រឿង ១០យ៉ាងបុគ្គលជោគជ័យនឹងមិនធ្វើជាលើកទី២ដាច់ខាត​



«មិនអាចត្រលប់» ឬ Never come back។ តើមានន័យថាដូចម្ដេច? ពីការអង្កេតពីបុគ្គលជោគជ័យ អ្នកចិត្តសាស្ត្រ អ្នកនិពន្ធសៀវភៅ  Never Go Back: 10 Things You’ll Never Do Again លោកវេជ្ជបណ្ឌិត Dr. Henry Cloud បានរកឃើញថាមនុស្សជោគជ័យមានការភ្ងាក់រលឹកខ្ពស់ដោយមិនត្រលប់ទៅធ្វើរឿងដដែលជាលើកទី២នោះឡើយ។ បុគ្គលជោគជ័យមិនធ្វើរឿងដដែលៗហើយរំពឹងអ្វីដែលថ្មីនោះទេ។ ខាងក្រោមនេះគឺជារឿងទាំង១០ដែលបុគ្គលជោគជ័យមិនព្យាយាមធ្វើម្ដងទៀតឡើយ ដើម្បីភាពជោគជ័យរបស់គេ៖

១) ធ្វើរឿងដដែលៗ
មិនថាការងារ ទំនាក់ទំនងស្នេហា ឬរឿងអ្វីមួយដែលបញ្ចប់ដោយហេតុផលមួយ អ្នកមិនគួរត្រលប់ទៅធ្វើរឿងដដែល ហើយរំពឹងលទ្ធផលប្រសើរនោះឡើយ។ រឿងខ្លះមិនអាចធ្វើដដែលៗហើយរំពឹងលទ្ធផលគាប់ចិត្ត ល្អប្រសើរនោះទេ។ 

លោកអាល់ប៊ឺត អាញស្ដាញ បានមានប្រសាសន៍ថា៖ «ការធ្វើរឿងដដែលៗតែរំពឹងលទ្ធផលខុសគ្នាគឺជារឿងឆ្កួតសុទ្ធ»។

២) ការធ្វើអ្វីមួយដែលដូចអ្នកដទៃ
រាល់ពេលអ្នកធ្វើអ្វីមួយ អ្នកត្រូវសួរខ្លួនឯងអ្នកត្រូវសួរខ្លួនអ្នកនូវសំនួរមួយចំនួនដូចជា៖ ហេតុអ្វីខ្ញុំត្រូវធ្វើរឿងមួយនេះ? តើខ្ញុំសក្ដិសមចំពោះខ្ញុំ? តើវាពិតជាសក្ដិសមសម្រាប់អ្នកមែនទេ? អ្នកមិនត្រូវធ្វើអ្វីដូចអ្នកដទៃនោះទេ ប៉ុន្តែត្រូវធ្វើអ្វីដែលជារបស់អ្នក មានគោលដៅច្បាស់លាស់ និងសក្ដិសមសម្រាប់អ្នក។

៣) ព្យាយាមផ្លាស់ប្ដូរអ្នកដទៃ
នៅពេលអ្នកចាប់ផ្ដើមដឹងថាអ្នកមិនអាចបង្ខំនរណាម្នាក់ក្នុងការធ្វើអ្វីមួយនោះទេ អ្នកផ្ដល់នូវសេរីភាពនិងអនុញ្ញាតិក្នុងការពិសោធន៍អ្វីនូវលទ្ធផលនូវសកម្មភាពរបស់ពួកគេ។ ក្នុងការធ្វើបែបនេះមានន័យថាអ្នកកំពុងផ្ដល់សេរីភាពដល់ខ្លួនអ្នកផងដែរ។ 

៤) បំពេញចិត្តអ្នកដទៃ
នៅពេលអ្នកដឹងថាអ្នកមិនអាចបំពេញចិត្តអ្នកដទៃ អ្នកចាប់ផ្ដើមរស់នៅដោយមានគោលដៅ។ អ្នកត្រូវរក្សាតម្លៃខ្លួនរបស់អ្នក ដោយមិនត្រូវបំពេញចិត្តគេរហូតនោះទេ។ ជីវិតដែលរស់នៅបំពេញតាមគំនិតអ្នកដទៃ សម្ដីអ្នកដទៃ មិនមែនជាការរស់នៅសុក្ខស្រួលនោះទេ។ ដូចនេះបុគ្គលជោគជ័យមានគោលដៅជីវិតរៀងខ្លួនដោយមិនរណបអ្នកដទៃឡើយ។ 

