅមនុស្សណាម្នាក់ដែលចង់ជូនពរឲ្យខ្លួនឯងរកលុយបានច្រើននោះ តាមរយៈការនិយាយបែបនេះពួកគេគ្រាន់តែលួងលោមខ្លួនឯងប៉ុណ្ណោះ។ តែសូមប្រយ័ត្នចំពោះការគិតបែបនេះព្រោះវាមិនបានធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ ហើយច្រើនតែមានឥទ្ធិពលផ្ទុយ។
ដោយ៖ Anthony Arthur