ជំងឺ SARS កាលពីឆ្នាំ ២០០៣ នាំទុក្ខទោសអ្វីខ្លះដល់ប្រទេសចិន?​



មិនមែនជាលើកទី ១ ទេដែលប្រទេសចិនបានជួបប្រទះនូវវិបត្តិផ្នែកសុខភាព កើតឡើងដោយការឆ្លងរាលដាលវីរុសឆ្លង ដែលល្បឿននៃការឆ្លងលឿននិងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។

យើងបានដឹងហើយថាកាលពីឆ្នាំ ២០០៣ ចិនបានជួបប្រទះការផ្ទុះឡើងនៅជំងឺឆ្លងដ៏កាចសាហាវនោះគឺជំងឺផ្លូវដង្ហើមស្រួចស្រាល SARS។ យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លង (CDC) បានឲ្យដឹងថា ជំងឺ SARS កាលពីឆ្នាំ ២០០៣ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាជនក៏ដូចជាសេដ្ឋកិច្ចរបស់ចិនទាំងមូល តែទោះបីជាយ៉ាងណាក៏ដោយចំពោះជំងឺមួយនេះចិនអាចធ្វើការគ្រប់គ្រងបានល្អ ដែលនាំឱ្យការគំរាមកំហែងទៅដល់សន្តិសុខជាតិនិងសន្តិសុខអន្តរជាតិមិនសូវជាធ្ងន់ធ្ងរខ្លាំងដូច COVID-19។

ផលប៉ះពាល់ធ្ងន់ធ្ងរ ៣ ចំណុចដែលចិនទទួលរងការផ្ទុះវីរុសឆ្លង SARS ឆ្នាំ ២០០៣

១) ផលប៉ះពាល់សុខភាព

ការផ្ទុះឡើងនៃជំងឺ SARS បានឆ្លងរាលដាលដល់មនុស្សរាប់ពាន់នាក់ដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងររាលដាលពាសពេញប្រជាជននិងមនុស្សស្លាប់ជាច្រើន។ យោងតាមអង្គការសុខភាពពិភពលោកចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០០២ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០០៣ ករណីចំនួន ៨៤៨២ នៃករណីឆ្លងវីរុស SARS នៅចិនដីគោកនិងហុងកុងបានស្លាប់។ នៅទូទាំងពិភពលោកក្នុងរយៈពេលតែ ៦ ខែមានអ្នកឆ្លងជំងឺច្រើនជាង ៨០០០ នាក់ដែលមានអ្នកស្លាប់ជាង ៧០០ នាក់ (ស្ទើរតែ ៩ ភាគរយនៃករណីឆ្លង)។ វាបានធ្វើឲ្យអ្នកជំងឺ ពិសេសក្រុមបុគ្គលិកសុខាភិបាលប្រទេសចិនមានការបាក់ទឹកចិត្តយ៉ាងខ្លាំងចំពោះការឆ្លងរាលដាលខ្លាំងនៃ SARS កាលពីឆ្នាំ ២០០៣។ ការថប់បារម្ភកាន់តែលេចធ្លោក្នុងចំណោមក្រុមគិលានុបដ្ឋាយិកាដែលកំពុងធ្វើការជាមួយអ្នកជំងឺដែលមានជំងឺ SARS។ ការសិក្សាបានបង្ហាញថាការផ្ទុះឡើងនៃជំងឺ SARS ក៏បានជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់មនុស្ស ដូចដែលបានលើកឡើងដោយវេជ្ជបណ្ឌិតថា៖ «ករណី SARS ជះឥទ្ធិពលខ្លាំងដល់ចិត្តសាស្រ្តរបស់មនុស្ស ហើយវាបានឈានដល់ការបំផ្លាញទឹកចិត្តក្រុមគ្រូពេទ្យទៀត។ មានបុគ្គលិកសុខាភិបាលមួយចំនួនបានលាឈប់ពីការងារបន្ទាប់ពីមានការផ្ទុះឡើង ហើយពួកគេជាអ្នកដែលមានហានិភ័យខ្ពស់បំផុត ដោយសារត្រូវប្រឈមនឹងការព្យាបាលអ្នកជំងឺ។ លើសពីនេះ ពួកគេត្រូវទ្រាំមើលអ្នកជំងឺបាត់បង់ជីវិតដោយសារការវិវត្តន៍នៃស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ហើយនេះជាការបំផ្លាញចិត្តសាស្រ្តមនុស្សខ្លាំងបំផុត ពួកគេត្រូវការការប្រឹក្សាខាងផ្លូវចិត្ត។ ដោយឡែកចំពោះក្រុមគ្រួសារអ្នកជំងឺ នៅពេលមានសមាជិកពួកគេឆ្លងវីរុស SARS ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពួកគេមិនអាចទៅមើលថែ ឬអនុញ្ញាតឲ្យទៅមន្ទីរពេទ្យទេព្រោះភ័យខ្លាចការឆ្លង។

