បើអ្នកអាចដោះស្រាយបញ្ហាទាំង ៦ នេះបាន នោះអ្នកក្លាយជាមហាសេដ្ឋី​



នរណាៗក៏ចង់ក្លាយជាមហាសេដ្ឋីដែរ ប៉ុន្តែមនុស្សទាំងនោះភាគច្រើនគ្រាន់តែស្រម៉ៃចោលតែប៉ុណ្ណោះ ដោយមិនបានខិតខំធ្វើសកម្មភាពសម្រេចវានោះទេ។ មនុស្សមួយចំនួនទៀតគិតថាទាល់តែមានឪពុកម្តាយជាអ្នកមានទើបខ្លួនអាចក្លាយជាមហាសេដ្ឋីបាន។ ដើម្បីប្រែខ្លួនក្លាយជាសេដ្ឋីបាន អ្នកត្រូវរកមើលបញ្ហា ហើយចាប់យកឱកាសដោះស្រាយបញ្ហានោះ។ 

ថ្ងៃនេះពួកយើងនឹងលើកយកនូវបញ្ហាសំខាន់ៗចំនួន ៦ ដែលសុទ្ធតែជាបញ្ហាដែលកំពុងប្រឈម តែប្រសិនបើអ្នកមានភាពវៃឆ្លាតក្នុងការដោះស្រាយនោះ អ្នកប្រាកដក្លាយមហាសេដ្ឋីជាក់ជាមិនខាន៖

១) ផលិតផលសម្រកទម្ងន់
គិតត្រឹមឆ្នាំ ២០១៨ ឧស្សាហកម្មរបបអាហារ និងសម្រកទម្ងន់មានតម្លៃប្រហែល ៨០ ពាន់លានដុល្លារគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិក ហើយគេរំពឹងថានឹងឈានដល់តម្លៃកន្លះពាន់ពាន់លាននៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ បើអ្នកអាចផលិត ផលិតផលសម្រកទម្ងន់មានប្រសិទ្ធភាព មិនប៉ះពាល់សុខភាព នោះអ្នកអាចរកលុយបានមិនស្ទើនោះទេ។

២) ការជំនួសដោយប្លាស្ទិចដែលអាចប្រើបាន
ពេលកន្លងមកឧស្សាហកម្មវេចខ្ចប់មានទឹកប្រាក់ ៦៥០ ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២០ នេះគេសន្និដ្ឋានថានឹងអាចកើនឡើង ៣៥០ ពាន់លានដុល្លារបន្ថែមទៀត។ ក៏ប៉ុន្តែវាជាបញ្ហាដ៏ប្រឈមមួយសម្រាប់ភពផែនដីនេះ ក្រោយពេលប្រើប្រាស់ប្លាស្ទិច។ ប្រសិនបើអ្នកអាចរកវិធីសាស្រ្តបង្កើតផលិតផលវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន នោះអ្នកមានឱកាសកើបលុយហើយ។ 

៣) ទឹកស្អាត
យើងដឹងហើយថាប្រភពទឹកជាប្រភពដែលមិនអាចខ្វះបាន ដែលមនុស្សនៅលើផែនដីនេះប្រើប្រាស់ជារៀងរាល់ថ្ងៃនិងគ្រប់ពេលវេលា។ មានប្រទេសខ្លះកំពុងមានការខ្វះខាតទឹកស្អាតប្រើប្រាស់នៅឡើយ ដែលបណ្តាលឲ្យពួកសម្រាប់ចិត្តប្រើប្រាស់ទឹកអណ្តូង ឬទឹកបឹ​ងជាដើម។

គិតត្រឹមឆ្នាំ២០១៨ មនុស្ស ១,១ លាននាក់ខ្វះខាតទឹកប្រើប្រាស់ ហើយត្រឹមឆ្នាំ ២០២៥ ២ភាគ៣នៃចំនួនប្រជាជនសរុបលើពិភពលោកអាចនឹងប្រឈមចំពោះបញ្ហានេះ។ ទឹកស្អាតនឹងកាន់តែខ្វះខាត ដូច្នេះវាជាឱកាសរបស់អ្នកហើយ។ 

៤) ការផ្ទុកថាមពល
ការផ្ទុកថាមពល ឬអគ្គិសនី វាក៏សំខាន់ដូចជាប្រភពទឹកស្អាតផងដែរ ព្រោះអ្វីៗស្ទើរតែទាំងអស់ហើយនៅពេលបច្ចុប្បន្នគឺពាក់ព័ន្ធជាមួយអគ្គិសនីដូចជា ទូរស័ព្ទ រថយន្ត កុំព្យូទ័រ។ល។ ទូរស័ព្ទ កុំព្យូទ័រ ឡាន ត្រូវការការផ្ទុកថាមពលថ្មយូរជាងមុន។ ដូចជាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបនោះការផ្ទុកថាមពលអគ្គិសនីជាអាទិភាពទីមួយហើយ។ 

៥) បច្ចេកវិទ្យាយោធាឌីជីថល
យើងធ្លាប់បានលឺខ្លះៗមកហើយថាយន្តហោះ និងរថយន្តដែលគ្មានមនុស្សបើក។ បច្ចេកវិទ្យាកាន់តែជឿនលឿនដូច្នេះការធ្វើសង្រ្គាមនាពេលអនាគតគឺលែងមានការបញ្ចូលមនុស្សកាប់សម្លាប់គ្នាទៀតហើយ ដោយគ្រាន់តែបញ្ចូលយន្តហោះចម្បាំងពីចម្ងាយ​ និងការបង្ហោះមីសីលដោយប្រើ AI។ នៅក្នុងប្រទេសមហាអំណាចការវាយប្រហារតាមអ៊ីនធឺណិតក៏មានតម្លៃមិនក្រោមពី ១០០លានដុល្លារដែរ។ បើអ្នកមានជំនាញ ទាក់ទងនឹងបច្ចេកវិទ្យា នោះអ្នកមានឱកាសរកលុយពីវាបានច្រើន។

៦) ការស្លាប់ 
លើផែនដីនេះ មនុស្សគ្រប់រូបតែងតែស្លាប់។ ការស្ដាប់បណ្ដាលមកពីជំងឺ ដែលកើតឡើងពីសរីរៈណាមួយក្នុងរាងកាយរបស់អ្នក។ ដូចនេះ ការផលិតសរីរៈសម្បនិម្មិត ដែលអាចប្ដូរសរីរៈខូចរបស់មនុស្សបាន នោះអ្នកអាចជួយឲ្យពួកគេបន្តជីវិតបានហើយ។ 
តែប្រសិនបើអ្នកអាចរកដំណោះស្រាយធ្វើឲ្យមនុស្សអមតៈ បាននោះអ្នកកំពុងកើបលុយហើយ។ 

ដោយ៖​ Anthony

X
5s