COVID-19៖ ពេទ្យជួរមុខក្នុងប្រទេសរងគ្រោះធ្ងន់ធ្ងរ រង​សម្ពាធផ្លូវ​ចិត្ត​ខ្លាំង​



ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉កត្រូវបានគេដឹងថា កំពុងមានការរងផលប៉ះពាល់នៃសម្ពាធផ្លូវចិត្តកម្រិតធ្ងន់មួយ នេះបើតាមការលើកឡើងពីសារព័ត៌មាន Time ចេញផ្សាយកាលពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ កន្លងទៅ។ 

មិនត្រឹមតែក្រុមគ្រូពេទ្យនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ក្រុមគ្រូពេទ្យនៅតាមប្រទេសផ្សេងទៀតដែលជាប្រទេសកំពុងប្រឈមមុខខ្លាំងទៅនឹងការរីករាលដាលនៃវីរុសកូវីដ ១៩ ដូចជានៅអ៊ីតាលី អេស្ប៉ាញជាដើម កំពុងប្រឈមមុខទៅនឹងបញ្ហាសំពាធផ្លូវចិត្តដូចគ្នា។ 

អត្ថបទទាក់​ទង៖ រោគសញ្ញាទាំង ១០ នៃកូវីដ១៩ ដែលអ្នកត្រូវដឹងនិងប្រុងប្រយ័ត្នខ្ពស់​

នៅក្នុងកិច្ចសម្ភាសន៍មួយដែលសារព័ត៌មាន Time សម្ភាសន៍ជាមួយជាមួយ Monica ជាគ្រូពេទ្យមើលថែអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់បានរៀបរាប់ថា ការផ្ទុះរាលដាលនៃវីរុសថ្មីនេះ វាមិនដូចជាអ្វីដែលនាងបានធ្លាប់ឃើញពីមុនមកទេ។ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍គ្រូពេទ្យនៅបន្ទប់ប្រតិបត្តិការក្នុងមន្ទីរពេទ្យ (Operation Room) ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ (ICU room) ហើយមិត្តរួមការងាររបស់នាងពីរនាក់បានក្លាយជាអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ បន្ទាប់ពីដឹងថាមិត្តរួមការងាររបស់នាងទទួលបានលទ្ធផលវិជ្ជមាន នាង​​ក៏បានធ្វើតេស្តហើយខ្លួននាងក៏មានលទ្ធផលវិជ្ជមានដូចគ្នា ពេលនោះនាងដឹងខ្លួនឯងច្បាស់ថានាងបានចំលងទៅក្រុមគ្រួសារពិសេស​គឺប្ដីរបស់នាង។ ពេលនោះនាងបានគិតថាការងាររបស់នាងគឺជាការងារដែលមានហានិភ័យខ្ពស់បំផុត ហើយនាងមានអារម្មណ៍ថាមន្ទីរពេទ្យដែលនាងកំពុងធ្វើការមិនអាចការពារនាង និងក្រុមគ្រួសាររបស់នាងបានឡើយ។ លើសពីនេះ នាងបានបន្ថែមសម្ពាធដល់ខ្លួនឯងដោយការស្តីបន្ទោសពីការមិនប្រុងប្រយ័ត្នឲ្យបានគ្រប់គ្រាន់ ហើយក៏ជាអ្នកចម្លងទៅដល់ប្តីរបស់នាងថែមទៀត។ 

អត្ថ​បទទាក់​ទង៖ ដំណឹងល្អ! ចិនប្រកាសពីការធ្វើតេស្តវ៉ាក់សាំង COVID 19 លើមនុស្សជាលើកដំបូងហើយ​