ចុចអាន៖ WHO ព្រមានថា ប្រទេសដទៃអាចនឹងដើរជាន់គន្លងចិនលើអត្រាកំណើនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ​

២) ផលប៉ះពាល់ផ្នែកសង្គម

ជំងឺ SARS បានបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្គមរបស់ចិនអំឡុងឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣។ ភាពតានតឹងបានកើតមានឡើងនៅក្នុងសហគមន៍ដោយសារការរីករាលដាលខ្លាំងក្លានៃ SARS។ ប្រវត្តិព័ត៌មានដែលគួរឲ្យទុកចិត្តបានបង្កទៅជាបញ្ហាធ្ងន់ធ្ងរ មានដូចជាការចែករំលែកសារខ្លីៗតាមទូរស័ព្ទ ការបំផុសនូវព័ត៌មានមិនពិតប្រាកដពីករណីឆ្លង ឬការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតនៅក្នុងសង្គមតាមគ្រប់មធ្យោបាយដែលអាចបំពុលសង្គមបាន។ ការរីកសាយភាយនៃពាក្យចចាមអារាមស្ទើរតែលឿនជាងការរីករាឃត្បាតនៃ SARS ទៅទៀត របៀបបង្កើតអោយមានភាពស្លន់ស្លោនៅក្នុងសង្គម ហើយបង្កឱ្យមានការទិញថ្នាំស្តុកទុកនៅក្នុងខេត្តក្វាងទុងប្រទេសចិន។ យោងតាមការចេញផ្សាយពីទិន្នានុប្បវត្តិបរិស្ថាននិងសុខភាពសាធារណៈ Hindawi បានឲ្យដឹងថា កាលពីពេលរាតត្បាតនៃជំងឺ SARS មានពាក្យចចាមអារ៉ាមបានលើកឡើងថាទឹកខ្មេះអាចជួយការពារនិងគ្រប់គ្រងជំងឺនេះបាន ប៉ុន្តែជាក់ស្ដែងតាមការពិសោធន៍បែបវិទ្យាសាស្ត្រគឺវាមិនអាចទៅរួចនោះទេ។ កាលពីពេលនោះការសម្រាប់ទិញទំនិញទុក មានថ្នាំ ចំណីអាហារ សម្ភារៈប្រើប្រាស់ និងទំនិញស្ទើរតែទាំងអស់បានកើតមានឡើងជាបន្តបន្ទាប់ដែលដំបូងឡើយផ្ដើមចេញពីខេត្ត Heyuan បន្ទាប់មកគេខេត្ត Zhongshan ហើយក៏បានរាលដាលបន្តបន្ទាប់ទៅដល់ខេត្តក្វាងទុងនិងកន្លែងផ្សេងៗទៀត។

កង្វះការយល់ដឹងនិងការគ្រប់គ្រងមិនបានល្អទៅលើប្រព័ន្ធផ្សព្វផ្សាយបានបង្កជាបញ្ហាធ្ងន់ធ្ងរដល់សង្គមចិន។ ដោយសារការផ្ញើសារព័ត៌មានមិនពិតតាមទូរស័ព្ទដៃនៅនៅនៅបណ្ដាញសង្គមមួយចំនួន បានធ្វើឲ្យវិស័យសុខាភិបាលរបស់ចិនរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជន ដោយមានការចោទប្រកាន់ថារដ្ឋាភិបាលបានព្យាយាមបិទបាំងនូវស្ថានភាពរាលដាលនៃជំងឺមួយនេះ។

ចុចអាន៖ ប្រធានមន្ទីរពិសោធន៍វីរុសសាស្ត្រវ៉ូហានបដិសេធរឿងវីរុសកូរូណាធ្លាយចេញពីមន្ទីរពិសោធន៍លោក​

