មេរៀនទាំង ៩ សហគ្រិនមិនដែលបានរៀនក្នុងសាលា
សាលាមិនបានបង្រៀនអ្នកឲ្យក្លាយជាសហគ្រិនឡើយ ប៉ុន្តែប្រហែលជាចំណូលចិត្តរបស់អ្នក ការខិតខំប្រឹងប្រែង និងបទពិសោធន៍ជាដើមធ្វើឲ្យអ្នកក្លាយជាម្ចាស់អាជីវកម្មម្នាក់។ សហគ្រិនដែលជោគជ័យតែរៀនសូត្រអ្វីដែលលើសពីសាលាបង្រៀនពួកគេ។ សាលាមិនបានបង្រៀនអ្នកនោះឡើយនូវមេរៀនទាំង ៩ខាងក្រោមនេះ៖
១) ភាពរឹងមាំនាំជោគជ័យ
លក្ខណៈមួយដ៏អស្ចារ្យដែលអ្នកមិនដែលរៀននៅសាលានោះគឺចេញពីទីនោះ ហើយសាកល្បង១០០រឿងដើម្បីបង្កើតអាជីវកម្មរបស់អ្នក និងទទួលស្គាល់ថា ៩៨នៃរឿងទាំងនោះនឹងបរាជ័យ។ ដូចនេះ ចាប់ផ្ដើមធ្វើរឿងទាំង១០០ ហើយរៀនទទួលយកភាពបរាជ័យ។
—Barbara Corcoran ស្ថាបនិក The Corcoran Group និង Shark Tank
២) បរាជ័យជារឿងធម្មតានៅពេលមានគោលដៅធំ
សាលាដាក់ទោសសិស្សដែលបរាជ័យក្នុងការសិក្សា ដូចនេះហើយសិស្សមិនអាចលូតលាស់ទៅកម្រិតបន្ទាប់នោះទេ។ ក្នុងពិភពលោកពិត គ្មានការដាក់អវត្តមាន និងពិន្ទុនោះទេ។ ពីបទពិសោធណន៍ខ្ញុំរៀនពិសកលវិទ្យាល័យ Draper University ខ្ញុំបានស្វែងយល់ថាការបង្រៀនជាក្រុមគឺមានប្រសិទ្ធភាពខ្លាំង។ សមាជិកក្រុមម្នាក់ៗធ្វើការកាន់តែខ្លាំងដើម្បីកុំឲ្យក្រុមរបស់ពួកគេធ្លាក់ចុះប្រសិទ្ធភាព។ យើងបានបង្រៀនក្រុមការងារយើងថាទាំងអស់ថាការបរាជ័យគឺមិនអីទេ ប្រសិនបើពួកគេព្យាយាមធ្វើអ្វីមួយដែលធំ។
- Tim Draper សហស្ថាបនិក DFJ
៣) សំនួរគឺជាអ្វីគ្រប់យ៉ាង
ខ្ញុំប្រាថ្នាថាសាលាបង្រៀនខ្ញុំឲ្យចេះសួរសំនួរ។ ជាសហគ្រិនម្នាក់ អ្នកត្រូវសួរសំនួរដើម្បីឆ្វេងយល់អំពីអាជីវកម្មរបស់អ្នក ដើម្បីរកដំណោះស្រាយសម្រាប់អាជីវកម្មរបស់អ្នក។ ការសួរសំនួរជួយអ្នកក្នុងការគាស់កកាយអ្វីដែលសំខាន់ ដើម្បីភាពរីកចម្រើននៃអាជីវកម្មរបស់អ្នក។
—Roberto Orci អ្នកផលិតនៅហូលីវូដ និងជាអ្នកនិពន្ធរឿងទូរទស្សន៍
៤) ភាពច្នៃប្រឌិត
សាលាគួរតែបង្រៀនអំពីភាពច្នៃប្រឌិត។ សហគ្រិនត្រូវតែជាមនុស្សដែលមានភាពច្នៃប្រឌិត។ ប្រសិនបើអាជីវកម្មរបស់អ្នកបង្កើតចំណូលបាន ១០ ០០០ដុល្លារក្នុងមួយខែ តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីរកចំណូលឲ្យបាន ១០លានដុល្លារក្នុងមួយខែ។ ការគិតទុកទុកជាមុនជាមួយភាពច្នៃប្រឌិតនឹងជួយអ្នកទៅដល់មិនខាន។ —Tai Lopez វិនិយោគិន និងអ្នកប្រឹក្សាធុរៈកិច្ច
៥) របៀបលុយដំណើរការ
