អាមេរិកគ្រោងនឹងបិទជើងហោះហើរចិនចូលទឹកដីខ្លួន ជាការសងសឹកនឹងការបដិសេធរបស់ទីក្រុងប៉េកាំង
រដ្ឋបាលលោកដូណាលត្រាំបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថាខ្លួននឹងធ្វើការបិទក្រុមហ៊ុនអាកាសចរណ៍ចិនមិនឲ្យដឹកអ្នកដំណើរចូលក្នុងអាមេរិកចាប់ថ្ងៃទី ១៦ មិថុនា តទៅ ជាការសងសឹកទៅនឹងការបដិសេធរបស់់ទីក្រុងប៉េកាំងដែលមិនអនុញ្ញាតិឲ្យក្រុមហ៊ុនដឹកអ្នកដំណើអាមេរិកចូលក្នុងប្រទេសខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។
កាលពីខែមុន នាយកដ្ឋានដឹកជញ្ជូនអាមេរិក (US Department of Transportation) បានធ្វើការស្នើសុំការអនុញ្ញាតិពីអាជ្ញារធរអាកាសចរណ៍ស៊ីវិលចិន (Civil Aviation Authority of China ) សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកបន្តឡើងវិញទៅក្នុងប្រទេស។ ប៉ុន្តែអាជ្ញារធរអាកាសចរណ៍ស៊ីវិលចិន (CAAC) បានបដិសេធសំណើររបស់នាយកដ្ឋានដឹកជញ្ជូនអាមេរិក។
នាយកដ្ឋានដឹកជញ្ជូនអាមេរិក (DOT) ថាចិនកំពុងរំលោភទៅលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរតាមរយៈការមិនអនុញ្ញាតិឲ្យក្រុមហ៊ុន United Airlines and Delta Air Lines បន្តការដឹកជញ្ជូនឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ទាំង២នេះបានធ្វើការស្នើសុំបន្តឡើងវិញកាលពីថ្ងៃទី១ មិថុនា។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta (Delta Air Line) និង United Airlines នៅតែបន្តសេវាកម្មដឹកទំនិញទៅកាន់ប្រទេសចិនដដែល ហើយក្រុមហ៊ុនទាំងពីរនេះស្នើសុំការអនុញ្ញាតិបន្តឡើងវិញនូវសេវាកម្មដឹកអ្នកដំណើរក្នុងខែនេះ ប៉ុន្តែមិនទាន់ទទួលបានការអនុញ្ញាតិពីអាជ្ញាធរអាកាសចរណ៍ចិននៅឡើយ។
ក្រមហ៊ុន Delta បានបានសរសេរក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «យើងគាំទ្រនិងពេញចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលអាមេរិកក្នុងការជំរុញសិទ្ធិនិងភាពស្មើគ្នាភាពគ្នា»។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ United ក៏បានបញ្ចេញមតិដែលថា៖ «យើងនឹងរំពឹងមើលថាសេវាកម្មដឹកអ្នកដំណើរនឹងបន្តឡើងវិញរវាងអាមេរិកនិងចិននៅពេលយើងទទួលបានការអនុញ្ញាតិ»។
ប្រសិនបើមានការបិទជើងហោះហើរមែន នោះក្រុមហ៊ុនអាកាសចរណ៍ចិនដូចជា Air China, China Eastern, China Southern និង Xiamen ជាដើមនឹងមានការរងការប៉ះពាល់ធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ក្នុងខែមករាកន្លងទៅក្រុមហ៊ុនអាកាសចរណ៍ចិននិងអាមេរិកមានការដំណើរការជើងហោះហើរចំនួន ៣២៥ ក្នុងមួយសប្ដាហ៍ បើយោងតាមអាជ្ញាធររដឹកជញ្ជូនអាមេរិក (DOT)៕
អត្ថបទទាក់ទង៖
- មិនមែនលេងសើចទេ! ប្រហែល ៥ឆ្នាំទើបអាចស្តារវិស័យអាកាសចរណ៍ពិភពលោកឡើងវិញបន្ទាប់ពីកូវីដ
- Boeing កាន់តែអាប់អួរកាត់បន្ថយបុគ្គលិកជាង ៦ពាន់នាក់ បន្ថែមទៀត
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP, CNN