យុវជនគួរដឹង!!! តើអ្វីទៅជាជំនាញបច្ចេកទេស?​



ជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាជំនាញ ដែលសិក្សាមានរយៈពេលខ្លី រួមមាន៖ ជំនាញអគ្គិសនី អេឡិចត្រូនិក បរិក្ខារត្រជាក់ មេកានិក រថយន្ត សំណង់ និងជំនាញវិស្វកម្មលោហៈជាដើម។ អ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញបច្ចេកទេស ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទូយជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈទីផ្សារការងារនៅប្រទេសកម្ពុជា កំពុងតែត្រូវការធនធានមនុស្ស លើជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់នោះ។

តើអ្វីទៅជាសារៈប្រយោជន៍នៃការសិក្សាជំនាញបច្ចេកទេស? 

សារៈប្រយោជន៍នៃការសិក្សាជំនាញបច្ចេកទេសរួមមាន៖

  • ប្រើប្រាស់រយៈខ្លី ផ្តល់អត្តប្រយោជន៏បានច្រើន និងទទួលបានប្រាក់ខែខ្ពស់។ 
  • ឱកាសការងារលើជំនាញបច្ចេកវិទ្យាកំពុងតែតម្រូវការច្រើន ខណៈដែលធនធានមនុស្សនៅកម្ពុជា ពិសេសកម្មករជំនាញផ្នែកបច្ចេកទេសនៅមានកម្រិតនៅឡើង ដែលបង្កភាពងាយស្រួលក្នុងការស្វែងរកការងារងាយនឹងទទួលបាន។ 
  • ផ្លល់ឱកាសដល់អ្នកបោះបង់ការសិក្សា កម្មករចំណាស្រុក និងជនក្រីក្រ ឲ្យសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកែប្រែ និងផ្លាស់ប្តូរពួកគាត់មានជំនាញពិតប្រាកដ ក្នុងការបំពេញការងារ និងប្រកបមុខរបរកស៊ី ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រី និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

តើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានកម្រិតអ្វីខ្លះ?

  • យោងតាមសៀវភៅស្តីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី ៤ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យដឹងថា ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាជាផ្លូវការ មាន ៤ កម្រិត៖ 
  • កម្រិតវិញ្ញបនបត្រ៖ វគ្គខ្លីៗ ចាប់ពីបីសប្តាហ៍រហូតដល់ជិតមួយឆ្នាំ ដើម្បីអាចទទួលបានវិញ្ញាបត្រ។ 
  • កម្រិតឌីប្លូម៉ា ការបណ្តុះបណ្តាលក្រោយថ្នាក់ទី៩ ដែលសិក្ខាកាមទទួលបានឌីប្លូម៉ា បន្ទាប់ពីបញ្ចប់ការសិក្សារយៈមួយឆ្នាំ ដល់បីឆ្នាំ។ 
  • កម្រិតឌីប្លូម៉ាជាន់ខ្ពស់ ការសិក្សារយៈពេលពីរឆ្នាំ ក្រោយបញ្ចប់ថ្នាក់ទី១២ ដើម្បីទទួលបានវិញ្ញបត្រកម្រិតឌីប្លូម៉ាជាន់ខ្ពស់ពីវិទ្យាស្ថានពហុបច្ចេកទេស ឬវិទ្យាស្ថានបច្ចេកទេស។ 
  • កម្រិតថ្នាក់បរិញ្ញបត្រ ក្រោយថ្នាក់ទី ១២ បូករយៈពេលបួនឆ្នាំ ដែលនិស្សិតទទួលបានបរិញ្ញបត្រឌីប្លូម៉ាបូកនឹងការបណ្តុះបណ្តាលរយៈពីរឆ្នាំ។ 

តើជំនាញបច្ចេកទេសមានតម្រូវការយ៉ាងណាខ្លះក្នុងទីផ្សារ?

តាមរយៈលទ្ធផលពីអង្កេតទៅលើនិយោជក ស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជាបានបញ្ជាក់ថា តម្រូវការលើជំនាញផ្នែកវិស្វករឧស្សាហកម្ម និងផលិតកម្ម វិស្វករទូរគមនាគមន៍ ឯកទេសផ្នែកវិទ្យុសាស្រ្តនិងថតកាំរស្មីអ៊ិច បកប្រែអត្ថបទនិងបកប្រែផ្ទាល់មាត់ បច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា វិស្វករគីមី ការបញ្ជាម៉ាស៊ីនចំហ៊ុយទឹក ជាងធ្វើកញ្ចក់ ជាងដំឡើងបំពង់ទុយោនិងបំពង់បង្ហូរ និងការតម្លើងម៉ាស៊ីនយានយន្ត ជាដើមនេះ កំពុងត្រូវការនូវធនធានមនុស្សមកបំពេញការងារទាំងអស់នោះ។ 

តើខ្ញុំអាចស្វែងរកព័ត៌មានស្តីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈតាមរបៀបណា?

លោកអ្នកស្វែរកអ្នកអាចស្វែងរកព័ត៌មានស្តីអំពីវគ្គបណ្តុះបណ្តាល និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈតាមរយៈវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ 

  • តាមរយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អាសយដ្ឋានអគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

លេខទូរស័ព្ទៈ ០២៣ ៨៨ ៤៣ ៧៥ 

ហេ្វសបុក៖ https://www.facebook.com/mlvt.gov.kh/

  • ទីភ្នាក់ងារជាតិ និងមុខរបរកម្ពុជា

អាសយដ្ឋាន អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

គេហទំព័រ http://www.nea.gov.kh/kh 

  • ឬលោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមស្តីអំពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈតាមរយៈឯកសារ៖

https://drive.google.com/open?id=1Kdo_9QXRIuXUnQMlL9BB2hwQfLfGwYEs

ដោយ៖ វីរៈ

 

X
5s