វិធី​​ទាំង​៥​យ៉ាង​​​ ធ្វើ​អោយ​អ្នក​ឆាប់​បំភ្លេច​​​រឿង​ឈឺចាប់​​ក្នុង​​អតីតកាល​​ ​ហើយ​បោះជំហាន​ទៅ​មុខ​



មនុស្ស​ខ្លះ​និយាយ​ថា ការ​ចងចាំ​ពី​រឿង​អតីតកាល​គឺ​ពិត​ជា​សំខាន់​ណាស់​ដើម្បី​​ទុក​វា​ជា​ភស្តុតាង ​និង ​មេរៀន​​សម្រាប់​​អភិវឌ្ឍ​ខ្លួន​ឯង។ តែ​វា​ក៏​គ្មាន​ប្រយោជន៍​ដែល​ត្រូវ​បន្ត​ការ​ចងចាំ​ទាំង​នោះ​ផង​ដែរ ប្រសិន​បើ​វា​ផ្ដល់​តែ​ភាព​ឈឺចាប់​​។ នេះ​ជា​វិធី​ទាំង​៥​យ៉ាង​បង្រៀន​អ្នក​អោយ​ភ្លេច​ពី​រឿង​មិន​ល្អ​​​កាល​ពី​មុន​ចោល៖

១) ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​អ្នក​៖ ប្រសិន​បើ​អ្នក​នៅ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ចំណុច​អវិជ្ជមាន​ក្នុង​ជីវិត​អ្នក​​ ប្រាកដ​ណាស់​អ្នក​នឹង​ដើរ​ទៅ​រក​ផ្លូវ​អវិជ្ជមាន​ទាំង​នោះ​ដដែល។ អ្នក​គួរ​ផ្លាស់​ប្ដូរ​​ចោល​នូវ​គំនិត​ទាំង​នោះ​ហើយ​ព្យាយាម​គិត​ពី​អ្វី​ដែល​ល្អ​វិញ​។

២) កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​មួយ​ចំនួន៖ អ្នក​គួរ​បោះបង់​ចោល​មនុស្ស​មួយ​ចំនួន​​ដែល​ចាំ​តែ​បង្អាក់​គោលដៅ​របស់​អ្នក ​​​​ហើយ​តែងតែ​​ទាញ​​ឲ្យ​ចូល​​ក្នុង​​ភាព​ឈឺ​ចាប់​របស់​អ្នក​កាល​ពី​អតីត​កាល​​។ អ្នក​គួរ​នៅ​ម្នាក់​ឯង​ហើយ​ចាប់​ផ្ដើម​​ផ្ដោត​អារម្មណ៍​ទៅ​លើ​​ចក្ខុវិស័យ​របស់​អ្នក​ល្អ​ជាង។

៣) កំណត់​ទិស​ដៅ​សម្រាប់​ខ្លួន​ឯង៖ បើ​អ្នក​ចេះ​រៀប​ចំ​គោល​ដៅ​សម្រាប់​ថ្ងៃ​អនាគត​អ្នក​អាច​នឹង​បំភ្លេច​ពី​​បញ្ហា​​អតីតកាល​របស់​ខ្លួន​ឯង។

៤) រៀន​​លើក​លែង​ទោស​អោយ​អ្នក​ដទៃ៖ ការ​ច្រណែន​ឈ្នានីស​​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ផឹក​ថ្នាំ​បំពុល​ខ្លួន​ឯង​ហើយ​ចង់​អោយ​អ្នក​ដទៃ​ស្លាប់​ទៅ​វិញ។ អ្នក​អាច​នឹង​បំភ្លេច​អ្វី​គ្រប់​យ៉ាង​​បាន​ដោយ​គ្រាន់​តែ​ពាក្យ​ថា​ខ្ញុំ​«លើក​លែង​អោយ»​។

៥) មិន​បាច់​ខ្វល់​ពី​អ្នក​ដទៃ៖ ​អ្នក​គួរ​ស្វែង​រក​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​ខ្លួន​ឯង​​ហើយ​កំណត់​គោល​ដៅ​មួយ​ជាក់លាក់​​វា​ប្រសើរ​ជាង​សម្រប​ខ្លួន​ទៅ​អ្នក​ដទៃ​៕

ប្រែ​សម្រួល​៖ ព្រំ​សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

X
5s