ត្រឹមរយៈពេល ៧ថ្ងៃ ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ រហូតទៅដល់ជាង ៦ម៉ឺននាក់​


ប្រភព​រូបពី​ Reuter

តាមប្រភពរ៉យទ័របានឱ្យដឹងក្នុងថ្ងៃអង្គារ៍ ទី ២៥ នេះថា ឥណ្ឌាមានអ្នកឆ្លងជំងឺ កូវីដ ១៩ ជាបន្តបន្ទាប់ រហូតដល់ជាង ៦ ម៉ឺននាក់។ ការឆ្លងនេះបានការផ្លាស់ប្តូរ ចេញពីទីក្រុងនិង រីករាលដាលបន្ថែមទៀតទៅក្នុងទីប្រជុំជនតូចៗ។

តាមរយៈរ៉យទ័រដដែលបានឱ្យដឹងទៀតថា ទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ប្រទេសឥណ្ឌាត្រូវបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៦ ០៦១ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមកនេះដែលសរុបទៅ ៣,១៧ លានករណី។ រីឯចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៤៨ នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥៨.៣៩០ នាក់។ 

យោងតាមទិន្នន័យខាងលើនេះធ្វើឱ្យឥណ្ឌានៅតែបន្តឈរលើចំណាត់ថ្នាក់លេខបី ជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេជុំវិញពិភពលោកបន្ទាប់ពី អាមេរិក និង ប្រេស៊ីល។

 

ដោយ៖ ពិទូរ្យ

 

X
5s