សម្រង់សម្តីចំនួន ១០ របស់មហាសេដ្ឋី Jack Ma និយាយពីជីវិត និងភាពជោគជ័យ​



លោកជេក ម៉ា (Jack Ma) ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏ស្តុកស្តម្ភមានជាងគេបំផុតក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះក៏ត្រូវបានគេចាត់ទុកថា ជាវាគ្មិនដ៏ល្បីល្បាញមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការបំផុសគំនិតលើកទឹកចិត្ត និងជាអ្នកបណ្ដុះបណ្តាលផ្នែកសហគ្រិនភាពសម្រាប់សាធារណៈជននៅជុំវិញសាកលលោក។

ដោយសារតែគុណសម្បត្តិដ៏វិសេសវិសាលរបស់លោក នៅថ្ងៃនេះ Bizkhmer សូមណែនាំប្រិយមិត្តមកចាប់អារម្មណ៍ទៅនឹងសម្រង់សម្តីចំនួន ១០ ឃ្លារបស់លោកដែលបរិយាយអំពីជីវិត និងភាពជោគជ័យ។ 

  1. “ជួយយុវជនក្មេងៗ។ ជួយមនុស្សក្មេងតូចៗ ពីព្រោះក្មេងតូចៗនឹងកាន់តែធំ។ យុវជនក្មេងៗអាចឲ្យអ្នកដាំគ្រាប់ពូជគំនិតនៅក្នុងខួរក្បាលរបស់ពួកគេ ហើយនៅពេលពួកគេធំឡើង ពួកគេនឹងអាចផ្លាស់ប្តូរពិភពលោកបានជាមិនខាន”។
  2. “ខ្ញុំព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តពីព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត សហការីរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ ហើយដៃគូជំនួញរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនក៏មិនសប្បាយចិត្តដូចគ្នា”។
  3. “កុំធ្វើជំនួញជាមួយរដ្ឋាភិបាល។ ស្រលាញ់រដ្ឋាភិបាលបាន តែកុំរៀបការជាមួយពួកគេអី”។
  4. “បើអ្នកមិនដែលសាកល្បងផង តើអ្នកអាចដឹងថា នឹងមានឱកាសមកពីណា?”។
  5. “យើងមិនដែលខ្វះលុយទេ! យើងខ្វះតែមនុស្សដែលមានក្តីសុបិន្ត គឺមនុស្សដែលសួរស្លាប់ដើម្បីក្តីសុបិន្តនោះ”។
  6. “សូមកុំប្រកួតប្រជែងរឿងតម្លៃ។ ផ្ទុយទៅវិញ គួរប្រកួតប្រជែងរឿងសេវាកម្ម និងការបង្កើតថ្មី”។
  7. “កុំរៀនតែពីភាពជោគជ័យរបស់អ្នកដទៃ។ រៀនពីកំហុសរបស់ពួកគេផង។ អ្នកបរាជ័យភាគច្រើនចែករំលែកមូលហេតុដូចគ្នាដែលនាំឲ្យបរាជ័យ ប៉ុន្តែកត្តាជោគជ័យអាចមានមូលហេតុមិនដូចគ្នាទេ”។
  8. “ស្គាល់ពិភពលោកខាងក្រៅគឺជារឿងលំបាកទៅហើយ អ្វីដែលសំខាន់អ្នកត្រូវស្គាល់ពីខ្លួនឯង។ អ្នកត្រូវស្គាល់ពីតម្រូវការរបស់អ្នក និងអ្វីដែលអ្នកចង់បាន។ បើខ្ញុំស្គាល់ខ្លួនឯងកាន់តែច្រើន ខ្ញុំនឹងអាចផ្លាស់ប្តូរខ្លួនខ្ញុំដើម្បីទៅជួបពិភពលោកខាងក្រៅបានកាន់តែច្រើនដែរ”។
  9. “បើអ្នកចង់ឈ្នះនៅសតវត្សរ៍ទី ២១នេះ អ្នកត្រូវតែផ្តល់អំណាចដល់អ្នកដទៃឲ្យបានច្រើនដោយធ្វើឲ្យប្រាកដថា អ្នកទាំងនោះល្អប្រសើរជាងអ្នក។ បន្ទាប់មកអ្នកនឹងទទួលបានភាពជោគជ័យ”។
  10. “បើអ្នកចង់រីកចម្រើន អ្នកត្រូវស្វែងរកឱកាសល្អមួយ។ បើអ្នកចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យមួយ សូមសម្លឹងមើលបញ្ហាណាមួយនៅក្នុងសង្គមដែលអ្នកអាចជួយដោះស្រាយបាន”។ 

សម្រង់សម្តីរបស់មហាសេដ្ឋី Jack Ma នេះនឹងជម្រុញឲ្យអ្នកមានក្តីសុបិន្តកាន់តែធំ និងធ្វើឲ្យក្តីសុបិន្តរបស់អ្នកកាន់តែក្លាយជាការពិត៕

អត្ថបទទាក់ទង៖

ប្រភព៖ legit

 

X
5s