លោក លង់ វណ្ណៈ៖ និយាយអង់គ្លេសកុំគិតរឿងតុង (Accent) ច្រើនពេក តែត្រូវដឹងរឿងមួយនេះឲ្យច្បាស់
ការសិក្សាភាសាមួយឲ្យចេះច្បាស់លាស់ អាចប្រើប្រាស់បាន មិនមែនជារឿងងាយស្រួលនោះឡើយ ដោយវាទាមទារពេលវេលា ការខិតខំប្រឹងប្រែង រួមទាំងថវិកាផងដែរ។ ការសិក្សាភាសាអង់គ្លេសទៀតសោត ដែលមិនមែនជាភាសាកំណើតរបស់យើង គឺពិបាកខ្លាំងណាស់ ដោយតម្រូវឲ្យអ្នកចេះអាន សរសេរ ក្បួនវេយ្យាករណ៍ ការនិយាយ និងការបញ្ចេញសម្លេងជាដើម។ បើនិយាយពីការនិយាយនិងការបញ្ចេញសម្លេងរឹតតែពិបាកទៀត ប្រសិនបើអ្នកមិនបានសិក្សាឲ្យបានច្បាស់លាស់អំពីប្រព័ន្ធបញ្ចេញសម្លេង ឬសិក្សាជាមួយគ្រូជនជាតិដើមពីតូចៗមក។
លោក លង់ វណ្ណៈ អ្នកបកប្រែនៅ BizKhmer គ្រូបង្រៀនភាសាអង់គ្លេស និងជាស្ថាបនិក Cam-Edu បានលើកឡើងផងដែរថា៖ «ការបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានច្បាស់និងត្រឹមត្រូវពិតជាមិនស្រួយឡើយ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកមិនចាំបាច់និយាយឬបញ្ចេញសម្លេងតុង (Accent) ភាសាអង់គ្លេសដូចជនជាតិអាមេរិក អង់គ្លេសនោះទេ»។
លោក បានបន្តទៀតថា៖ ភាសាអង់គ្លេសជាភាសាអន្តរជាតិ អីចឹងមានប្រទេសជាច្រើនរៀនភាសាមួយនេះដូចជាប្រទេសកម្ពុជា វៀតណាម ថៃ ចិន ជាដើម ហើយប្រទេសទាំងនោះមានតុងនិយាយភាសាអង់គ្លេសខុសៗគ្នា។ ឧទាហរណ៍ ជនជាតិវៀតណាមមានតុងនិយាយភាសាអង់គ្លេសរបស់វៀតណាម ចិនមានតុងរបស់ចិន ហើយខ្មែរយើងក៏ដូចគ្នា យើងមានតុងនិយាយភាសាអង់គ្លេសតាមបែបរបស់យើង។ នេះសរបញ្ជាក់ថាប្រទេសនីមួយៗមិនអាចនិយាយដូចជនជាតិដើមបានឡើយ។
ការនិយាយភាសាអង់គ្លេសកុំគិតរឿងតុងច្រើនពេក តែអ្វីដែលអ្នកត្រូវធ្វើនោះគឺនិយាយឬបញ្ចេញសម្លេងពាក្យនីមួយៗឲ្យត្រឹមត្រូវ។ តើធ្វើដូចម្ដេចដើម្បីនិយាយឬបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ?
