ជំនាញទាំង ១០ ដែលត្រូវមានជាចាំបាច់ប្រសិនបើចង់ក្លាយជាសហគ្រិនឆ្នើម​



ការបើកដំណើរអាជីវកម្មដំបូងគឺវាពិបាកណាស់ដោយវាទាមទារឲ្យយើងធ្វើកិច្ចការមួយចំនួនដើម្បីកំណត់ទីផ្សាររបស់អ្នក និងកំណត់ពីបញ្ហាប្រឈមដែលអាចកើតមាន។​ ស្រដៀងគ្នានេះដែរបើអ្នកចង់ចាប់ផ្តើមអាជីវកម្មអ្នកត្រូវមានភាពស្ទាត់ជំនាញសំខាន់ៗមួយចំនួនសិន។

ដូច្នេះខាងក្រោមនេះគឺជាជំនាញសំខាន់ៗមួយចំនួនដែលសហគ្រិនគួរដឹង និងត្រូវទៅរៀនបន្ថែមដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចដំណើរការល្អ និងអាចទាញយកអត្ថប្រយោជន៍ច្រើន៖

១) Microsoft Excel
កម្មវិធី Microsoft Excel គឺជាកម្មវិធីសំខាន់បំផុតមួយនៅក្នុងអាជីវកម្មសព្វថ្ងៃ។ វាមិនត្រឹមតែជាកម្មវិធីសៀវភៅបញ្ជីប៉ុណ្ណោះទេ កម្មវិធី Excel ជួយអ្នកជាមួយការវិភាគទិន្នន័យ ហិរញ្ញវត្ថុ និងអ្វីៗជាច្រើនទៀតដែលចាំបាច់សម្រាប់ដំណើរការអាជីវកម្មដែលផ្តោតលើទិន្នន័យ និងដំណោះស្រាយ។

២) ការនិយាយជាសាធារណៈ
សហគ្រិនត្រូវតែអាចលក់ផលិតផល ឬសេវាកម្មរបស់ពួកគេទៅអ្នកដទៃ។ មិនថាអ្នកកំពុងនិយាយជាមួយវិនិយោគិន និយោជិក ឬអតិថិជនសក្តានុពលទេ ការនិយាយជាសាធារណៈនឹងក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយសម្រាប់អ្នក។ ជាមួយនឹងជំនាញនិយាយជាសាធារណៈដ៏អស្ចារ្យអ្នកអាចនឹងជំរុញឲ្យមនុស្សមើលឃើញចក្ខុវិស័យរបស់អ្នក និងរួមដំណើរទៅរកជោគជ័យជាមួយអ្នក។

៣) អភិវឌ្ឍន៍ផែនការអាជីវកម្ម
ជាធម្មតាសហគ្រិនម្នាក់ត្រូវការផែនការអាជីវកម្ម មិនថាក្នុងរយៈពេលវែង ឬខ្លីនោះទេសុទ្ធតែសំខាន់សម្រាប់អាជីវកម្មនីមួយៗ។ បើអ្នកកំពុងតែធ្វើអាជីវកម្មដែលគ្មានផែនការនោះ វាមិនខុសគ្នាពីជិះទូកតែមិនដឹងថាត្រូវទៅណា ឬឈប់នៅទីណានោះទេ។

៤) វិទ្យាសាស្រ្តទិន្នន័យ
អ្នកត្រូវដឹងនិងចេះវិភាគទិន្នន័យមួយចំនួនដែលទាក់ទងនឹងអាជីវកម្មរបស់អ្នក។ ក្នុងនាមជាសហគ្រិនម្នាក់ប្រសិនបើអ្នកអាចយកគំរូតាមដោយជោគជ័យ និងយល់ពីទិន្នន័យខ្លះនោះ គឺអ្នកបានឈានដល់ជំហានមួយចំនួនហើយ។ មិនត្រឹមតែអ្នកអាចនឹងសន្សំប្រាក់ដោយមិនចាំបាច់ជួលអ្នកវិភាគប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានជំនាញក្នុងការសម្រេចចិត្តអាជីវកម្មដែលមានព័ត៌មានត្រឹមត្រូវផងដែរ។

៥) ទីផ្សារហ្វេសប៊ុក
ហ្វេសប៊ុកគឺជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេទី ២ នៅលើពិភពលោក នេះមានន័យថាវាជាឧបករណ៍គន្លឹះសម្រាប់សហគ្រិនទាំងឡាយដែលចាប់ផ្តើម។ សហគ្រិនគ្រប់រូបអាចរៀនពីរបៀបដើម្បីទាក់ទងនឹងទស្សនិកជនថ្មីៗនៅលើហ្វេសប៊ុក និងធ្វើការផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។

៦) គេហទំព័រ
ប្រសិនបើអ្នកមិនមានដើមទុនគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអាជីវកម្មនោះទេអ្នកអាចចាប់ផ្តើមការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើអ៊ីនធឺណិតតាមរយៈការបង្កើតនូវគេហទំព័រជាដើម វាធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកនៅលើ Google

៧) សរសេរអត្ថបទ
អ្នកដែលពូកែសរសេរពួកគេអាចលក់ផលិតផលបានយ៉ាងអស្ចារ្យដែលអ្នកមិនធ្លាប់បានដឹង។ អ្នកអាចផ្តល់ប្រភពទីផ្សារ និងមាតិកាលក់របស់អ្នកទៅភាគីទីបី ឬអ្នកអាចគ្រប់គ្រងវាដោយខ្លួនឯង។ មគ្គុទេសក៍នេះនឹងបង្រៀនអ្នកពីរបៀបសរសេរច្បាប់ចម្លងសម្រាប់លក់ ដូច្នេះអ្នកអាចសន្សំប្រាក់ និងបង្កើតប្រាក់ចំណូលបន្ថែមទៀត។

៨) QuickBooks
QuickBooks គឺជាកម្មវិធីគណនេយ្យកំពូលនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ នៅពេលដែលអ្នកអាចប្រើ QuickBooks ប្រកបដោយប្រសិទ្ធភាព អ្នកអាចដោះស្រាយរាល់តម្រូវការហិរញ្ញវត្ថុ និងតម្រូវការគណនេយ្យរបស់អាជីវកម្មអ្នក។ វាក៏នឹងជួយអ្នកក្នុងការតាមដានសារពើភ័ណ្ឌ ការទូទាត់របស់អ្នកលក់ វិក័យប័ត្រ និងច្រើនជាងនេះទៀត។

៩) ជំនាញទូទៅ
សហគ្រិនឆ្នើមមិនដែលឈប់រៀនទេ មិនថាពួកគេមមាញឹកនឹងការងារប្រចាំថ្ងៃយ៉ាងណានោះទេ ព្រោះរាល់ដំណោះស្រាយទាំងឡាយត្រូវការគំនិត ហើយគ្រប់គំនិតទាំងអស់កើតចេញពីការរៀនសូត្រ។

១០) ការគ្រប់គ្រងគម្រោង
ការគ្រប់គ្រងគម្រោងគឺការស្វែងរកវិធីដែលមានប្រសិទ្ធភាព និងខ្ជះខ្ជាយតិចបំផុតក្នុងការធ្វើអ្វីមួយ។ សម្រាប់សហគ្រិនវាពិតជាផែ្នកសំខាន់មួយផ្សេងទៀត បន្ទាប់ពីបើកដំណើរការអាជីវកម្ម ព្រោះវាទំនងជាជាប់ពាក់ព័ន្ធនឹងសាច់ប្រាក់ដែលត្រូវចំណាយ៕

ដោយ៖ Anthony Arthur

X
5s