៥) ជ្រើសរើសភាពស្រណុកស្រួល
បុគ្គលជោគជ័យដឹងថាអ្វីដែលពួកគេចង់បានដែលទាមទារការប្រឹងប្រែងដោយការឈឺចាប់ ការប្រឹងប្រែង ការលះបង់ដើម្បីផលប្រយោជន៍រយៈពេលវែង។ នេះហើយដែលធ្វើឲ្យមានភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបុគ្គលបរាជ័យ។ សុខចិត្តស៊ូលំបានរយៈពេលខ្លី ដើម្បីប្រយោជន៍វែងឆ្ងាយ ប្រសើរជាងភាពស្រណុកស្រួលតែមួយពេល ហើយលំបាក់មួយជីវិត។  

៦) ជឿលើភាពល្អឥតខ្ចោះ
មនុស្សគ្រប់គ្នាចង់បានភាពល្អឥតខ្ចោះ ហើយតែងតែព្យាយាមដើម្បីបានវា។ អ្នកគួរតែស្វែងរកមនុស្សដែលពូកែលើកិច្ចការងាររបស់ពួកគេ មិនមែនមនុស្សដែលពូកែគ្រប់យ៉ាងនោះទេ។ អ្នកត្រូវចាំថាលើលោកនេះគ្មានអ្វីល្អឥតខ្ចោះនោះឡើយ។ ដូចនេះកុំរំពឹងអ្វីល្អហួសហេតុពេក។

៧) មិនមើលរូបភាពធំ
មនសុ្សម្នាក់ៗនឹងធ្វើសកម្មភាពកាន់តែប្រសើរដើម្បីសម្រេចអ្វីមួយនៅពេលដែលពួកគេមានចក្ខុវិស័យធំទូលាយ ដោយមើលក្នុងរូបភាពធំជាលទ្ធផល។ សម្រាប់បុគ្គលជោគជ័យគេមានចក្ខុវិស័យធំ វិជ្ជមាន និងធ្វើការដើម្បីសម្រេចវា។ 

៨) មិនប្រឹងប្រែង
មិនថាអ្វីមួយល្អខ្លាំងនៅពេលមើលតែសំបកក្រៅនោះទេ បុគ្គលជោគជ័យព្យាយាមមើលពីសាច់ក្នុង ការប្រឹងប្រែង ភាពស្មោះត្រង់។ ការធ្វើបែបនេះអ្នកនឹងដឹងអំពីអ្វីដែលអ្នកចង់ដឹង។ ភាពជោគជ័យរបស់មនុស្សចេញពីសាច់ខាងក្នុង មិនមែនសំបកខាងក្រៅនោះទេ។

៩) មិនសួរហេតុអ្វី
រឿងមួយដែលខុសប្លែកធំជាងគេរវាងបុគ្គលជោគជ័យនិងបុគ្គលធម្មតាគឺ មិនថាក្នុងជីវិត ទំនាក់ទំនងស្នេហា ជីវកម្ម បុគ្គលជោគជ័យតែងតែសួរអំពីមូលហេតុដែលគេធ្វើរឿងអ្វីមួយ។ មូលហេតុកាន់តែធំ មានការប្រឹងប្រែងកាន់តែខ្លាំង។ បើខ្វះមូលហេតុក្នុងការធ្វើអ្វីមួយហើយ មិនបាច់ធ្វើនោះទេ។

១០) បំភ្លេចជីវិតខាងក្នុងដែលកំណត់ភាពជោគជ័យខាងក្រៅ
ជីវិតមួយដែលល្អមិនមែនជាជីវិតដែលគិតលើព្រឹត្តិការណ៍ឬរឿងរ៉ាវខាងក្រៅខ្លួននោះទេ ប៉ុន្តែជាការពេញចិត្តនឹងអ្វីក្នុងខ្លួន។ ជីវិតក្នុងខ្លួនអ្នកជាអ្នកកំណត់នូវស្ថានភាពខាងក្រៅខ្លួនរបស់អ្នក។ ដូចនេះបើចង់ជោគជ័យត្រូវមានជីវិតក្នុងខ្លូនសិន៕

ដោយ៖ លង់ វណ្ណៈ 

X
5s