មនុស្សយ៉ាងហោចណាស់ ៧២នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប៉ាគីស្ថាន​



មនុស្សយ៉ាងហោចណាស់ ៧៦នាក់បានស្លាប់ក្នុងហេតុការធ្លាក់យន្តហោះមួយក្នុងភាពខាងត្បូងទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយពីនាយកដ្ឋានសុខាភិបាល Sindh ( Sindh Health Department) ចុះផ្សាយដោយកាសែត CNN។

ប្រភពរូប៖ CNN

នាយកប្រតិបត្តិអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (Pakistan International Airlines ) បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយថាជើងហោះហើរមួយចេញពី Lahore មានមនុស្សសរុប ៩៩នាក់ ទាំងអ្នកដំណើរនិងអ្នកបម្រើការលើយន្តហោះនោះផង។

លោក Abdullah Khan  អ្នកនាំពាក្យអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានប្រាប់កាសែត CNNថា យន្តហោះ Flight PK 8303 បានចេញដំណើរពី Lahore និងគម្រោងនឹងចុះចតនៅ Karachi ម៉ោង ២៖៣០នាទី ប៉ុន្តែបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា។

ប្រភពរូប៖ CNN

ពីឡុតដែលគ្រប់គ្រងយន្តហោះនោះបានប្រាប់ទៅកាន់អ្នកគ្រប់គ្រងចរាចរណ៍ក្នុងទីក្រុង Karachi ថាខ្លួនមិនអាចគ្រប់គ្រងម៉ាស៊ីនបានទេ មុននឹងយន្តហោះនេះធ្លាក់ចុះដែលបានប៉ះពាល់ដល់លំនៅដ្ឋានដែលបង្កឲ្យមានផលខូចខាតធ្ងន់ធ្ងរ។

ក្នុងហេតុការនេះត្រូវបានគេរកឃើញថាអ្នកធ្វើការលើយន្តហោះ២នាក់នៅមានជីវិត និងបើយោងតាមមន្រ្តីក្នុងតំបន់បានបញ្ជាក់ថាមនុស្ស ៥នាក់បានបញ្ចូនទៅកាន់មន្ទីពេទ្យ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាការធ្លាក់យន្តហោះលើកទីមួយទេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) ដោយយន្តហោះម៉ាក  ATR-42 របស់ក្រុមហ៊ុននេះក៏បានជួយឧបទ្ទហេតុធ្លាក់កាលពីខែធ្នូកាល់ពីឆ្នាំ២០១៦ ដែលមានមនុស្ស៤៧បានស្លាប់ផងដែរ៕

ដោយ៖ លង់ វណ្ណៈ

X
5s