អ្នកជំនាញ ក៏ដូចជាអង្គការសុខភាពពិភពលោកធ្លាប់បានប្រកាសកាលពីពេលកន្លងមកថា បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យ ជួរមុខប្រឆាំងជាមួយនឹងវីរុសកូវីដ ១៩ ជាអ្នកដែលប្រឈមទៅនឹងហានិភ័យសុខភាពខ្ពស់បំផុតក្នុងកម្រិតនៃការឆ្លងកូវីដ ១៩នេះ។ ហានិភ័យមួយនេះបានបង្កទៅជាការប៉ះពាល់ផ្លូវអារម្មណ៍ គួរឲ្យមានការបាក់ទឹកចិត្តចំពោះក្រុមគ្រូពេទ្យដែលកំពុងមានតួនាទីព្យាបាលអ្នកជំងឺ។ ការសិក្សាមួយដែលចេញផ្សាយដោយ Journal វេជ្ជសាស្ត្ររបស់ JAMA ចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ កន្លងទៅបានរកឃើញថា ក្នុងចំណោមបុគ្គលិកសុខាភិបាលថែទាំសុខភាពចំនួន ១ ២៥៧ នាក់ធ្វើការផ្ទាល់ជាមួយអ្នកជំងឺកូវីដ ១៩ ក្នុងប្រទេសចិន មាន ៥០,៤% ភាគរយបានរាយការណ៍ថាមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ៤៤,៦% មានរោគសញ្ញានៃការធុញថប់អារម្មណ៍ ៣៤% គេងមិនលក់ និង ៧១,៥% បានរាយការណ៍ថាមានភាពតានតឹងខ្លាំង (ស្ត្រេស) ចំណែកគិលានុបដ្ឋាយិកាផ្សេងទៀតកំពុងស្ថិតនៅក្នុងសញ្ញាមួយធ្ងន់ធ្ងរនៃជំងឺផ្លូវអារម្មណ៍នេះ។ មូលហេតុដោយសារពួកគេត្រូវប្រឈមខ្ពស់នឹងការឆ្លង ហើយពួកគេត្រូវចំណាយពេលធ្វើការងារច្រើនម៉ោងមិនបានសម្រាក និងត្រូវឃើញអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ដោយមិនអាចសង្គ្រោះបាន។ តាមរយៈរបាយការណ៍មួយនេះត្រូវបានអ្នកជំនាញធ្វើការកត់សម្គាល់និងសន្និដ្ឋានថា បុគ្គលិកសុខាភិបាលជួរមុខ កំពុងរងផលប៉ះពាល់ខ្លាំងផ្នែកផ្លូវអារម្មណ៍។

អត្ថបទទាក់​ទង៖ ការស្រាវជ្រាវថ្មី៖ វីរុសកូរ៉ូណាអាចអណ្ដែតបានគម្លាត ៤ម៉ែត្រ និងរស់នៅក្នុងខ្យល់បាន៣ ៤ម៉ោងក្នុងបន្ទប់

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Time ដដែលនេះ ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាជាច្រើនផ្សេងទៀតបាននិយាយថា ជំងឺមួយនេះបានធ្វើឲ្យពួកគេកាន់តែប្ដេជ្ញាចិត្តបំពេញការងារ វិជ្ជាជីវៈរបស់ពួកគេកាន់តែខ្លាំងដើម្បីជួយដល់អ្នកជំងឺ តែជាក់ស្តែងពួកគេក៏បានសារភាពថាកំពុងរកផលប៉ះពាល់ផ្នែកអារម្មណ៍មិនតិចដែរ។ អ្វីដែលពួកគេភ័យខ្លាចគឺការឆ្លងរាលដាលជំងឺនេះទៅដល់ក្រុមគ្រួសារ ម្យ៉ាងវិញទៀតបញ្ហាកង្វះឧបករណ៍បរិក្ខារក៏ធ្វើឲ្យពួកគេមានអារម្មណ៍តានតឹងដែរ ព្រោះកង្វះឧបករណ៍បរិក្ខារនេះបានធ្វើឲ្យអ្នកជំងឺទទួល​រង​ផលប៉ះពាល់ ហើយពេលវេលានៃការវិលបងភាពប្រសើរឡើងវិញហាក់ដូចជាត្រូវអូសបន្លាយពួកគេក៏មិនអាចមើលឃើញភាពច្បាស់លាស់ណាមួយនៃវីរុសនេះបានដែរ។ ពួកគេក៏បានបន្តថាដោយសារតែបញ្ហានេះទើបពួកគេត្រូវឃើញអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ ហើយការស្លាប់របស់អ្នកជំងឺគឺពិតជាប៉ះពាល់ដល់អារម្មណ៍របស់ពួកគេខ្លាំង ក្នុងនាមជាគ្រូពេទ្យ។

អត្ថ​បទទាក់ទង៖ ហេតុ​អ្វី​អាមេរិក​ផុង​ខ្លួន​​ខ្លាំង​ជាងគេ​​ ធ្លាក់​ចូល​​ក្នុង​វិបត្តិ​ជំងឺ​កូវីដ១៩?​

Natalie Jones ជាគិលានុបដ្ឋាយិកាមើលថែអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់នៅ Robert Wood Johnson University hospital Hamilton នៅរដ្ឋ New Jersey បាននិយាយថា វាពិតជាគួរឲ្យព្រួយបារម្ភណាស់ខណៈដែលអ្នកជំងឺមិនអាចជួបជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយក្រុមគ្រួសាររបស់ពួកគេក៏មិនអាចចូលដើម្បីសួរសុខទុក្ខឬមើលថែនៅពេលដែលគេនៅក្នុងមន្ទីរពេទ្យ។  នាងបានបន្តថាមានរឿងមួយដែលធ្វើឲ្យនាងចាំមិនភ្លេច ក្រុមគ្រួសាររបស់អ្នកជំងឺបានត្រឹមផ្ញើសារទៅកាន់បុរសម្នាក់ដែលស្វាមីមុនពេលបុរសនោះស្លាប់ ដែលនិយាយថា «that thet love him, and it is okay to go» ហើយនាងបានត្រឹមបញ្ជូនសារទាំងនោះទៅកាន់បុរសដែលជាអ្នកជំងឺមុនពេលគាត់លាចាកលោកនេះតែប៉ុណ្ណោះ។ Natalie ក៏បាននិយាយទៀតថា៖ «យើងទាំងអស់គ្នាកំពុងរងផលប៉ះពាល់ ហើយវាក៏ជាអ្វីដែលធ្វើឲ្យខ្ញុំគេងមិនលក់ដូចគ្នា ខ្ញុំមិននិយាយកុហកទេ»

