ឧបនាយករដ្ឋមន្ត្រីជប៉ុន៖ អង្គការសុខភាពពិភពលោក គួរប្តូរឈ្មោះទៅជាអង្គការសុខភាពចិនវិញទៅ​



ឧបនាយករដ្ឋមន្រ្តីជប៉ុនលោក Taro Aso បាននិយាយថាអង្គការសុខភាពពិភពលោក (WHO) គួរតែត្រូវបានប្តូរឈ្មោះទៅជា “អង្គការសុខភាពចិន” នៅពេលដែលលោកបានចោទប្រកាន់ស្ថាប័នពិភពលោកមួយនេះថា បានតម្រង់ជួរប្រទេសចិនស្តីពីការឆ្លងរាតត្បាតវីរុស។ នេះបើតាមការចុះផ្សាយដោយ The Print

ថ្លែងទៅកាន់សមាជិកសភានៅឯសភាតំណាងប្រជាជននៅទីក្រុងតូក្យូលោក Taro Aso បានស្តីបន្ទោសប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ចំពោះអ្វីដែលលោកហៅថាការវាយតម្លៃមិនគ្រប់គ្រាន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសនេះ។

គាត់ក៏បានយោងទៅលើញត្តិ (បដ្ឋនាលិខិត)​ មួយនៅលើគេហទំព័រ Change.org ដែលអំពាវនាវឲ្យលោក Tedros Adhanom Ghebreyesus លាលែងពីតំណែងដោយសារការដោះស្រាយជំងឺរាតត្បាតនេះ។ យ៉ាងហោចណាស់ញត្តិបានទទួលហត្ថលេខាចំនួន ៥០០ ០០០ ។ ប្រជាជនគិតថាអង្គការសុខភាពពិភពលោកគួរតែប្តូរឈ្មោះ... ដែលគេមិនគួរណាហៅថាអង្គការសុខភាពពិភពលោកទេ គួរតែត្រូវបានប្តូរឈ្មោះទៅជា CHO (China Health Organization) ឬអង្គការសុខភាពចិន ។

មកដល់ឥឡូវនេះញត្តិទទួលបានហត្ថលេខាជិត ៧ លាននៅទូទាំងពិភពលោក។ វាត្រូវបានចាប់ផ្តើមដោយជនអនាមិកម្នាក់ឈ្មោះ Osuka Yip និងបន្ទោសប្រធានអង្គការសុខភាពពិភពលោកចំពោះការមើលស្រាលដល់កូវីដ១៩ ហើយបដិសេធមិនព្រមប្រកាសពីការផ្ទុះឡើងនូវវីរុសដែលជាភាពអាសន្នផ្នែកសុខភាពសកលលោកនៅចុងខែមករា។

ញត្តិនោះបញ្ជាក់បន្ថែមទៀតថា តៃវ៉ាន់មិនគួរត្រូវបានដកចេញពីអង្គការសុខភាពពិភពលោកដោយសារហេតុផលនយោបាយនោះទេ។ កោះតៃវ៉ាន់ត្រូវបានបញ្ឈប់ពីសមាជិកភាពនៅក្នុងអង្គការសុខភាពពិភពលោកដោយសារទំនាក់ទំនងស្មុគស្មាញជាមួយប្រទេសចិន។ បើនិយាយឲ្យស្រួលស្តាប់ទៅគឺដោយសារមានតែតៃវ៉ាន់មួយប៉ុណ្ណោះ ដែលមានការរឹតបន្តឹងទៅលើប្រជាជនខ្លួនធូរស្រាល ប៉ុន្តែមានផលិតភាពខ្ពស់ក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។ ដែលជាហេតុធ្វើឲ្យអង្គការសុខភាពពិភពលោកមិនសប្បាយចិត្តចំពោះរឿងនេះ។ នេះបើយោងតាមការចុះផ្សាយដោយ New Statesman

ឧបនាយករដ្ឋមន្រ្តីជប៉ុនក៏បានចោទប្រកាន់អតីតអគ្គនាយកនៃអង្គការសុខភាពពិភពលោកគឺលោកស្រី Margaret Chan ថាពុំមានគណនេយ្យភាពល្អ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

ប្រភព៖ The print/ Newstateman/ Osuka Yip

X
5s