Walmart ចូលរួមជាមួយក្រុមហ៊ុន Microsoft ក្នុងការស្វែងរកកិច្ចព្រមព្រៀងដើម្បីទិញ TikTok​



ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Walmart កំពុងសហការជាមួយក្រុមហ៊ុន Microsoft ក្នុងការដេញថ្លៃរួមគ្នាដើម្បីទិញយកក្រុមហ៊ុន TikTok ដែលជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពីបំណងប្រាថ្នារបស់ក្រុមហ៊ុនផ្នែកលក់ខ្នាតយក្ស ដើម្បីក្លាយជាកម្លាំងមួយនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអាចផ្សព្វផ្សាយដល់អ្នកទិញទំនិញដែលសុទ្ធសឹងតែជាយុវជនវ័យក្មេងៗថែមទៀតផង។

ក្រុមហ៊ុន Walmart បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា ការផ្លាស់ប្តូរនេះអាចជួយពង្រីកអង្គភាពទីផ្សារតាមអ៊ិនធឺរណែតរបស់ភាគីទីបីរបស់ Walmart រួមជាមួយនិងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មដែលទើបតែចាប់ផ្តើម។ នាយកប្រតិបត្តិលោក Doug McMillon បានមានប្រសាសន៍ថា លោកចង់ពង្រីកតំបន់ទាំងពីរនោះ។ ក្រុមហ៊ុនទាំងពីរ បានធ្វើការសហការជាមួយគ្នាហើយ ព្រោះថាក្រុមហ៊ុន Walmart កំពុងប្រើកម្មវិធី Cloud Azure របស់ក្រុមហ៊ុន Microsoft នៅទូទាំងក្រុមហ៊ុនទាំងមូល។

ភាគហ៊ុនរបស់ក្រុមហ៊ុន Walmart បានកើនឡើង ៣,៦% ដល់ ១៣៥,៤៧ ដុល្លារក្នុងទីក្រុងញូវយ៉កបន្ទាប់ពីមានព័ត៌មានអំពីការដេញថ្លៃរួមគ្នារបស់ TikTok ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ៧ ខែកក្កដា។

ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា TikTok ជិតឈានដល់កិច្ចព្រមព្រៀងដែលអាចនឹងត្រូវប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍ក្រោយនេះ។ របាយការណ៍បាននិយាយថាកិច្ចព្រមព្រៀងនេះទំនងជាស្ថិតនៅក្នុងចន្លោះពី ២០ ទៅ ៣០ ពាន់លានដុល្លារ។

ដោយ៖ សុធារ៉ា

ប្រភព៖ China Economic Review, 

 

X
5s