អត្ថ​បទទាក់​ទង៖ ៤ សំណួរសំខាន់ការពារពីការចម្លងកូវីដ ១៩ តាមរយៈចំណីអាហារ​

កូវីដ ១៩ បានជះឥទ្ធិពលទៅលើផ្លូវចិត្តសូម្បីតែក្រុមគ្រូពេទ្យដែលមិននៅជួរមុខក៏ដោយ ចាប់តាំងពីពេលដែលមានការផ្ទុះឡើងនៃការឆ្លង​រាល​ដាល វេជ្ជបណ្ឌិត Morgan Katz អ្នកជំនាញផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ Johns Hopkins លោកស្រីបានផ្ដល់ប្រឹក្សាដល់មណ្ឌលថែទាំសុខភាព និងអ្នកដែលមានសេវាកម្មមើលថែរទាំសុខភាពនៅតាមផ្ទះ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការឆ្លងរាលដាលនៃវីរុសនេះ។ ក្តីបារម្ភរបស់នាងក៏ព្រោះតែការចម្លងនៃជំងឺមួយនេះគឺមានកម្រិតខ្ពស់ មនុស្សមួយចំនួនដែលបានឆ្លងវីរុសនេះមិនមានបញ្ចេញរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយឡើយ។

អត្ថ​បទទាក់ទង៖ តើការឆ្លង​ Covid-19 នឹងបញ្ចប់នៅពេលណា? ហើយបញ្ចប់ដោយដោយវិធីណា?​

ដោយសារតែបញ្ហាទាំងអស់នេះទើបបានជាអង្គការ និងស្ថាប័នធំៗមួយចំនួនកំពុងស្វែងរកមធ្យោបាយដើម្បីគាំពារសុខភាពផ្លូវចិត្ត ទៅដល់បុគ្គលិកសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ ១៩។ លោកវេជ្ជបណ្ឌិត Albert Wu សាស្ត្រាចារ្យផ្នែកគោលនយោបាយសុខភាព និងការគ្រប់គ្រង និងវេជ្ជសាស្ត្រនៅ Johns Hopkins Bloomberg School of Public Health បានមានប្រសាសន៍ថា យោងទៅតាមភស្តុតាងពីការផ្ទុះរក្សានៃជំងឺ SARS កាលពីឆ្នាំ ២០០៣ បុគ្គលិកសុខាភិបាលបានរងផលប៉ះពាល់ផ្លែផ្លូវអារម្មណ៍ដោយសារតែការព្យាយាមទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ក៏ដូចជាជួបនូវបញ្ហាកង្វះឧបករណ៍ជួយសង្គ្រោះអ្នកជំងឺ។ ជាលទ្ធផល នៅទីបំផុតបុគ្គលិកសុខាភិបាលទាំងអ្នកនៅជួរមុខ និងអ្នកត្រៀមជួយសង្គ្រោះត្រូវជួបនឹងបញ្ហាផលប៉ះពាល់ធ្ងន់ធ្ងរនៃផ្លូវអារម្មណ៍។ មានបុគ្គលិកសុខាភិបាលមួយចំនួនបានលាឈប់ពីការងារ ខណៈដែលមួយចំនួនទៀតបានអវត្តមានពីការបំពេញតួនាទីរបស់ពួកគេ ស្របពេលដែលស្ថានភាពបញ្ហាផ្លូវអារម្មណ៍របស់ពួកគេកាន់តែធ្ងន់ធ្ងរឡើងៗ ទាំង​នេះជា​អ្វី​ដែល​យើង​កំពុង​ព្រួយ​បារម្ភពី​ស្ថានភាព​បច្ចុ​ប្បន្ន​៕

អត្ថ​បទទាក់​ទង៖ ៤ ចំណុច​បញ្ជាក់​ថា ​សេដ្ឋកិច្ចពិភពលោក​កំពុង​រងគ្រោះ​ដោយសារតួឯក កូវីដ១៩​

ដោយ៖ យ៉ាយ៉ា

 

X
5s