ឥណ្ឌាក្លាយជាប្រទេសដែលមានអ្នកឆ្លងកូវីដ ១៩ លឿនបំផុតក្នុងពិភពលោក​


​ប្រភព​រូបពី​ Reuter

ឥណ្ឌាបានក្លាយទៅជាប្រទេសដែលមានល្បឿននៃការឆ្លងមេរោគកូវីដ ១៩ លឿនជាងគេបំផុតនៅលើពិភពលោក ដោយសារការបំបែកកំណត់ត្រានៃចំនួនអ្នកឆ្លងច្រើនជាងគេបំផុតក្នុងមួយថ្ងៃមួយថ្ងៃហើយនៅក្នុងពេលឆាប់ៗនេះគេបានព្យាករណ៍ថា ឥណ្ឌានឹងលោតឡើងជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងប្រេស៊ីលទៅទៀត។ 

ជាមួយគ្នានេះដែរ មិនយូរមិនឆាប់ឥណ្ឌាក៏នឹងបានដាច់សហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ ១៩ ច្រើនជាងគេនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានលង្វែកនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ នេះ។

ចាប់ពីថ្ងៃច័ន្ទទី ៣១ ខែសីហា ឆ្នាំ ២០២០ ឥណ្ឌាបំបែកកំណត់ត្រាចំនួនអ្នកឆ្លងថ្មីក្នុងរយៈពេល ២៤ម៉ោងមានរហូតទៅដល់ ៧៨ ៥១២ករណី នៅបានធ្វើឲ្យចំនួនអ្នកឆ្លងស្រុកនៅក្នុងប្រទេសកាណាដាដល់ទៅជាង ៣,៦លានអ្នក។ ឥណ្ឌាក៏បានគេកត់សម្គាល់ឃើញថាជាប្រទេសដែលមានការឆ្លងរាលដាលនូវករណីក្នុងសហគមន៍ខ្ពស់ជាងគេបំផុត ចំណែកឯអ្នកដែលបានបាត់បង់ជីវិតដោយសារការឆ្លងមេរោគកូវីដ១៩ នេះ។

ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ថ្នាក់ទី 2 នៅលើពិភពលោក ឥណ្ឌាក៏ជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលសាធារណៈទន់ខ្សោយ Naman Shah សាស្រ្តាចារ្យជំនួយនៅវិទ្យាស្ថានជាតិផ្នែករោគរាតត្បាតបានមានប្រសាសន៍ថាឥណ្ឌានឹងក្លាយទៅជាប្រទេសមួយដែលមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺ covid-19 ច្រើនជាងគេនៅលើពិភពលោក។ សាស្ត្រាចារ្យរូបនេះក៏បានបន្ថែមដែរថាវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ចំណាត់ការរបស់រដ្ឋាភិបាលក៏ដូចជាការអនុវត្តរបស់ប្រជាជនឥណ្ឌាមិនអាចធ្វើឲ្យមានការទប់ស្កាត់នូវករណីរាតត្បាតនៃ covid-19 នៅក្នុងប្រទេសរបស់ខ្លួនបានឡើយហើយវាគឺជាក្តីបារម្ភបំផុតរបស់ប្រទេសទាំងមូលក៏ដូចជាពិភពលោក។

គិតត្រឹមថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2020 នេះប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺ covid-19 សរុបចំនួន ៣ ៦៩៤ ៨៧៨នាក់ និងចំនួនអ្នកស្លាប់សរុបមាន ៦៥ ៤៦៩នាក់៕

 

X
5s