គន្លឹះសំខាន់ ៥ ចំណុចសម្រាប់អ្នក ពិចារណាលើការវិនិយោគក្នុងពេលសេដ្ឋកិច្ចជាប់គាំង​



នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចមានការជាប់គាំង ឬមានដំណើរការយឺតដោយសារបញ្ហាណាមួយ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាលដាលកូវីដ ១៩ នេះ ការបោះទុនវិនិយោគណាមួយគឺត្រូវតែមានការពិចារណាឲ្យបានដិតដល់ខ្លាំងបំផុត ជៀសវាងការប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុ។

ខាងក្រោមនេះគឺជាគន្លឹះសំខាន់ ១០ ចំណុចសម្រាប់វិនិយោគិនពិចារណាទៅលើការវិនិយោគក្នុងអំឡុងពេលសេដ្ឋកិច្ចកំពុងមានការលំបាកនេះ។

១) គូសផែនទីបង្ហាញផ្លូវផ្នែកហិរញ្ញវត្ថុព្រោះខ្លួន (Financial roadmap)

មុនពេលដែលអ្នកសម្រេចចិត្តធ្វើការវិនិយោគណាមួយ កុំទាន់សម្លឹងឃើញតែឱកាសដែលមានចំពោះមុខខ្លាំងពេក ព្រោះវាជាស្ថានការណ៍នៃការវិនិយោគអាចហុចផលល្អក៏ពិតមែន ប៉ុន្តែអ្នកត្រូវធ្វើការពិនិត្យទៅលើសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាមុន ដោយមានការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានល្អ។ ជំហានដំបូងទៅការសម្រេចចិត្តវិនិយោគ គឺអ្នកត្រូវកំណត់ឲ្យច្បាស់ពីគោលដៅនិងការទទួលយកហានិភ័យ ព្រោះចំណុចនេះវាសំខាន់បំផុតចំពោះការប្រើប្រាស់ហិរញ្ញវត្ថុរបស់លោកអ្នកឲ្យចំទៅនឹងគោលដៅ ហើយអ្នកក៏អាចប៉ាន់ស្មានដឹងមុនថានឹងទទួលហានិភ័យកម្រិតណា។ នៅពេលដែលអ្នកដឹងថានិភ័យនោះវាមានទំហំធំឬតូច អ្នកអាចមានការត្រៀមនៅជំនួយហិរញ្ញវត្ថុដើម្បីជួយអ្នកបាន។

ចុចអាន៖ ៣ ចំណុចបញ្ជាក់ថា គន្លឹះជោគជ័យលើអាជីវកម្ម ល្គឹកណាអ្នកជោគជ័យលើការគ្រប់គ្រប់សាច់ប្រាក់​

២) ធ្វើការវាយតម្លៃតំបន់សុវត្ថិភាព comfort zone និងការទទួលយកហានិភ័យ

គ្រប់ការវិនិយោគទាំងអស់គឺត្រូវទទួលហានិភ័យ ព្រោះហានិភ័យនោះមិនមែនកើតឡើងនៅពេលដែលសេដ្ឋកិច្ចមានការលំបាកនោះទេ តែពេលទៅវិញគឺកើតមាននៅគ្រប់ពេលវេលាទាំងអស់ ដូចការវិនិយោគទៅលើមូលបត្រ មូលបត្របំណុល ឬការវិនិយោគលើដីធ្លីជាដើម។ មិនខុសពីចំនុចទីមួយប៉ុន្មានទេអ្វីដែលអ្នកត្រូវពិចារណាខ្លាំងបំផុត គឺការកំណត់ហានិភ័យដែលនឹងទទួលបានពីការវិនិយោគ។

ចុចអាន៖ នេះជាប្រព័ន្ធនៃការវាស់ស្ទង់អាជីវកម្មគ្រប់ទ្រង់ទ្រាយ (Metrics) ដែលម្ចាស់អាជីវកម្មគួររៀនប្រើ​