ការរៀនអំពីលុយនិងលំហូរសាច់ប្រាក់ របៀបដោះស្រាយបំណុល គួរតែត្រូវដាក់បង្រៀនក្នុងសាលា។ គ្មាននរណាម្នាក់បង្រៀនអ្នកអំពីរបៀបក្នុងការគ្រប់គ្រងប្រាក់ គ្រប់គ្រងបំណុល ហេតុផលក្នុងការដែលអ្នកត្រូវមានបំណុលជាដើមនោះឡើយ។ អ្នកក៏មិនបានរៀនអំពីការវិនិយោគ និងបង្កើតទ្រព្យសម្បត្តិសម្រាប់ខ្លួនអ្នក។ ជាលទ្ធផល មនុស្សភាគច្រើនដាច់យ៉ៃ។
—Jay Georgi ស្ថាបនិក Nadvia
៦) ធ្វើជាចៅហ្វាយខ្លួនឯង
គ្មានគ្រូណាម្នាក់បង្រៀនអ្នកអំពីរបៀបក្លាយជាចៅហ្វាយដោយខ្លួននោះទេ។ ជាសហគ្រិនម្នាក់ ត្រូវរៀនអំពីអ្វីគ្រប់យ៉ាងដើម្បីធ្វើជាអ្នកដឹកនាំគេ
ក) រៀនអំពីជំនាញគ្រប់គ្រង
ខ) ផ្ដោតលើភាពខ្លាំង និងរៀនអំពីភាពខ្សោយ
គ) ស្វែងរកអ្នកផ្ដល់ការជួយអ្នក (mentor) ដើម្បីរៀនសូត្រពីពួកគេ
— Gary Nealon នាយកប្រតិបត្តិ Nealon Solutions និង The Rox Group
៧) កុំបោះបង់
រឿងមួយដែលត្រូវបង្រៀនក្នុងថ្នាក់នោះគឺកុំបោះបង់។ គ្មានផ្លូវដែលអ្នកបរាជ័យនោះទេ ប៉ុន្តែត្រូវរៀនអំពីការកែតម្រូវកំហុស និងប្រឹងប្រែងបន្តទៅមុខ។
—Steve Griggs ស្ថាបនិកនិងជានាយកប្រតិបត្តិ Steve Griggs Design
៨) ភាពជោគជ័យគ្មានគ្មានភាពរីករាយ គ្មានក្ដីស្រលាញ់ ជាការគ្មានអ្វីសោះ
បើទោះបីមានព័ត៌មាន ការប្រកួតប្រជែង ការសម្រេចសមិទ្ធផលសំខាន់សម្រាប់ភាពជោគជ័យ មិនទាន់គ្រប់គ្រាន់ក្នុងការបង្កើតភាពជោគជ័យនោះទេក្នុងជីវិតនោះទេ។ ភាពជោគជ័យគឺផ្អែម នៅពេលអ្នកបង្កើតវាជាមួយបេះដូង គោលបំណង ចំណង់ ប៉ុន្តែអ្នកប្រហែលមិនបានរៀនរឿងទាំងនេះក្នុងសាលានោះទេ។ លុយ អំណាច កេរ្តិ៍ឈ្មោះ មិនធ្វើឲ្យអ្នកជោគជ័យពិតនោះទេ បើគ្មានភាពរីករាយ ក្ដីស្រលាញ់។
—Nafisé Nina Hodjat ស្ថាបនិកនិងប្រធានគ្រប់គ្រង The SLS Firm
៩) ស្គាល់ខ្ញុំថាជាអ្នកណាសំខាន់ជាងស្គាល់ខ្ញុំថាជាអ្វី
រៀនបង្កើតបណ្ដាញ ស្គាល់អ្នកដទៃ។ ជាសហគ្រិនម្នាក់ ខ្ញុំមិនត្រឹមតែអនុញ្ញាតិឲ្យបុគ្គលិកម្នាក់ផ្ដល់យោបល់ដល់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំផ្ដល់ជូនគាត់នូវបន្ថែមទៀតផង។ ដូចនេះត្រូវហ៊ានអនុញ្ញាតិបុគ្គលិករបស់អ្នកមានភាពក្លាហាន ហ៊ានបង្កើតបណ្ដាញ រៀនសូត្រដើម្បីឱកាសរីកចម្រើន។ —Craig Handley សហស្ថាបនិកនិងជានាយកប្រតិបត្តិ Listen Trust
អត្ថបទទាក់ទង៖
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ success