ព្រឹត្តិការណ៍សំខាន់ៗ​ជុំវិញកូវី១៩ បន្ទាប់​ពី​មាន​អ្នក​ឆ្លងជាង ១លាននាក់​នៅជុំវិញពិភពលោក!​



ចាប់តាំងពីការកកើតឡើងនៃកូវីដ១៩ ក្នុងទីក្រុងវូហានមក មានប្រទេសនិងដែនដី​ជាង ២០០ ពោល​គឺនៅ​សល់​ដែនដី និង​ប្រទេស​តិចតួច​បំផុត​ ដែលមិនទាន់បានឆ្លងកូវីដ១៩ ហើយទិន្នន័យ​អ្នក​ឆ្លង​សរុបកើន​ឡើង​ដល់​ជាង ១លាននាក់ហើយគិត​ត្រឹមចុង​សប្ដាហ៍នេះនៅទូទាំងពិភពលោក។ តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ ប្រទេសចិនហាក់មានភាពធូរស្រាលទាំងអ្នកឆ្លង និងចំនួនអ្នកស្លាប់ ប៉ុន្តែសហរដ្ឋអាមេរិក និង​អឺរ៉ុប បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ និង​ស្លាប់ច្រើនជាងគេ បើ​ធៀប​នឹង​ប្រទេស​ចិន និង​បណ្ដាធំៗនៅ​អាស៊ី។ 

ដូច្នេះស្របពេលដែលចំនួនអ្នកឆ្លងនៅជុំវិញពិភពលោក យើងនឹងធ្វើសេចក្តីសង្ខេប​ព្រឹត្តិការណ៍សំខាន់ៗពីការរាតត្បាតដោយកូវីដ១៩៖

ចំនួនករណីដែលបានបញ្ជាក់ជាសកលនៃចំនួនឆ្លង​ មួយលាននាក់៖ យ៉ាងហោចណាស់មានមនុស្សមួយលាននាក់នៅជុំវិញពិភពលោកបានឆ្លងជំងឺនេះ ចាប់តាំងពីការផ្ទុះឡើងមក។​ នេះបើយោងតាមតួលេខដែលប្រមូលបានដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Johns Hopkins

ចំនួនអ្នកស្លាប់ទូទាំងពិភពលោក​កើន​ដល់​ជាង ៥ ម៉ឺននាក់៖ យោងតាមអ្នកស្រាវជ្រាវដដែលបានឲ្យដឹងថាចំនួនអ្នកស្លាប់ដែលបានបញ្ជាក់មានចំនួនលើសពី ៥០ ០០០ នាក់ (គិត​ត្រឹមថ្ងៃទី៤ មេសា នេះ​កើនដល់ ៥៩ ១៧៩នាក់)។ ប្រទេសអ៊ីតាលីនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត (គិតទៅលើ​ចំនួន​អ្នក​ស្លាប់) ពីការផ្ទុះឡើងនៃជំងឺនេះ ដោយមានអ្នកស្លាប់ចំនួន ១៤ ៦៨១ នាក់បន្ទាប់មកគឺប្រទេសអេស្ប៉ាញដែលមានអ្នកស្លាប់ ១១ ១៩៨ នាក់។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទី ៣ ដោយមានអ្នកស្លាប់សរុប ៧ ៤០២ នាក់

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសកំណត់គោលដៅនៃការធ្វើតេស្ត ១០ម៉ឺននាក់ក្នុងមួយថ្ងៃ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបង្កើតការធ្វើរោគវិនិច្ឆ័យ​មួយ​ដែល​មាន​លក្ខណៈជាឧស្សាហកម្ម ដែលឈានដល់ការធ្វើតេស្តមនុស្ស ១០ម៉ឺនដងក្នុងមួយថ្ងៃៗនៅចុងខែនេះ ខណៈដែលលោកបានបង្ហាញយុទ្ធសាស្រ្ត ​របស់គាត់។

ចំនួនអ្នកស្លាប់នៅមន្ទីរពេទ្យអង់គ្លេសកើនឡើងដល់ ២ ៩២១ នាក់៖ យោងតាមនាយកដ្ឋានសុខាភិបាលអង់គ្លេសបានឲ្យដឹងថាអ្នកជំងឺសរុបចំនួន ២ ២២១ នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តរកឃើញវីរុសនេះគិត​ត្រឹម។ ហើយមនុស្ស ១៦៣ ១៩៤ នាក់ត្រូវបានសាកល្បងដោយមានការធ្វើតេស្តវិជ្ជមានចំនួន ៣៣ ៧១៨ករណី។ តួលេខគិត​ត្រឹមថ្ងៃទី២ ខែមេសាកន្លងទៅ។ 

ប្រទេសអ៊ីតាលីមានអ្នកស្លាប់ ៧៦០ នាក់បន្ថែម៖ ប្រទេសអ៊ីតាលីបានចុះបញ្ជីចំនួនអ្នកស្លាប់ ៧៦០ នាក់បន្ថែមទៀតពី Covid-19 កាលពីថ្ងៃព្រហស្បតិ៍ ច្រើនជាងថ្ងៃពុធ 33នាក់។ មនុស្សសរុបទាំងអស់ ១៤ ៦៨១ នាក់នាក់បានស្លាប់ដោយសារវីរុសនេះនៅក្នុងប្រទេសគិត​មក​ដល់​ថ្ងៃទី៤ មេសានេះ។ 

យ៉ាងហោចណាស់មានមនុស្សជាង ៦,៧ លាននាក់នៅសហរដ្ឋអាមេរិកបានដាក់ពាក្យសុំអត្ថប្រយោជន៍ឥតការងារធ្វើក្នុងមួយសប្តាហ៍ៗ៖ មនុស្សជាង ៦,៦៥ លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ នេះបើយោងតាមតួលេខផ្លូវការចុងក្រោយដែលបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៃការរាតត្បាតកូវីដ១៩ ទៅលើសេដ្ឋកិច្ចអាមេរិក។

សេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់នៅស្កុតឡេន មានការយឺតយ៉ាវក្នុងការរាយការណ៍ជាមូលដ្ឋាន៖ រដ្ឋមន្រ្តីទីមួយលោក Nicola Sturgeon បានទទួលស្គាល់ថា ចំនួនអ្នកស្លាប់នៅស្កុតឡេនត្រូវបានគេរាយការណ៍ ពីកំហុសនៃបច្ចេកទេសក្នុងការជូនដំណឹងដល់រដ្ឋាភិបាលនៃចំនួនអ្នកស្លាប់ថ្មី។ មួយផ្នែកដោយសារតែបញ្ហានេះ មានចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦% ក្នុងមួយថ្ងៃដែលកើនឡើងពី ៥០ ទៅ ១២៦ នាក់ជាប្រចាំ។

ប្រទេសអាឡឺម៉ង់មានអាជីវកម្មចំនួន ១,១ លានកំពុងសុំជំនួយពីរដ្ឋាភិបាលភ្លាមៗ៖ រហូតមកដល់ពេលនេះអាជ្ញាធរនៅប្រទេសអាឡឺម៉ង់បានទទួលពាក្យសុំចំនួន ១,១ លានសម្រាប់ជំនួយពីអាជីវកម្មដែលរកស៊ីដោយខ្លួនឯង និងអាជីវកម្មខ្នាតតូច។ €1bn (១ពាន់លានផោន) ត្រូវផ្តល់ឲ្យពួកគេរួចរាល់អស់ហើយ ហើយការទូទាត់ ១,៨លានផោនបន្ថែមត្រូវបានយល់ព្រម។

Catalonia សុំជំនួយពីកងទ័ពអេស្ប៉ាញ៖ មេដឹកនាំដែលគាំទ្រ​ការ​ផ្ដាច់​ខ្លួន​ឯករាជ្យភាពនៃតំបន់ Catalonia ដែលជាតំបន់មួយ​នៅ​ប្រទេសអេស្ប៉ាញ រងការវាយប្រហារដោយវីរុសនេះ​ធ្ងន់ធ្ងរ​ បន្ទាប់ពីម៉ាឌ្រីដ ហើយបានបោះបង់ចោល​ភាព​ស្ទាក់ស្ទើរ​របស់រដ្ឋាភិបាល​លោក ក្នុងការស្វែងរកជំនួយពីកងទ័ពអេស្ប៉ាញ។

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s