លោក វណ្ណៈ លើកឡើងបន្តទៀតថា ដើម្បីដើម្បីនិយាយឬបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានច្បាស់លាស់និងត្រឹមត្រូវ អ្នកសិក្សាយល់ដឹងពំអី IPA (International Phonetic Alphabet) ដែលជាប្រព័ន្ធសម្លេងភាសាអង់គ្លេស ដោយក្នុងនោះគេនឹងសិក្សាអំពី សញ្ញាសម្លេង (Phonetic symbols) ទាំង៤៤តួ បែងចែកជាពព្យនៈ ២៤ និងស្រះ ២០តួ។ ហើយដើម្បីបញ្ចេញសញ្ញាសម្លេងទាំងនោះឲ្យបានល្អ អ្នកត្រូវប្រើប្រាស់មាត់ អណ្ដាត ធ្មេញ និងឧបករណ៍បញ្ចេញសម្លេងមួយចំនួនទៀតដើម្បីបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវ។
នៅពេលអ្នកចេះសម្លេងទាំង ៤៤តួនោះហើយច្បាស់និងត្រឹមត្រូវហើយ អ្នកនឹងមានសមត្ថភាពបញ្ចេញសម្លេងបានច្បាស់លាស់ បូកផ្សំនឹងការចេះប្រើប្រាស់វចនានុក្រមជំនួយបន្ថែមផង។ នេះមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវហាត់អាន ហាត់និយាយឲ្យបានច្រើនរយៈពេលយូរផងដែរ ទម្រាំសាច់ដុំមាត់របស់អ្នកមានភាពបត់បែនបានល្អ។
ជាសរុបរួមទៅការសិក្សាភាសាអង់គ្លេសមិនចាំបាច់គិតរឿងតុងដូចជនជាតិដើមពេក នេះមិនមែនតុងជនជាតដើមមិនល្អទេ ប៉ុន្តែដោយសារយើងក៏មានតុងរបស់យើង ហើយចេះបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវដោយចេះ Phonetic symbols ដែលបានរៀបរាប់ខាងលើ នោះអាចនិងយាយបានល្អស្ដាប់បានហើយ៕
____________
តោះសិក្សា វគ្គសិក្សា «ការបញ្ចេញសម្លេងភាសាអង់គ្លេស»
ចុះឈ្មោះថ្ងៃនេះ មានការផ្ដល់ជូនការបញ្ចុះតម្លៃ ៥ដុល្លារ (តម្លៃពេញ៣០ដុល្លារ) ការសិក្សារយៈពេល៦ខែពេញ។
ការសិក្សាមានភាពងាយស្រួល សិក្សាបានគ្រប់ទីកន្លែង និងពេលវេលានៅលើ Platform របស់យើង។
#មាតិកានិងអត្ថប្រយោជន៍៖
- ដឹងអំអីមូលដ្ឋានគ្រឹះនៃការបញ្ចេញសម្លេងភាសាអង់គ្លេស
- ដឹងអំពីវិធីសាស្រ្តនិងគន្លឹះមួយចំនួនដែលជួយពង្រឹងការបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យត្រឹមត្រូវ
- យល់អំពី International Phonetic Alphabet (IPA)
- រៀនអំពី Phonetic symbols
- រៀនអំពី ស្រះទាំង ២០ (សម្លេងវែង សម្លេងខ្លី និងស្រះផ្សំ)
- រៀនអំពី ព្យញ្ជានៈទាំង២៤ (មានសម្លេងនិងអត់សម្លេង) និងព្យញ្ជនៈដទៃទៀត
- ការបញ្ចេញសម្លេងពាក្យបន្ថែមចុង (Suffix)
- ការសង្កត់សម្លេងក្នុងពាក្យ (STRESS PATTERNS IN WORDS)
- ការសង្កត់សម្លេងក្នុងឃ្លា (STRESS PATTERNS IN PHRASES)
- កាត់បន្ថយការនិយាយតុងអង់គ្លេសរបស់អ្នក បង្កើនការនិយាយឲ្យច្បាស់
- បង្កើតសមត្ថភាពបញ្ចេញសម្លេងនិងការនិយាយ
- រៀនប្រើប្រាស់វចនានុក្រមក្នុងការរកពាក្យនិងបញ្ចេញសម្លេងឲ្យត្រឹមត្រូវ
- រៀនអានភាសាអង់គ្លេសឲ្យច្បាស់លាស់និងត្រឹមត្រូវ
- រៀនអមដោយការអនុវត្តជាដំណាក់ៗ
- ទទួលបានរចនានុក្រមទូរស័ព្ទដែលជួយដល់ការបញ្ចេញសម្លេងពាក្យនីមួយៗ (បើទិញមានតម្លៃថ្លៃ)
- ទទួលបានកម្មវិធីកុំព្យូទ័រដែលជួយដល់ការបញ្ចេញសម្លេងភាសាអង់គ្លេស
- ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram
- ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សា
- បង្កើនជំនាញប្រាស្រ័យទាក់ទង
- ទទួលបានការជួយព្រឹក្សាយោបល់
📝ទំនាក់ទំនងចុះឈ្មោះតាមផេកផ្លូវការ Cam-Edu ឬ Telegram: https://t.me/CamEdu_Learning
☎️ សម្រាប់ព័ត៌មានបន្ថែម៖ 096 35 45 925/ 061 54 53 42