៣) ប្រុងប្រយ័ត្ន និងស្វែងយល់អោយច្បាស់បុគ្គល គ្រឹះស្ថានបានតើអ្នកត្រូវវិនិយោគ

វានៅតែជាហានិភ័យដដែលសម្រាប់វិនិយោគិន អ្នកត្រូវធ្វើការស្វែងយល់និងសិក្សាឲ្យបានច្បាស់ពីបុគ្គលណាម្នាក់ដែលអ្នកនឹងបណ្ដាក់ទុន ឬធ្វើការវិនិយោគជាមួយ។ អ្នកក៏ត្រូវស្វែងយល់ពីប្រវត្តិនៃស្ថាប័ន (ឧទាហរណ៍ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនទ្រព្យ ឬក្រុមហ៊ុនដទៃផ្សេងទៀត) ថាតើក្រុមហ៊ុន ឬបុគ្គលនោះមានប្រវត្តិនៃភាពរឹងមាំខ្លាំងកម្រិតណា តើពួកគេមានប្រវត្តិលើការបោកប្រាស់ដល់ជនណាមួយដែរឬទេ? មិនថាការវិនិយោគនោះក្នុងកម្រិតតូចឬធំប៉ុណ្ណា តែអ្នកគឺធ្វើការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមនុស្ស ដូច្នេះបុគ្គលអ្នកប្រាស្រ័យទាក់ទងជាមួយនោះគឺត្រូវប្រាកដថាជាមនុស្សដែលអាចទុកចិត្តបាន ហើយអ្វីទាំងអស់ដែលអ្នកធ្វើការប្រុងប្រយ័ត្ននេះ គឺដើម្បីធានាបាននៅការគ្រប់គ្រងទៅលើហានិភ័យដែលអ្នកដែលជួបប្រទះ។

ចុចអាន៖ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គួរ​​ចេញ​រកស៊ី​ប្រសិន​បើ​អ្នក​មិន​អាច​​ឆ្លើយ​បាន​ថា អ្នក​​ចេញ​រកស៊ី​ដើម្បី​អ្វី?​

៤) បង្កើតនិងថែរក្សាឲ្យបានល្អនូវមូលនិធិសង្គ្រោះបន្ទាន់ (Emergency Fund)

ជាការពិតណាស់មិនសូវមានមនុស្សច្រើនប៉ុន្មានទេ ដែលធ្វើការគិតគូរទៅនៅមូលនិធិសង្គ្រោះបន្ទាន់សម្រាប់ខ្លួន។ ប៉ុន្តែក្នុងនាមជាវិនិយោគិន ឬជាសហគ្រិនមួយរូបចាំបាច់អ្នកត្រូវមាននៅអ្វីដែលជាមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីយកមកប្រើប្រាស់ក្នុងស្ថានការណ៍ដែលអាជីវកម្ម ឬការវិនិយោគរបស់អ្នកជួបប្រទះតែនឹងបញ្ហាលំបាកកើតឡើងនៅពេលណាមួយ។

ចុចអាន៖ គន្លឹះជោគជ័យ ១១ ចំណុចសម្រាប់សហគ្រិនថ្មីថ្មោង ត្រូវប្រតិបត្តិ​

៥) ប្រុងប្រយ័ត្នជៀសវាងកាលៈទេសៈអ្នកអាចនាំឲ្យអ្នកជួបជាមួយការកេងបន្លំ

ស្ថិតក្នុងស្ថានការណ៍ដែលលំបាកបែបនេះ វាអាចមានមនុស្សជាច្រើនដែលកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ឬជាវិបត្តិសេដ្ឋកិច្ច/ហិរញ្ញវត្ថុនៅក្នុងស្ថាប័នអាជីវកម្មរបស់គេ។ វាអាចពេលមួយដែលមនុស្សម្នាក់ហ៊ានធ្វើរឿងដែលមិនគប្បី ដូចជាការក្លែងបន្លំទាញយកផលចំណេញពីជនណាម្នាក់ ពិសេសនៅពេលដែលមានឱកាសក្នុងការបណ្ដាក់ទុនវិនិយោគរបស់ឯង។ ត្រង់ចំណុចនេះអ្វីដែលអ្នកត្រូវធ្វើចំពោះការវិនិយោគរបស់អ្នក គឺការស្វែងរកភាពស្របច្បាប់ទាំងបុគ្គល និងស្ថាប័នដែលអ្នកត្រូវវិនិយោគ នៅមានការដឹងឮជាក់លាក់ពីអាជ្ញាធរ ដើម្បីប្រាកដថាការវិនិយោគរបស់អ្នក អាចដើរនៅលើផ្លូវឬផែនទីដែលអ្នកបានគូសវាស ក្នុងការធ្វើផែនការហិរញ្ញវត្ថុដែលបានលើកនៅក្នុងចំណុចទី ១៕

ចុចអាន៖ មេរៀនដ៏ចាំបាច់ចំនួន ៦ ដែលសហគ្រិនគួរសិក្សាស្វែងយល់នៅពេលធ្វើជំនួញ​

ដោយ៖ យ៉ាយ៉ា

 

X
5s