សម្ដីដកស្រង់ចំនួន ១០ឃ្លា ពី Oscar Wilde អ្នកសរសេររឿងល្ខោនរបស់អៀរឡង់
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលត្រូវបានបន្សល់ទុកដោយអ្នកនិពន្ធ កវីកំណាព្យ និងអ្នកសរសេររឿងល្ខោនមួយរូបរបស់អៀរឡង់គឺលោក Oscar Wilde:
- «ឲ្យនិយមន័យគឺជាការដាក់ដែនកំណត់។»
- «តើនរណាគេដែលត្រូវបានគេស្រឡាញ់ គឺជាមនុស្សក្រីក្រ ?»
- «រស់នៅគឺជារឿងដ៏កម្របំផុតនៅក្នុងលោកនេះ។ មនុស្សភាគច្រើនគ្រាន់តែមានអត្ថិភាពតែប៉ុណ្ណោះ។»
- «សៀវភៅដែលត្រូវបានពិភពលោកហៅថាអសីលធម៌ គឺជាសៀវភៅដែលបង្ហាញទៅកាន់ពិភពលោកនូវភាពអាម៉ាស់របស់វា។»
- «ការអប់រំគឺជារឿងដ៏គួរឲ្យគោរពឲ្យតម្លៃមួយ ប៉ុន្តែវាគឺជារឿងល្អក្នុងការចងចាំជានិច្ចថាគ្មានអ្វីមួយដែលមានតម្លៃនឹងយល់ដឹង អាចត្រូវបានបង្រៀនបាននោះឡើយ។»
- «ជីវិតត្រាប់តាមសិល្បៈច្រើនជាងសិល្បៈត្រាប់តាមជីវិត។»
- «គ្មានបុគ្គលណាម្នាក់ដែលមានហូរហៀរខ្លាំងរហូតទាល់តែអាចទិញអតីតកាលត្រឡប់មកវិញបានឡើយ។»
- «ភាពមានបានធម្មតាអាចលួចឆក់បាន រីឯភាពមានបានពិតប្រាកដមិនអាចនោះឡើយ។ ក្នុងវិញ្ញាណរបស់អ្នកគឺជារតនសម្បត្តិដែលឥតមានដែនកំណត់ដែលមិនអាចត្រូវបានដកចេញពីអ្នកបានឡើយ។»
- «មិនមានវត្ថុអ្វីមួយដែលស្រស់ស្អាតរហូតទាល់តែនៅក្នុងស្ថានភាពជាក់លាក់មួយ វាមិនអាក្រក់នោះឡើយ។»
- «សប្បុរសធម៌បង្កើតនូវអំពើបាបដ៏ច្រើនមហិមា។»
អត្ថបទទាក់ទង៖ សម្ដី ១៥ឃ្លាធាក់អ្នកទៅរកភាពជោគជ័យ
ដោយ៖ ស្រីពៅ