៣) ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច

ការរាតត្បាតនៃជំងឺ SARS បង្កផលប៉ះពាល់ដល់ប្រទេសចិនមិនត្រឹមតែផ្នែកសុខភាពនិងផ្លូវចិត្តប្រជាជនប៉ុណ្ណោះទេ តែវាបានបន្ថែមបន្ទុកមួយទៀតគឺការប៉ះពាល់ផ្នែកសេដ្ឋកិច្ច។ យោងទៅតាមទិន្នានុប្បវត្តិដដែល វិបត្តិនៃជំងឺ SARS នេះ បានធ្វើឲ្យរដ្ឋនៅក្នុងបណ្ដាប្រទេសអាស៊ីខាតបង់ពី ១២ ទៅ ១៨ លានដុល្លារ បណ្ដាលមកពីការថយចុះនៃការធ្វើដំណើរទេសចរណ៍ ដែលជះឥទ្ធិពលទៅដល់ការលក់នៅតាមតំបន់នីមួយៗក្នុងប្រទេស។ វិស័យដែលរងផលប៉ះពាល់ធំជាងគេគឺទេសចរណ៍និងឧស្សាហកម្ម ព្រោះការធ្វើបំលាស់ទីរបស់ប្រជាជនចិនមានការថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ ក្រុមគ្រួសារភាគច្រើនបានកាត់បន្ថយនូវតម្រូវការអាហារ សំលៀកបំពាក់ ការធ្វើដំណើរកំសាន្តនានា ចំណែកឯចំនួនភ្ញៀវទេសចរស្នាក់នៅតាមសណ្ឋាគារមានការធ្លាក់ចុះជាគំហុក។ យកតាមការឲ្យដឹងពីមន្ត្រីនាយកដ្ឋានកសិកម្មនិងសុខភាពបានឲ្យដឹងថា នៅតាមភោជនីយដ្ឋាននានាស្ទើរតែខ្ញុំនោះចូលទៅទទួលទានអាហារ ចំណែកឯកន្លែងហាត់ប្រាណក៏រងផលប៉ះពាល់ដោយសារមនុស្សកាត់បន្ថយការធ្វើដំណើរ ហើយនៅពេលនោះគឺវាជះឥទ្ធិពលខ្លាំងដល់ជីវភាពរស់នៅក្នុងសង្គម និងទាញសេដ្ឋកិច្ចប្រទេសចិនទាំងមូលឲ្យធ្លាក់ចុះ។ ក្រៅមកបន្ទាប់ពីមានការប្រកាសពីអង្គការសុខភាពពិភពលោកថា ទីក្រុងប៉េកាំងគឺជាតំបន់នៃការរាតត្បាតនឹងវាយប្រហារដោយជំងឺ SARS ការរឹតបន្តឹងលើការធ្វើដំណើរនៅតាមអាកាសយានដ្ឋានបានកើតមានឡើង  ការដឹកជញ្ជូន និងអាជីវកម្មនានាបារាំផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ នៅពេលនោះប៉េកាំងដែលធ្លាប់តែមានមនុស្សអ៊ូអរ ចរាចរណ៍កកស្ទះ ក្លាយទៅជាទីក្រុងខ្មោចដែលស្ទើរតែគ្មានមនុស្សដែលនៅតាមដងផ្លូវ។

ចុចអាន៖ ប្រយ័ត្ន! អាស៊ានអាចជាទីតាំងរងការវាយប្រហារពីកូវីដ១៩បន្ទាប់​

SARS បានធ្វើឱ្យមានផលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ចសាកល ត្រូវបានគេប៉ាន់ប្រមាណថាចន្លោះពី ៣០ ទៅ ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក រីឯផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនត្រូវខាតបង់ចន្លោះពី ១២,៣ ទៅ ២៨,៤ ពាន់លានដុល្លារអាមេរិក។ វាក៏បានធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនធ្លាក់ចុះជាងមួយភាគរយ និងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះប្រមាណជា ០,៥%។ 

វិស័យឧស្សាហកម្មព្រឹត្តកម្មរងផលប៉ះពាល់ដោយសារការបញ្ជាទិញមានការថយចុះ ម្យ៉ាងវិញទៀតការដឹកជញ្ជូនពីខេត្តក្វាងទុង ទៅហុងកុងក៏មានការថយចុះប្រមាណជា ១/៣។ នៅក្រោមស្ថានភាពបែបនោះ ការកាត់បន្ថយបុគ្គលិកចាប់ផ្ដើមកើតមានឡើងដោយសារចំណូលមានការថយចុះ និងខ្លាចការឆ្លងរាលដាលមានការបន្តកើតមន។ ផ្ទុយទៅវិញស្របពេលដែលចំណូលសម្រាប់ក្រុមគ្រួសារនីមួយមានការធ្លាក់ចុះបន្ទាប់ពីបាត់បង់ការងារ ការចំណាយទៅលើការការពារសុខភាពបានកើនឡើង ហើយបង្កជាផលអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ យកទៅតាមកិច្ចសម្ភាសន៍ជាមួយក្រុមគ្រួសារប្រមាណជា ៧១ នៅភ្នំគីងលីង ក្នុងខេត្ត Shaanxi បានឲ្យដឹងថាក្នុងត្រីមាសទី ២ ឆ្នាំ ២០០៣ ជំងឺ SARS បានធ្វើឲ្យចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពួកគេធ្លាក់ចុះដល់ ១៧៥,៤៤ ដុល្លារសហរដ្ឋអាមេរិក ដឹកនាំស្ថិចុះក្រោមការរំពឹងទុកប្រមាណជា ២២,៣៦%៕

ចុចអាន៖ អ្នកជំនាញចិនកំពុងធ្វើបារម្ភពីការផ្ទុះជាថ្មីនៃកូវីដ ១៩​

ដោយ៖ យ៉ាយ៉ា

 

X
5s